jump to navigation

សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថៃ ថ្ងៃអង្គារ 5 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​មក​នេះ ប្រទេស​ថៃ តាម​រយៈ​ក្រសួង​វប្បធម៌​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​សៀវ​ភៅ​ថ្មី​ចំនួន​៤​មុខ ស្ដី​អំពី​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​។ ការ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​សៀវភៅ​ទាំង​៤​នា​ពេល​នេះ គឺ​ក្នុង​បំណង​ផ្សព្ធ​ផ្សាយ​ប្រជាជន​ថៃ ក៏​ដូច​ជា​ពិភព​លោក​ឲ្យ​បាន​ដឹង​ពី​រឿង​រ៉ាវ ក៏​ដូច​ជា​ក្បួន​ពិធី​នានា​នៃ​ការ​បរម​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ថៃ ជា​ពិសេស​ក្នុង​ឱកាស​ដែល​នគរ​ថៃ នឹង​ចាត់​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​ គឺ​ការ​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​ខ្លួន​រាមា​ទី​១០ នា​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

8bfe0aa69caad7d2af247ac362dd7cd2c761ee1ae6433c0c2d4dceeac1724bbeសៀវភៅ​ទាំង​៤​ប្រភេទ​ដែល​ទើប​ចេញ​ផ្សាយ

ចំពោះ​សៀវភៅ​ទាំង​៤​ក្បាល​ដែល​ក្រសួង​វប្បធម៌​ថៃ​បាន​ចេញ​ផ្សាយ​នោះ មាន ៖ សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ច្បាប់​ភាសា​ថៃ និង​អង់គ្លេស ចំនួន​២.០០០​ច្បាប់ ដែល​អធិប្បាយ​ពី​សាវតារ​នៃ​ពិធី​បរម​រាជាភិសេក​, សៀវភៅ​ចង​ក្រង​​ចំណេះ​ដឹង​ស្ដី​អំពី​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ចំនួន​៣.០០០​ច្បាប់ អធិប្បាយ​លម្អិត​ពី​ព្រះ​រាជ​ពិធី ដោយ​មាន​ការ​ប្រមូល​នូវ​ចំណេះ​ដឹង​ និង​អត្ថន័យ​នៃ​សព្ទ​នានា​ទាក់​ទង​នឹង​ព្រះ​រាជ​ពិធី និង​សៀវភៅ​​ចង​ក្រង​​អត្ថបទ​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ដែល​ជា​សៀវភៅ​ចាត់​ធ្វើ​ថ្មី​ដើម្បី​ប្រមូល​ស្នាដៃ​អ្នក​ប្រាជ្ញ​របស់​ថៃ ក៏​ដូច​ជា​ផ្សព្ធ​ផ្សាយ​ឯកសារ​សំខាន់​ៗ​ផ្នែក​ប្រវត្តិ​សាស្ត្រ ជា​ដើម​។

ចំពោះ​សៀវភៅ​ថ្មី​ទាំង​បួន​ប្រភេទ​ដែល​ទើប​ចេញ​ផ្សាយ​នេះ នឹង​ត្រូវ​បាន​ប្រគល់​ជូន​ស្ថាប័ន​សិក្សា បណ្ណាល័យ​ប្រជាជន និង​គ្រឹះ​ស្ថាន​ផ្សេង​ៗ​ទៀត​។ ចំណែក​ឯ​អ្នក​ចាប់​អារម្មណ៍​នានា អាច​ធ្វើ​ការ​ដោន​ឡូត ឬ​អាន​សៀវភៅ​នេះ ជា​ឯកសារ​អេឡិច​ត្រូនិច​បាន តាម​រយៈ​គេហ​ទំព័រ​ក្រសួង​​វប្បធម៌​នៃ គឺ ៖ http://www.m-culture.go.th

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

Advertisements
%d bloggers like this: