jump to navigation

เลขไทย ได้แบบมาจาก เลขเขมร มีต้นเค้าจาก เลขทมิฬ-อินเดียใต้ ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
add a comment

“เลขไทย” ที่ใช้กันอยู่ทุกวันนี้เป็น “เลขไทย” หรือได้รับแบบแผนจาก “เลขเขมร” เป็นประเด็นถกเถียงกันอยู่อย่างสนุกสนาน

หลักฐานที่ดีที่สุดในการพิจารณาประวัติความเป็นมา จำเป็นต้องดูจาก “จารึกโบราณ” เพื่อศึกษาถึงกระบวนวิวัฒนาการของอักษรโบราณเหล่านั้น รวมทั้ง “เลขไทย” และ “เลขเขมร” ด้วย

เลขโบราณใน “จารึกเขมร”

เลขโบราณในจารึกเขมรมีหลายแบบ เนื่องจากในสมัยนั้นยังไม่มีการกำหนดรูปแบบการเขียนที่แน่นอน จารึกเขมรโบราณแบ่งออกได้เป็น ๒ สมัยคือ

๑. จารึกเขมรสมัยก่อนเมืองพระนคร มีอายุระหว่างพุทธศตวรรษที่ ๙-๑๔ หากเปรียบเทียบกับประเทศไทยก็จะตรงกับสมัยที่เรียกว่า “ทวารวดี” อักษรเขมรโบราณที่ใช้ในจารึกสมัยนี้มีรูปแบบตัวอักษรที่รับมาจาก “อักษรอินเดียใต้ (หรืออักษรสมัยราชวงศ์ปัลลวะ)” ซึ่งมีลักษณะคล้ายคลึงกับ “อักษรทวารวดี” ที่พบในภาคกลางของประเทศไทย

๒. จารึกเขมรสมัยเมืองพระนคร มีอายุระหว่างพุทธศตวรรษที่ ๑๕-๒๐ เปรียบเทียบกับไทยคือสมัยทวารวดีต่อสุโขทัยและอยุธยาตอนต้น รูปแบบตัวอักษรเขมรสมัยนี้เป็นต้นแบบให้กับอักษรเขมรปัจจุบัน, อักษรขอมในประเทศไทย และอักษรไทยสุโขทัย

รูปแบบตัวเลขที่ใช้ในสมัยทั้งสองมีต่างกันไปบ้าง แต่ก็มีบางตัวที่แสดงให้เห็นถึงอิทธิพลของตัวเลขในสมัยก่อนเมืองพระนครที่มีต่อสมัยเมืองพระนครอย่างเห็นได้ชัด แต่เป็นที่แน่นอนว่าตัวเลขในจารึกเหล่านี้เก่าแก่กว่า “เลขไทยสมัยสุโขทัย” ที่จะวิวัฒนาการมาเป็น “เลขไทยสมัยปัจจุบัน”

เพื่อความชัดเจน ผู้เขียนจะเปรียบเทียบให้เห็นโดยใช้ตัวอย่างตัวเลขที่ใช้ในจารึกเขมรโบราณ สมัยก่อนเมืองพระนคร, สมัยเมืองพระนคร และจารึกสุโขทัย (จารึกพ่อขุนรามคำแหง) ดังนี้

จากตัวเลขที่นำมาเปรียบเทียบ แสดงให้เห็นว่าเลขที่ใช้ในจารึกเขมรสมัยก่อนเมืองพระนคร (ก็คือเลขอินเดียใต้ สมัยราชวงศ์ปัลลวะ) ได้วิวัฒนาการเป็นเลขเขมรสมัยเมืองพระนคร และจากเลขเขมรโบราณสมัยเมืองพระนคร ก็ส่งอิทธิพลต่อเลขไทยสมัยสุโขทัย (จารึกพ่อขุนรามคำแหง)

เมื่อเป็นเช่นนี้ก็น่าจะสรุปได้ว่า “เลขอินเดียใต้ (ราชวงศ์ปัลลวะ)” เป็นที่มาของเลขที่ใช้ในดินแดนอุษาคเนย์ทั้งหมด (รวมทั้งเลขที่ใช้ในอาณาจักรทวารวดีในภาคกลางของประเทศไทย)

ต่อมาเลขอินเดียใต้ได้วิวัฒนาการกลายเป็นเลขเขมรโบราณสมัยเมืองพระนคร (เป็นลักษณะเฉพาะ) แล้วจากนั้นจึงส่งอิทธิพลมายังเลขไทยสมัยสุโขทัย จากนั้นจึงกลายเป็นเลขไทยในปัจจุบัน ด้วยการอธิบายตามวิวัฒนาการของรูปแบบตัวอักษร (Palaeography) ตามที่ได้กล่าวมาข้างต้นนั่นเอง

https://www.silpa-mag.com/history/article_6720

Advertisements

ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ ថ្ងៃពុធ 27 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

ដំណាក់​កាល​ទី​១ ក្នុង​ទំនៀមប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ​ក្រុង​រតនកោសិន្ទ្រ​នោះ​គឺ​ការ​​អញ្ជើញ​ទឹក​ពី​ទី​កន្លែង​សំខាន់​ៗ មក​ចម្រើន​​ព្រះ​ពុទ្ធ​មន្ត និង​​ទឹក​ទេព​មន្ត ដើម្បី​ត្រៀម​ទឹក​អភិសេក និង​ស្រង់​ព្រះ​មុទ្ធា​ភិសេក​។ ទឹក​ទាំង​នេះ​ត្រូវ​បាន​យក​មក​ពី​ទន្លេ​ និង​ប្រភព​ទឹក​សំខាន់​ៗ​របស់​ព្រះ​នគរ​ ទៅ​ប្រារព្ធ​ពិធី​នៅ​​ទី​តាំង​​ចំនួន​១៧ ដែល​ក្នុង​នោះ រួម​មាន ៖

  1. ទន្លេ​បាសាក់ នៅ​ក្នុង​ឃុំ​ថា​រ៉ាប យក​ទឹក​ទៅ​ធ្វើ​ពិធី​នៅ​ព្រះ​ពុទ្ធ​បាទ ដែល​ជា​មហា​ចេតិយ ដែល​ស្ថិត​ក្នុង​មណ្ឌល​ប្រទេស​ជា​អតីត​ក្រុង​ល្វ និង​ក្រុង​ស្រី​អយុធ្យា
  2. សមុទ្ទ​កែវ និង​ស្រះ​កែវ ខណ្ឌ​ក្រុង​ពិស្ណុ​លោក ទៅ​ធ្វើ​ពិធី​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​ពុទ្ធជិនរាជ វត្ត​ព្រះ​ស្រី​មហា​ធាតុ ខេត្ត​ពិស្ណុ​លោក ដែល​ជា​មហា​ចេតិយ​ស្ថិត​ក្នុង​បុរាណ​រាជធានី​ភាគ​ខាង​ជើង
  3. ទឹក​ជោកជម្ភូ ទឹក​អណ្ដូង​​កែវ ទឹកអណ្ដូង​មាស ខណ្ឌ​ក្រុង​សួគ៌ាលោក ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ ក្រុង​សួគ៌ា​លោក ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជ​ធានី​នៃ​ព្រះ​ចៅ​ព្រះ​រួង (បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​មួយ​នៃ​ខេត្ត​សុខោទ័យ​)​
  4. ទន្លេ​នគរ​ជ័យ​ស្រី ឃុំ​បាង​កែវ ទៅ​ធ្វើ​ពិធី​នៅ​ព្រះ​បឋម​ចេតិយ ក្រុង​នគរ​ជ័យស្រី ដែល​ជា​បូរាណ​មហា​ចេតិយ តាំង​ពី​សម័យ​ទ្វារវតី
  5. អណ្ដូង​ទឹក​វត្ត​មុខ​ព្រះ​លាន, អណ្ដូង​វត្ត​សេមាជ័យ​, អណ្ដូង​វត្ត​សេនា​មឿង​, អណ្ដូង​វត្ត​ទ្វា​ស​, ស្រះ​ភ្នំ​មហា​ជ័យ និង​ទឹក​អណ្ដូង​មាត់​នាគរាជ នៅ​ក្រុង​នគរ​ស្រី​ធម្មរាជ ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ ក្រុង​នគរ​ស្រី​ធម្មរាជ ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជធានី​នគរ​ស្រី​ធម្មរាជ
  6. អណ្ដូង​ទឹក ក្រុង​នគរ​លាំពូន ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ​ហរិភុញ្ញជ័យ ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជ​ធានី​ទាំង​ឡាយ​នៃ​ភាគ​ខាង​ជើង គឺ​នគរ​ហរិភុញ្ញជ័យ នគរ​ខេលាងគ៍ នគរ​ជៀងសែន នគរ​ជៀង​រាយ នគរ​ពយៅ និង​នគរ​ជៀងហ្មៃ
  7. អណ្ដូង​ទឹក​វត្ត​ធាតុ​ភ្នំ ធ្វើ​ពិធី​នៅ​ព្រះ​ធាតុ​ភ្នំ ក្រុង​នគរ​ភ្នំ មណ្ឌល​ឧត្ដរ​ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជធានី​គោត្របូរព៍​ហ្លួង​

028ព្រះ​រាជ​ពិធី​មុទ្ធាភិសេក នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​រាមា​ទី​៩1179458780សម្ដេច​ព្រះ​សង្ឃរាជ​ថៃ​កំពុង​ថ្វាយ​ទឹក​ពុទ្ធ​មន្ត​ក្នុង​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​រាមា​ទី​៩

ក្រៅ​ពី​នេះ​ បាន​ដួស​ទឹក​ពី​ប្រភព​ទឹក​ស័ក្ដិសិទ្ធិ​ទៅ​តាំង​ពិធី នៅ​វត្ត​សំខាន់​នៃ​មណ្ឌល​នានា ចំនួន​១០​មណ្ឌល ទៀត ដូច​ជា ៖

  1. វត្ត​បរម​ធាតុ ក្រុង​ជ័យនាទ មណ្ឌល​នគរ​សួគ៌
  2. វត្ត​មហាធាតុ ក្រុង​ពេជ្រ​បូរណ៍ មណ្ឌល​ពេជ្របូរណ៍
  3. វត្ត​កណ្ដាល ក្រុង​នគរ​រាជសីមា មណ្ឌល​នគរ​រាជ​សីមា
  4. វត្ត​ពណ៌​មាស ក្រុង​ឧបល​រាជធានី មណ្ឌល​ឦសាន
  5. វត្ត​យសោធរ ក្រុង​ស្ទឹង​ជ្រៅ មណ្ឌល​បច្ចិមបុរី
  6. វត្ត​ផ្ល័ប ក្រុង​ចន្ទបុរី មណ្ឌល​ចន្ទបុរី
  7. វត្ត​តានីនរសមោសរ ក្រុង​តានី មណ្ឌល​បត្តានី
  8. វត្ត​ព្រះ​ថោង ក្រុង​ថ្លាង មណ្ឌល​ភូកេត
  9. វត្ត​ព្រះ​ធាតុ ក្រុង​ជៃយា មណ្ឌល​ជុមពរ
  10. វត្ត​ព្រះ​មហាធាតុ ក្រុង​ពេជ្រ​បុរី មណ្ឌល​រាជបុរី

_______________________________________________
អានផងដែរ៖
១. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
២. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
៣. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

សេចក្តីថ្លែងការណ៍រួម – ស្តីពីទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២៥ -២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្ងៃអង្គារ 26 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
1 comment so far

7475767778798052846952_1485768384887077_2482937932600573952_n52765483_1485768421553740_2788850117879267328_n53334507_1485768408220408_5738577319686045696_n53472648_1485768464887069_2331759297144291328_n52816621_1485768498220399_682044375722622976_n52594428_1485768454887070_3649257415888601088_n

_______________________________________________________
អាន​ផង​ដែរ ៖
១. ស្វាគមន៍​សមមិត្ត ង្វៀន ហ្វុ ត្ចុង

ស្វាគមន៍​សមមិត្ត ង្វៀន ហ្វុ ត្ចុង ថ្ងៃចន្ទ 25 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
3 comments

Welcome-Cover-VN-2

អានព័ត៌មាន៖

អំពី​ព្រះ​បរម​រូប​ហ្លួង​រាជានុកោដ្ឋ នៅ​វត្ត​ភ្នំ ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
4 comments

ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ នៅ​ឯ​បរិវេណ​ខាង​ត្បូង​វត្ត​ភ្នំ​ដូន​ពេញ ឯ​រាជ​ធានី​ភ្នំពេញ​យើង​នេះ មាន​ប្រាកដ​នូវ​រាជានុស្សាវរីយ៍​មួយ​រំឭក​ដល់​ការ​កាន់​កាប់​ជា​ថ្មី​មក​វិញ​នូវ​អាណា​ខេត្ត​ចំនួន​បី​ពី​ប្រទេស​សៀម​។ នោះ​គឺ​រាជា​នុស្សាវរីយ៍​ព្រះ​ករុណា​​ ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះរាជានុកោដ្ឋ។ ចំពោះ​ព្រះ​បរម​រូប ដែល​តម្កល់​ទុក​នា​ពេល​បច្ចុប្បន្ន​នេះ ជា​រូប​ចម្លង​ ឯ​រូប​ពិត​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ឯ​សារមន្ទីរ​ជាតិ​ ក្រុង​ភ្នំពេញ​។

ចំពោះ​ព្រះ​បរម​រូប​​​​ដើម​នោះ​សាង​ឡើង​​ពី​សំរឹទ្ធ ក្នុង​លក្ខណៈ​ពេញ​មួយ​ជំហ​នៃ​ព្រះ​អង្គ ដោយ​មាន​គ្រង​ព្រះ​ពស្ត​ពេញ​យស​ជា​ព្រះ​បរម​ខត្តិយ​វង្ស និង​មាន​គ្រង​មកុដ​រាជ្យ​ផង​ និង​ក្នុង​ឥរិយាបទ​គង់​លើ​ព្រះ​បល្ល័ង្ក​រត្ន​ ប្រដូច​នឹង​កាល​ទ្រង់​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជ​សម្បត្តិ​។ ព្រះ​បរម​រូប​នេះ​សាង​ឡើង​​ដោយ​ជាង​ស្មិត​ជាតិ​បារាំង​សែស​មួយ​រូប​នាម ប៉ូល​ ឌុយគុយអាំង និង​បាន​យក​ទៅ​តម្កល់​ឯ​រាជានុស្សាវរីយ៍​ បរិវេណ​វត្ត​ភ្នំ និង​ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ គ.ស.​១៩០៩​។

កាល​គ្រា​ព្រះ​នគរ​មាន​សង្គ្រាម ពោល​គឺ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ព្រះ​បរម​រូប​ដើម​នេះ ត្រូវ​បាន​ផ្លាស់​ទី​ចេញ​ពី​រាជានុស្សាវរីយ៍​វត្ត​ភ្នំ និង​ក្រោយ​មក​ត្រូវ​បាន​យក​មក​តម្កល់​ទុក​​ឯ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ រហូត​មក​ដល់​បច្ចុប្បន្ន​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កំពូល​ស្រួច​នៃ​មកុដ​រាជ្យ​ត្រូវ​បាន​បាក់​ផង​។ នៅ​ក្រោយ​នគរ​បាន​សុខ​ជា​ថ្មី ព្រះ​បរម​រូប​ចម្លង​មួយ​ធ្វើ​អំពី​ឥដ្ឋ​ក៏​ត្រូវ​បាន​សាង​ឡើង និង​យក​ទៅ​ដាក់​ឯ​រាជានុស្សាវរីយ៍​វត្ត​ភ្នំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ពី​សាវតារ​នៃ​ព្រះ​បរម​រូប​នោះ​គឺ នៅ​ក្នុង​​បទ​ពណ៌នា​ដែល​បាន​ដាក់​នៅ​ក្នុង​សារមន្ទីរ​ជាតិ​នោះ​បាន​សរសេរ​ថា ព្រះ​បរម​រូប​សាង​ឡើង​នា​ឆ្នាំ​១៩២៧ ពោល​គឺ​ជា​ឆ្នាំ​ដែល​ទ្រង់​សុវណ្ណ​គត​​។ ការ​នេះ​ទំនង​ជា​មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៃ​ព័ត៌មាន ដ្បិត​ព្រះ​រាជា​នុស្សាវរីយ៍​ដែល​ត្រូវ​បាន​សម្ពោធ​នោះ គឺ​តាំង​ពី​ឆ្នាំ​១៩០៩ ដោយ​មាន​វត្ត​មាន​នៃ​ព្រះ​អង្គ​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ផង​។

មួយ​វិញ​ទៀត ព្រះ​បរម​រូប​នៃ​ព្រះ​អង្គ​ក្នុង​សណ្ឋាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​សាង​ឡើង​មួយ​ទៀត ដោយ​ជាង​​ស្មិត​ដដែល​នោះ និង​ត្រូវ​បាន​យក​ទៅ​តម្កល់​ឯ​ព្រះ​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ នៃ​ព្រះ​បរម​រាជ​វាំង​ផង​។ ព្រះ​អង្គ​ថែម​ទាំង​បាន​ព្រះ​រាជានុញ្ញាត​ឲ្យ​ជាង​ស្និត​រូប​នោះ​ចូល​ក្រាប​បង្គំ​គាល់ និង​បាន​ថត​រូប​នៅ​ខាង​មុខ​ព្រះ​បរម​រូប​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​១៩២៤ ផង​៕

Untitled-3ព្រះ​បរម​រូប​ដើម​ដែល​តម្កល់​នៅ​វត្ត​ភ្នំ
Unftitled-2ព្រះ​បរម​រូប​ដើម​ដែល​តម្កល់​នៅ​វត្ត​ភ្នំ
Untitled-2
ព្រះ​បរម​រូប​ដើម​ដែល​តម្កល់​នៅ​វត្ត​ភ្នំ និង​បច្ចុប្បន្ន​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញUntitlesd-2
សេចក្ដី​អធិប្បាយ​នៅ​សារមន្ទីរ​ជាតិ​អំពី​ព្រះ​បរម​រូប
Untitlsed-2
លោក ប៉ូល​ ឌុយគុយអាំង (រូប​ឱប​ដៃ) ជាង​ស្និត​ព្រះ​បរម​រូប ឈរ​ថត​រូប​ជាមួយ​ហ្លួង​រាជានុកោដ្ឋ​ពី​មុខ​ព្រះ​បរម​រូប​មួយ​ទៀត ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ
Cambodia_Phnom_Penh_05314_9c40b1a5505a416aa956cabf1ce511cb
ព្រះ​បរម​រូប​ចម្លង ដែល​តម្កល់​នៅ​វត្ត​ភ្នំ​នា​ពេល​បច្ចុប្បន្ន

___________________________________________________
អានផងដែរ៖
១. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ
២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
៣. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
៤. ខួប​ឆ្នាំ​ទី ១១០ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​ហ្លួង​សិរីសុវត្ថិ ឯ​វត្ត​ភ្នំ​ដូន​ពេញ

ខួប​ឆ្នាំ​ទី ១១០ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​ហ្លួង​សិរីសុវត្ថិ ឯ​វត្ត​ភ្នំ​ដូន​ពេញ ថ្ងៃសៅរ៍ 23 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
4 comments

179-0ថ្ងៃ​ទី​​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​១១០​ឆ្នាំ​គត់ ដែល​កាល​ណុះ​នគរ​ខ្មែរ​យើង​មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​ឱឡារិក​មួយ​ នោះ​គឺ​ពិធី​សម្ពោធ​​រាជានុស្សាវរីយ៍​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះរាជានុកោដ្ឋ នៅ​ឯ​វត្ត​ភ្នំដូន​ពេញ ព្រះ​រាជ​ធានី​ភ្នំពេញ​។

ព្រះ​រាជានុស្សាវរីយ៍​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ជា​ការ​រំឭក​នូវ​ព្រះ​មហា​ករុណាទិគុណ ចំពោះ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ដែល​ស្ថិត​ក្រោម​​ព្រះរាជកិច្ចដឹកនាំ និងស្វាមីភ័ក្ដិចំពោះព្រះនគរព្រះអង្គ ទ្រង់បានដឹកនាំសម្រេចជោគជ័យរួមជាមួយអាណាព្យាបាលបារាំងយកអាណាខេត្តទាំងបី​នៃភាគខាងលិចរបស់នគរក្រុងកម្ពុជា គឺសៀមរាប សិរីសោភណ្ឌ និងបាត់ដំបង វិលត្រឡប់មកដាក់បញ្ចូលក្នុងដែនកម្ពុជាវិញ បន្ទាប់ពីប្រទេសសៀម កាលណោះបានចូលវាតទី និងកាន់កាប់អស់រយៈពេលយ៉ាងយូរគួរសម។

នៅ​ឯ​ទី​លាន​នៃ​ព្រះ​រាជានុស្សាវរីយ៍​ ព្រះ​បរម​រូប​​​ (​នៃ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ​) ធ្វើ​ពី​សំរឹទ្ធ​មួយ​​ ត្រូវ​បាន​សាង​សង់​ឡើង​យ៉ាង​វិចិត្រ​ ដោយ​ជាង​ស្មិត​ជាតិ​បារាំង​សែស​មួយ​រូប​នាម ប៉ូល​ ឌុយគុយអាំង ដើម្បី​ដាក់​តម្កល់​។ ព្រះ​បរម​រូប​នេះ សាង​ឡើង​ក្នុង​លក្ខណៈ​ពេញ​មួយ​ជំហ​នៃ​ព្រះ​អង្គ ដោយ​មាន​គ្រង​ព្រះ​ពស្ត​ពេញ​យស​ជា​ព្រះ​បរម​ខត្តិយ​វង្ស និង​មាន​គ្រង​មកុដ​រាជ្យ​ផង​។ នៅ​ឯ​ខាង​ស្ដាំ​នៃ​ព្រះ​អង្គ មាន​រូប​ចម្លាក់​សាង​ពី​ថ្ម នូវ​រូប​ទាហាន​បារាំង​អម​នឹង​ទង់​ជាតិ​បារាំង​ពី​លើ​​សិទ្ធិ​សញ្ញា​រវាង​បារាំង និង​សៀម ក្នុង​ការ​ប្រគល់​អាណា​ខេត្ត​ទាំង​បី​មក​ឲ្យ​កម្ពុជា​វិញ​។ នៅ​ឯ​ខាង​ឆ្វេង​វិញ មាន​សាង​រូប​ចម្លាក់​ស្ត្រី​ខ្មែរ​បី​រូប កាន់​ជើង​ពាន​ក្នុង​ន័យ​ប្រគល់​អាណាខេត្ត​ទាំង​បី​មក​ចំណុះ​ព្រះ​បារមី​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​វិញ​ផង​។

ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​កាល​ពី​១១០​ឆ្នាំ​មុន​នោះ ត្រូវ​បាន​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នា​ថ្ងៃ​សម្ពោធ ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចមចក្រពង្ស ផ្ទាល់​ព្រះ​អង្គ រួម​ជាមួយ​និង ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស ព្រម​ទាំង​​​ឥស្សរជន​ជាន់​ខ្ពស់​ខ្មែរ និង​បារាំង​សែស​​ជា​ច្រើន​ចំនួន​​ទៀត៕៚


ព្រះ​បរម​រូប​ក្នុងថ្ងៃសម្ពោធ

ព្រះករុណា សិរីសុវត្ថិ ទ្រង់កំពុងព្រះដំណើរពីព្រះទីន័ងរាជរថអាជានេយ្យ ចូលរួមក្នុងព្រះពិធីសម្ពោធរាជានុស្សាវរីយ៍

ចៅហ្វាយក្រុងម៉ាសី នៃសាធារណរដ្ឋបារាំងសែស វត្តមានក្នុងព្រះរាជ​ពិធីនៅខាងមុខវត្តភ្នំ ព្រះរាជធានីភ្នំពេញ

___________________________________________________
អានផងដែរ៖
១. អាសូររាជានុស្សាវរីយ៍ប្រវត្តិសាស្ត្រខ្មែរ
២. ព្រះបរមរូបថ្មីនៃហ្លួងសិរីសុវត្ថិ ឯសាលារចនា
៣. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរាជានុស្សាវរីយ៍ហ្លួង សិរីសុវត្ថិ
៤. អំពី​ព្រះ​បរម​រូប​ហ្លួង​រាជានុកោដ្ឋ នៅ​វត្ត​ភ្នំ

ការ​ហែ​អ្នក​តា​របស់​ចិន នៅ​ភ្នំពេញ ឆ្នាំ​២០១៩ ថ្ងៃសុក្រ 22 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

thumbnail_20190218_145328thumbnail_20190218_145348thumbnail_20190218_175546thumbnail_20190218_175610

%d bloggers like this: