jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម ទី​១» ថ្ងៃសុក្រ 18 ខែមករា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

នៅ​ក្នុង​របប​សង្គម​ក្រោម​ព្រះ​រាជ​កិច្ច​​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​នៃ​អង្គ​មគ្គុទេសក៍​ជាតិ វិស័យ​អប់​រំ​សិក្សា​ធិការ ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង​ក្លា​។ សាលា​រៀន គ្រប់​ជាន់​ថ្នាក់ ទាំង​នៅ​តាម​ទី​ប្រជុំ​ជន និង​តាម​ទី​ជន​បទ ត្រូវ​បាន​សាង​ឡើង​ជា​ច្រើន​យ៉ាង​ព្រោង​ព្រាត ដោយ​ថវិកា​របស់​រដ្ឋ និង​តាម​រយៈ​ការ​ជួយ​គាំទ្រ​ទ្រទ្រង់​ពី​សំណាក់​សប្បរស​ជន និង​មាតា​បិតា​សិស្ស​ជា​ដើម​។

ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​១៩៦៩ ពោល​គឺ​កាល​ពី​៥០​ឆ្នាំ​មុន​នេះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ស្ដេច​បាន​យាង​ចូល​រួម​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​សមិទ្ធផល​ដ៏​ធំ​ថ្មី​មួយ​នៅ​ក្នុង​រាជធានី នោះ​គឺ ពិធី​សម្ពោធ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម​ទី​១​» ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ជាប់​គ្នា​នឹង​វិមាន​រដ្ឋ​ចម្ការ​មន​។

​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម ទី​១» ជា​វិទ្យាល័យ​ធំ​មួយ​ទៀត​នៅ​ក្នុង​រាជ​ធានី ដែល​ក្នុង​នោះ​អាគារ​សិក្សា​ចំនួន​២​ខ្នង​នៃ​វិទ្យាល័យ​គឺ​ជា​ព្រះ​រាជ​អំណោយ​របស់​សម្ដេច​ឪ ដែល​បាន​កសាង​អស់​ប្រមាណ​៦.៥៦២​.០០០​រៀល​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Untitled-3welcome_KRUntitled-1

%d bloggers like this: