jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ក្របៅ ថ្ងៃចន្ទ 14 ខែមករា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៩ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​ក្របៅ ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង នោះគឺពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ «សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ក្របៅ»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

សូម​បញ្ជាក់​ថា នៅក្របៅ​នេះ កាល​ពី​មុន​សង្គម សាលា​បឋម​សិក្សា​មាន​តែ​៣​ខ្នង មាន​ថ្នាក់​២៥ និង​សិស្ស​ជិត​៧០០​នាក់​ មាន​គ្រូ​១១​នាក់​។ លុះ​មក​ដល់​សម័យ​សង្គម សាលា​បឋម​សិក្សា​មាន​២២ មាន​ថ្នាក់​១២៧ និង​មាន​សិស្ស​ជាង​៦.០០០ នាក់ មាន​គ្រូ​៩៩​នាក់​​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

untitledស-1untitled-1

%d bloggers like this: