jump to navigation

របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ ថ្ងៃសុក្រ 8 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

ថ្ងៃ​នេះ (​៨ កុម្ភៈ ២០១៩​) នយោបាយ​ប្រទេស​ថៃ​បាន​ឈាន​មក​ដល់​របត់​មួយ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​នៅ​ក្នុង​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ តែ​បាន​ថែម​ទាំង​​រង្គោះ​រង្គើ​ស្ទើរ​មួយ​ចំហៀង​ផែន​ដី​ទៅ​ទៀត​។ ពេញ​មួយ​ថ្ងៃ​ចាប់​ពី​វេលា​ព្រឹក​មក​ម្ល៉េះ បណ្ដា​អ្នក​សារព័ត៌មាន​ថៃ និង​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​ក្នុង​សាកល​លោក​បាន​តាម​ដាន ផ្ដិត​យក​ព័ត៌មាន​ពិសេស​មួយ​នោះ​គឺ​ការ «​ចូល​លេង​​នយោបាយ​» របស់​សែ​រាជ​វង្ស​ថៃ ដែល​មិន​ធ្លាប់​មាន​ព្រឹត្តិការណ៍​បែប​នេះ​សោះ​ឡើយ​នៅ​ក្នង​ប្រទេស​នេះ ចាប់​តាំង​ពី​​ការ​ផ្លាស់​ប្ដូរ​របប​នយោបាយ​រាជានិយម​ផ្ដាច់​ការ នា​ឆ្នាំ​១៩៣៦​មក​។

ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី (​ថ. อุบลรัตนราชกัญญา สิริวัฒนาพรรณวดี) ដែល​ជា​បុត្រី​ច្បង​នៃ​​ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមា​ទី​៩​) និង​ជា​ព្រះ​រៀម​នៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (​រាមា​ទី​១០​) ដែល​ជា​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​នៃ​ប្រទេស​ថៃ​នោះ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​យល់​ព្រម​ឲ្យ​គណៈ​បក្សថៃ​រក្សា​ជាតិ (​ថ. ไทยรักษาชาติ) ដែល​គេ​ជឿ​ថា​ស្និទ្ធ​និង​​អតីត​លោក​នាយក​​រដ្ឋ​មន្ត្រី ទក្សិណ ជិនវ័ត្រ​​​​ ដាក់​ព្រះ​នាម​ព្រះ​អង្គ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណៈ​បក្ស​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ទី​១​បន្ទាប់​ពី​រដ្ឋ​ប្រហារ ដែល​គេ​រំពឹង​ថា​នឹង​មាន​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

1625488718ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី
1625488718
ប្រធាន​គណៈ​បក្ស​ថៃ​រក្សា​ជាតិ​កំពុង​បង្ហាញ​បណ្ណ​យល់​ព្រម​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​បក្ស​នេះ នៃ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ដោយ​មាន​រូប​របស់​ព្រះ​អង្គ​ផង​ នៅ​ឯ​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ថៃ កាល​ពី​ព្រឹក​មិញ​នេះ (​៨ កុម្ភៈ ២០១៩​)

ការ​សម្រេច​ព្រះ​ទ័យ​ឈាន​ចូល​ក្នុង​ឆាក​នយោបាយ​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី នា​ពេល​នេះ​ប្រាកដ​ណាស់​ក្រៅ​ពី​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជាជន​ថៃ និង​ប្រជាជន​ពិភព​លោក​នោះ មតិ​ជា​ច្រើន​ក៏​កើត​ឡើង​ព្រោង​ព្រាត​ទាំង​ក្នុង​ន័យ​វិជ្ជមាន និង​អវិជ្ជមាន​។ ហើយ​អ្វី​ដែល​ជា​ការ​ពិត​ឥត​ប្រកែក​បាន​នោះ គឺ​​បើ​ទោះ​បី​ជា​គណៈ​រដ្ឋ​ប្រហារ ដែល​ដឹក​នាំ​ប្រទេស​នេះ​​ដោយ​ ឧត្ដម​សេនីយ ប្រយុទ្ធ ចន្ទ្រអូជា តាំង​ពី​រដ្ឋ​ប្រហារ​នោះ​មក មិន​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​មួយ​នេះ​រួម​សាមគ្គី​គ្នា​ដូច​តាម​ក្ដី​រំពឹង​ទេ តែ​ផ្ទុយ​មក​វិញ​បាន​ត្រឹម​ធ្វើ់​ឲ្យ​ប្រជាជាតិ​មួយ​នេះ​កាន់​តែ​ផុយ​ស្រួយ​ទៅ​ៗ ក្នុង​ភាព​គ្រោះ​ថ្នាក់​ទៅ​វិញ​។

ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​នា​ព្រឹក​នេះ​បាន​ក្លាយ​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​ប្រទេស​ថៃ ដែល​ទោះ​បី​ជា​តាម​នីតិន័យ​ ស្ថាប័ន​ព្រះ​មហា​ក្សត្រិយ៍ (​ថៃ​) ត្រូវ​នៅ​ពី​លើ​នយោបាយ ក៏​ប៉ុន្តែ​​ពាក្យ​ចចាម​​អារ៉ាម​​ស្ដី​អំពី​ភាព​មិន​ជ្រះ​ស្រឡះ​នៃ​​ស្ថាប័ន​ក្សត្រិយ៍ (​ថៃ​) និង​នយោបាយ​ថៃ វា​ក៏​បាន​ប្រាកដ​ចេញ បើ​ទោះ​បី​ក្នុង​ន័យ​ល្អ ឬ​អាក្រក់​ក្ដី​។

ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​ដែល​ធ្វើ​ឡើង​តាម​ការ​គូស​វាស​រដ្ឋ​ធម្មនុញ​នៃ​របប​យោធា​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​នោះ បាន​ក្លាយ​ជា​សមរភូមិ​ស៊ី​សាច់​ហុត​ឈាម និង​ការ​តស៊ូ​ដ៏​ក្ដៅ​គគុក​មួយ​នៃ​បណ្ដា​ជន​ដឹក​នាំ​ជាន់​ខ្ពស់ ឬ​ពួក​អេលីត​នៃ​ប្រទេស​នេះ និង​បណ្ដា​ប្រជាជន​ទូទៅ​។ ការ​ឈាន​ចូល​ក្នុង​សង្វៀន​ដោយ​ចំហ​នៃ​សមាជិក​រាជ​វង្ស​ថៃ​នា​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ចង់​មិន​ចង់​ស្ថាប័ន​ក្សត្រិយ៍​របស់​ប្រទេស​ថៃ​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ការ​វិវត្ត​នៃ​របត់​សង្គម​នៃ​ប្រទេស​ផង​ខ្លួន​នេះ ក៏​ដូច​ជា​ទំនោរ​នៃ​សាក​លលោក​។

អាន​ប្រវត្តិ​របស់​ព្រះ​អង្គ​

សំណាក់​ព្រះ​រាជ​វាំង​ថៃ​ចេញ​ប្រកាស​ហាម​ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី​ប្រឡូក​នយោបាយ

1625488718

ភ្លាម​ៗ​មិន​ដល់​មួយ​ថ្ងៃ​ផង នៅ​យប់​ថ្ងៃ​នេះ វេលា​ប្រមាណ​ម៉ោង​១០.០០​ សំណាក់​ព្រះ​បរម​មហា​រាជ​វាំង​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស ជា​ព្រះ​រាជ​ឱង្ការ​នៃ​ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (​រាមា​ទី​១០​) ករណី​ការ​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័តន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី​។ ព្រះ​រាជ​ឱង្ការ​​ដែល​មាន​ចំនួន​កម្រាស់​៣​ទំព័រ​​នេះ បាន​ពណ៌នា​អំពី​ស្ថាប័ន​ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​ទោះ​បី​រដ្ឋធម្មនុញ្ញ​មិន​បាន​ហាម​ឲ្យ​ប្រឡូក​ក្នុង​នយោបាយ​ក្ដី ជា​ប្រតិបត្តិ​រាជ​វង្ស​ថៃ​ចាប់​តាំង​ពី​ឋានៈ​​អ្នក​អង្គ​​ម្ចាស់​ឡើង​ទៅ​ត្រូវ​ស្ថិត​ជា​អធ្យាក្រឹត​ក្នុង​នយោបាយ​ ហេតុ​ដូច​នេះ ការ​សម្រេច​ចូល​ក្នុង​ឆាក​នយោបាយ​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​នា​ពេល​នេះ​គឺ​«​មិន​គួរ​»​​៕

__________________________________________________________
អាន​ផង​ដែរ​ ៖
១. ប្រវត្តិ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ឧបល​រ័ត្ន
២. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៣. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៤. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩
៥. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង

Advertisements

មតិ»

1. ប្រវត្តិ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ឧបល​រ័ត្ន | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 10 ខែ​កុម្ភៈ 2019

[…] __________________________________________________________ អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]

2. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មីនា 2019

[…] __________________________________________________________ អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]

3. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2019

[…] អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ ២. […]

4. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2019

[…] អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]

5. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 29 ខែ​មីនា 2019

[…] អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]

6. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 24 ខែ​ឧសភា 2019

[…] អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]

7. ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី (​ចាស់​) | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែមិថុនា 2019

[…] អាន​ផង​ដែរ​ ៖ ១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ […]


ឆ្លើយ​តប​ទៅ​កាន់ គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ | ស្រែ​ខ្មុក បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: