jump to navigation

ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ ថ្ងៃចន្ទ 28 ខែមករា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
12 comments

កកន ៖ នគរ​ថៃ​នឹង​មាន​ចាត់​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ នោះ​គឺ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ជា​ផ្លូវ​ការ​។ ស្ថិត​ក្នុង​ឱកាស​នេះ ស្រែ​ខ្មុក នឹង​លើក​យក​មក​និយាយ​ត្រួស​ៗ​នូវ​ទំនៀម​ផ្សេង​ៗ​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក នៅ​នគរ​ថៃ​ដើម្បី​ទុក​ជា​ប្រយោជន៍​ស្វែង​យល់ និង​សិក្សា​ជា​បន្ត​បន្ទាប់​។

ក៏​ដូច​ជា​នគរ​កម្ពុជា​យើង​ដែរ ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ថ្មី គឺ​ជា​ពិធី​ស័ក្ដិសិទ្ធ ដែល​សម្ដែង​ឲ្យ​ឃើញ​ពី​បារមី​នៃ​ម្ចាស់​នគរ​ ដែល​ជា​សម្មតិទេព​។ ព្រះ​រាជ​ពិធី​ពី​អតីត​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ថ្ងៃ ដោយ​មាន​ទាំង​ពិធី​បែប​សាសនា​ព្រាហ្មណ៍ និង​ពុទ្ធ​ផង​​។ នៅ​ឯ​នគរ​ថៃ រាប់​ចាប់​តាំង​ពី​សម័យ​ក្រុង​រតន​កោសិន្ទ្រ​មក ទំនៀម​ទម្លាប់​ប្រកប​​ព្រះ​រាជ​ពិធី​នេះ មាន​យ៉ាង​ហោច​ណាស់​ចំនួន​៥​សំខាន់​ៗ​ដែរ ដែល​ក្នុង​នោះ មាន ៖

  • ដំណាក់​កាល​ទី​១

ជា​ពិធី​អញ្ជើញ​ទឹក​ពី​ទី​កន្លែង​សំខាន់​ៗ មក​ចម្រើន​​ព្រះ​ពុទ្ធ​មន្ត និង​​ទឹក​ទេព​មន្ត ដើម្បី​ត្រៀម​ទឹក​អភិសេក និង​ស្រង់​ព្រះ​មុទ្ធា​ភិសេក​។ ទឹក​ទាំង​នេះ​ត្រូវ​បាន​យក​មក​ពី​ទន្លេ​សំខាន់​ៗ​របស់​ព្រះ​នគរ ដើម្បី​តាំង​ធ្វើ​ពិធី (​អាន​ប្រកាសទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ​)​។

  • ដំណាក់​កាល​ទី​២

ជា​ព្រះ​រាជ​ពិធី​ចារឹក​ដួង​ព្រះ​រាជ​សម្ភព និង​ព្រះ​បរមនាមាភិធេយ្យ​ព្រះ​ចៅ​ផែន​ដី​ដែល​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង​ព្រះ​សុវណ្ណប័ដ។

  • ដំណាក់​កាល​ទី​៣

ព្រះ​រាជ​ពិធី​ស្រោច​ស្រង់​ព្រះ​មុទ្ធាភិសេក ទទួល​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ទេព​មន្ត ដើម្បី​ស្រង់​ព្រះ​កាយ និង​ព្រះ​សិរ​ស៍ដោយ​សហ័សធារា ដែល​ជា​ការ​ជម្រះ និង​បង្កើត​សិរីសួស្ដី​មង្គល​តាម​បូរាណ​រាជ​បវេណី។

  • ដំណាក់​កាល​ទី​៤

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​សម្បត្តិ​បរិបូរណ៍​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ប្រមូល​មក​ពី​គ្រប​ទិសានុទិស​ចំពោះ​ព្រះ​ចៅ​ផែន​ដី ដើម្បី​ទ្រង់​ទទួល​យក​រក្សា​ទុក និង​អភិបាល​ដើម្បី​ជា​ប្រយោជន៍​ដល់​អាណា​ប្រជានុរាស្ត្រ។

  • ដំណាក់​កាល​ទី​៥

ព្រះ​រាជ​ពិធី​ថ្វាយ​ដួង​ព្រះ​បរម​រាជ​សម្ភព ព្រះ​បរមនាមាភិធេយ្យ ដោយ​មាន​ព្រះ​មហា​រាជ​គ្រូ​ព្រាហ្មណ៍​ថ្វាយ​គ្រឿង​មង្គល​សិរី​រាជ​បញ្ចកកុធភ័ណ្ឌ ដែល​ជា​ការ​បង្ហាញ​នូវ​ឋានៈ​ជា​សម្ដេច​ព្រះ​មហា​ក្សត្រិយាធិរាជ​ដោយ​ពេញ​លេញ​។ ស្ដេច​ទទួលយក​គ្រឿង​មង្គល​សិរី​បញ្ចកកុធភ័ណ្ឌ រួច​ទើប​ទ្រង់​មាន​ព្រះ​រាជ​តម្រាស់​បឋម​រាជ​ឱង្ការ​។

1_427post-7-cover

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
៣. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៤. ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ
៥. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
៦. សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថៃ
៧. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៨. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី
៩. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
១០. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម

%d bloggers like this: