jump to navigation

លាវ​សម្ដែង​សែន្យានុភាព ៧០​ឆ្នាំ​កង​ទ័ព​នៃ​ប្រជាជន ថ្ងៃចន្ទ 21 ខែមករា 2019

Posted by សុភ័ក្ត្រ in វីដេអូ, ພາສາລາວ.
trackback

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – ម្សិល​មិញ​នេះ (​២០ មករា ២០១៩​) សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​ស.ប.ប. លាវ​) បាន​ចាត់​ពិធី​ដ៏​សម្បើម​អស្ចារ្យ​ឆ្លង​ខួប​ឆ្នាំ​ទី​៧០ ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​លាវ ២០​ មករា ១៩៤៩-២០​ មករា ២០១៩​។

ពិធី​ដ៏​មហោឡារិក​នេះ​ត្រូវ​បាន​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ មាន​ជា​អាទិ៍​ សមមិត្ត ប៊ុនញ៉ាំង វរជិត អគ្គ​លេខាធិការ​បក្ស​ប្រជាជន​បដិវត្ត​លាវ និង​ជា​ប្រធាន​រដ្ឋ​លាវ​, សមមិត្ត​ ថងលុន ស៊ីស៊ុលីត នាយក​រដ្ឋមន្ត្រី​លាវ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​បក្ស​-រដ្ឋ​, ពល​ទាហាន ព្រម​ទាំង​ប្រជាជន​លាវ​ជា​ច្រើន​ម៉ឺន​នាក់​។

នៅ​ក្នុង​ពិធី​នេះ ក្រៅ​អំពី​ក្បួន​ព្យុហយាត្រា​កង​ទ័ព​គ្រប់​ប្រភេទ​របស់​ប្រទេស​នេះ​ហើយ បណ្ដា​សព្វាវុធ​ទំនើប​ៗ​ជា​ច្រើន​ទៀត ទាំង​វិស័យ​ជើង​គោក និង​អាកាស​របស់​លាវ ក៏​ត្រូវ​បាន​យក​មក​បង្ហាញ​ផង​ដែរ​​។ ការ​បង្ហាញ​ជា​សាធារណៈ​នូវ​អាវុធ​យុទ្ធោបករណ៍​របស់​លាវ​នា​គ្រា​នេះ បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ផ្នែក​វិស័យ​ការ​ពារ​ប្រទេស​លាវ ដែល​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​រយៈ​ពេល​៧០​ឆ្នាំ​មក​នេះ​៕

ទិដ្ឋភាព​មួយ​ចំនួន​នៃ​ពិធី​ឆ្លង​ខួប​ឆ្នាំ​ទី​៧០ នៃ​កំណើត​កង​ទ័ព​ប្រជាជន​លាវ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: