jump to navigation

ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ ថ្ងៃពុធ 27 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

ដំណាក់​កាល​ទី​១ ក្នុង​ទំនៀមប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ​ក្រុង​រតនកោសិន្ទ្រ​នោះ​គឺ​ការ​​អញ្ជើញ​ទឹក​ពី​ទី​កន្លែង​សំខាន់​ៗ មក​ចម្រើន​​ព្រះ​ពុទ្ធ​មន្ត និង​​ទឹក​ទេព​មន្ត ដើម្បី​ត្រៀម​ទឹក​អភិសេក និង​ស្រង់​ព្រះ​មុទ្ធា​ភិសេក​។ ទឹក​ទាំង​នេះ​ត្រូវ​បាន​យក​មក​ពី​ទន្លេ​ និង​ប្រភព​ទឹក​សំខាន់​ៗ​របស់​ព្រះ​នគរ​ ទៅ​ប្រារព្ធ​ពិធី​នៅ​​ទី​តាំង​​ចំនួន​១៧ ដែល​ក្នុង​នោះ រួម​មាន ៖

  1. ទន្លេ​បាសាក់ នៅ​ក្នុង​ឃុំ​ថា​រ៉ាប យក​ទឹក​ទៅ​ធ្វើ​ពិធី​នៅ​ព្រះ​ពុទ្ធ​បាទ ដែល​ជា​មហា​ចេតិយ ដែល​ស្ថិត​ក្នុង​មណ្ឌល​ប្រទេស​ជា​អតីត​ក្រុង​ល្វ និង​ក្រុង​ស្រី​អយុធ្យា
  2. សមុទ្ទ​កែវ និង​ស្រះ​កែវ ខណ្ឌ​ក្រុង​ពិស្ណុ​លោក ទៅ​ធ្វើ​ពិធី​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​ពុទ្ធជិនរាជ វត្ត​ព្រះ​ស្រី​មហា​ធាតុ ខេត្ត​ពិស្ណុ​លោក ដែល​ជា​មហា​ចេតិយ​ស្ថិត​ក្នុង​បុរាណ​រាជធានី​ភាគ​ខាង​ជើង
  3. ទឹក​ជោកជម្ភូ ទឹក​អណ្ដូង​​កែវ ទឹកអណ្ដូង​មាស ខណ្ឌ​ក្រុង​សួគ៌ាលោក ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ ក្រុង​សួគ៌ា​លោក ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជ​ធានី​នៃ​ព្រះ​ចៅ​ព្រះ​រួង (បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​មួយ​នៃ​ខេត្ត​សុខោទ័យ​)​
  4. ទន្លេ​នគរ​ជ័យ​ស្រី ឃុំ​បាង​កែវ ទៅ​ធ្វើ​ពិធី​នៅ​ព្រះ​បឋម​ចេតិយ ក្រុង​នគរ​ជ័យស្រី ដែល​ជា​បូរាណ​មហា​ចេតិយ តាំង​ពី​សម័យ​ទ្វារវតី
  5. អណ្ដូង​ទឹក​វត្ត​មុខ​ព្រះ​លាន, អណ្ដូង​វត្ត​សេមាជ័យ​, អណ្ដូង​វត្ត​សេនា​មឿង​, អណ្ដូង​វត្ត​ទ្វា​ស​, ស្រះ​ភ្នំ​មហា​ជ័យ និង​ទឹក​អណ្ដូង​មាត់​នាគរាជ នៅ​ក្រុង​នគរ​ស្រី​ធម្មរាជ ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ ក្រុង​នគរ​ស្រី​ធម្មរាជ ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជធានី​នគរ​ស្រី​ធម្មរាជ
  6. អណ្ដូង​ទឹក ក្រុង​នគរ​លាំពូន ទៅ​ធ្វើ​ពិធី​នៅ​វត្ត​ព្រះ​មហា​ធាតុ​ហរិភុញ្ញជ័យ ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជ​ធានី​ទាំង​ឡាយ​នៃ​ភាគ​ខាង​ជើង គឺ​នគរ​ហរិភុញ្ញជ័យ នគរ​ខេលាងគ៍ នគរ​ជៀងសែន នគរ​ជៀង​រាយ នគរ​ពយៅ និង​នគរ​ជៀងហ្មៃ
  7. អណ្ដូង​ទឹក​វត្ត​ធាតុ​ភ្នំ ធ្វើ​ពិធី​នៅ​ព្រះ​ធាតុ​ភ្នំ ក្រុង​នគរ​ភ្នំ មណ្ឌល​ឧត្ដរ​ដែល​ជា​មហា​ចេតិយ​ស្ថាន​បូរាណ​រាជធានី​គោត្របូរព៍​ហ្លួង​

028ព្រះ​រាជ​ពិធី​មុទ្ធាភិសេក នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​រាមា​ទី​៩1179458780សម្ដេច​ព្រះ​សង្ឃរាជ​ថៃ​កំពុង​ថ្វាយ​ទឹក​ពុទ្ធ​មន្ត​ក្នុង​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​រាមា​ទី​៩

ក្រៅ​ពី​នេះ​ បាន​ដួស​ទឹក​ពី​ប្រភព​ទឹក​ស័ក្ដិសិទ្ធិ​ទៅ​តាំង​ពិធី នៅ​វត្ត​សំខាន់​នៃ​មណ្ឌល​នានា ចំនួន​១០​មណ្ឌល ទៀត ដូច​ជា ៖

  1. វត្ត​បរម​ធាតុ ក្រុង​ជ័យនាទ មណ្ឌល​នគរ​សួគ៌
  2. វត្ត​មហាធាតុ ក្រុង​ពេជ្រ​បូរណ៍ មណ្ឌល​ពេជ្របូរណ៍
  3. វត្ត​កណ្ដាល ក្រុង​នគរ​រាជសីមា មណ្ឌល​នគរ​រាជ​សីមា
  4. វត្ត​ពណ៌​មាស ក្រុង​ឧបល​រាជធានី មណ្ឌល​ឦសាន
  5. វត្ត​យសោធរ ក្រុង​ស្ទឹង​ជ្រៅ មណ្ឌល​បច្ចិមបុរី
  6. វត្ត​ផ្ល័ប ក្រុង​ចន្ទបុរី មណ្ឌល​ចន្ទបុរី
  7. វត្ត​តានីនរសមោសរ ក្រុង​តានី មណ្ឌល​បត្តានី
  8. វត្ត​ព្រះ​ថោង ក្រុង​ថ្លាង មណ្ឌល​ភូកេត
  9. វត្ត​ព្រះ​ធាតុ ក្រុង​ជៃយា មណ្ឌល​ជុមពរ
  10. វត្ត​ព្រះ​មហាធាតុ ក្រុង​ពេជ្រ​បុរី មណ្ឌល​រាជបុរី

_______________________________________________
អានផងដែរ៖
១. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
២. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
៣. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

Advertisements
%d bloggers like this: