jump to navigation

ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ ថ្ងៃ​ព្រហស្បតិ៍ 31 ខែមករា 2019

Posted by សុភ័ក្ត្រ in បរទេស.
trackback

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃព្រហស្បតិ៍ នេះ (៣១ មករា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ ពិធីបរមរាជាភិសេកស៊ូលតាន នៃរដ្ឋបាហាំង ជាព្រះមហាក្សត្រិយ៍ទី១៦ នៃម៉ាឡេស៊ីឯករាជ្យ។ ព្រះមហាក្សត្រិយ៍ថ្មីនៃម៉ាឡេស៊ីប្រទេសនេះ មានព្រះនាមថា អះម័ដ ស្ហាហ៍ និង​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា អាល-ស៊ុលតង់ អ័បឌុល្លាហ៍ រី’អយាទុឌ្ឌីន អាល-មុស្តាហ្វា ប៊ីល្លាហ៍ ស្ហាហ៍ អ៊ីបនី ស៊ុលតង់ ហាជី អាហ៍ម៉ាដ ស្ហាហ៍ អាល-មុស្តា’អ៊ីន ប៊ីល្លាហ៍​។ បច្ចុប្បន្ន​នេះ​ទ្រង់​មាន​ព្រះ​ជន្ម​​៦០​ព្រះ​វស្សា​។

ព្រះរាជពិធីរាជាភិសេកនាថ្ងៃនេះត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីនៃខត្តិយម៉ាឡេស៊ី ដោយព្រះមហាក្សត្រិយ៍អង្គថ្មីព្រះពស្រ្តពណ៌ខៀវ​ផ្ទៃ​មេឃ​ពេញយស និងបានធ្វើពិធីសច្ចាប្រណិធាន ឯព្រះបរមរាជវាំង នាទីក្រុងកួឡា ឡូមពួរ ដោយមានវត្តមានបណ្ដាព្រះបរមរាជវង្សានុវង្ស ព្រមនាហ្មឺននាសែនម៉ាឡេស៊ីជាច្រើនអ្នកទៀត។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​មក​នោះ​។

តំណែងប្រមុខរដ្ឋខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្ននេះ គឺ «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) ជាតំណែងដែលស្មើគ្នានឹងព្រះមហាក្សត្រិយ៍នៃរដ្ឋរាជាធិបតេយ្យដទៃទៀតនៅក្នុងលោក។ ទោះបីជាយ៉ាងនេះក្ដីតំណែងនេះត្រូវបានជ្រើសរើសក្នុងវិធីវិលជុំរយៈពេល៥ឆ្នាំម្ដងពីរដ្ឋចំនួន៩របស់ម៉ាឡេស៊ីដែលមានស៊ុលតង់៕

47303463_30347303487_40151552620_1862918880479823_2218669728749060096_n

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: