jump to navigation

ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃអង្គារ 12 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​រសៀល​ម្សិល​មិញ (​១១ មីនា ២០១៩​) នេះ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រះ​មហា​ក្សត្រិយ៍​ថៃ ស្ដេច​បាន​ប្រោស​ព្រះ​រាជ​ទាន​រាជានុញ្ញាត​ជា​ផ្លូវ​ការ​នូវ​ត្រា​ថ្មី​មួយ​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ នា​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ នេះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​រដ្ឋ ឯកជន ព្រម​ទាំង​ប្រជានុរាស្ត្រ​ថៃ​ទូទៅ​សម្រាប់​យក​ទៅ​បោះ​ពុម្ព តាំង​តាម​អាគារ​រដ្ឋ និង​ផ្ទះ​ប្រជាជន​ដើម្បី​សម្ដែង​នូវ​ភ័ក្ដី​ភាព ចំពោះ​ស្ថាប័ន​ព្រះ​មហា​ក្សត្រិយ៍ក្នុង​រយៈ​ពេល​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ចាប់​ពី​ខែ​មេសា​ខាង​មុខ​នេះ​ត​ទៅ​។

21202000000ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

សម្រាប់​ត្រា​សញ្ញ​លក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​នេះ (សូម​មើល​រូប​ខាង​លើ) ប្រកប​ដោយ​អក្សរ​កាត់​ជា​ព្រះ​នាម​ព្រះ​អង្គ វ៉ប៉រ៉ ឬ วปร នៅ​ចំ​កណ្ដាល​អម​ដោយ​គ្រឿងបញ្ចកកុធភ័ណ្ឌ និង​ស្ថិត​នៅ​ពី​ក្រោម​ព្រះមហាពិជ័យមង្កុដ និង​ព្រះមហាស្វេតច្ឆត្រ​។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ត្រា មាន​គជ​សីហ៍​កំពុង​កាន់​ឆត្រ​រូត​៧ ជាន់ និង​ខាង​​ឆ្វេង​មាន​រាជសីហ៍​កំពុង​កាន់​ឆត្រ​រូត​៧​ជាន់​ សំដៅ​ដល់​ការ​ការពារ​ព្រះ​រាជ​បល្លង្ក​ពី​សំណាក់​ខ្ញុំ​រាជការ និង​អាណា​ប្រជានុរាស្ត្រ​។ នៅ​ពី​ក្រោម​មាន​រំលេច​នូវ​អក្សរ​ថៃ​សរសេរ​ថា ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ពុទ្ធ​សករាជ ២៥៦២​ ឬ พระราชพิธีบรมราชาภิเษกพุทธศักราช 2562​។

ជា​ទូទៅ​ប្រទេស​ថៃ​តែង​តែ​ចេញ​នូវ​ត្រា​សញ្ញ​លក្សណ៍​ដើម្បី​ឆ្លង​ឱកាស​សំខាន់​ៗ​របស់​ព្រះ​រាជ​ពិធី​ មាន​ដូច​ជា​ឆ្លង​ការ​គ្រង​រាជ​សម្បត្តិ ឬ​ចម្រើន​ព្រះ​ជន្ម​ជា​ដើម​។

ព្រះ​រាជ​ពិធី​បរម​រាជភិសេក​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០ នៃ​នគរ​ថៃ នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕​៚

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
៣. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៤. ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០
៥. សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថៃ
៦. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី
៧. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០

Advertisements

មតិ»

1. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែ​មីនា 2019

[…] […]

2. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​មីនា 2019

[…] […]

3. ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃពុធ 20 ខែ​មីនា 2019

[…] […]

4. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 30 ខែ​មីនា 2019

[…] […]

5. សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 8 ខែ​មេសា 2019

[…] […]

6. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] […]

7. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃពុធ 24 ខែ​មេសា 2019

[…] ត្រា​សញ្ញលក្សណ៍​ព្រះ… លើ ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្… […]

8. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែ​មេសា 2019

[…] ថៃ​ចាត់​ព្រះ​រាជ​ពិធ… លើ ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: