jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​បញ្ចុះ​សីមា វត្ត​គីរីរម្យ ឯ​បូរី​ជូឡុង ថ្ងៃពុធ 13 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

ជា​ថ្មី​ម្ដង​ទៀត នៅ​អំឡុង​ខែ​មីនា ឆ្នាំ​១៩៦៩ ពោល​គឺ​កាល​ពី​៥០​ឆ្នាំ​មុន​នេះ សម្ដេចព្រះ​ប្រមុខ​រដ្ឋ​នៃ​ជាតិ​ខ្មែរ ស្ដេច​បាន​យាង​ទៅ​ចូល​រួម​សម្ពោធ​សមិទ្ធិ​ថ្មី​ៗ​ជា​ច្រើន​ទៀត នៅ​ក្នុង​បូរី​ដ៏​ទំនើប​អស្ចារ្យ​មួយ​របស់​ខ្មែរ​នា​សម័យ​នោះ នៅ​ឧទ្យាន​ជាតិ​គីរីរម្យ ឬ​បូរី​ជូឡុង​។

ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៦៩ ស្ដេច​បាន​យាង​ចូល​រួម​ក្នុង​ព្រះ​ពិធី​បញ្ចុះ​សីមា វត្ត​គីរីរម្យ ដែល​ស្ថិត​ក្នុង​បរិវេណ​បូរី ដោយ​មាន​ព្រះ​សង្ឃ ពុទ្ធ​បរិស័ទ ព្រម​ទាំង​ប្រជា​រាស្ត្រ​ជា​ច្រើន​បាន​អញ្ជើញ​ចូល​រួម​។

បូរី​ជូឡុង នៅ​ឯ​គីរីរម្យ គឺ​ជា​ទីក្រុង​ថ្មី​ដ៏​ស្រស់​ឆើត​ឆាយ​មួយ​ស្ថិត​តាម​ជើង​ភ្នំ ដោយ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពេញ​រូប​បែប ជា​អាទិ៍ ៖ ផ្ទះ​សម្បែង​ប្រជាជន សាលា​រៀន វត្ត​អារាម ទំនប់​ទឹក ផ្ទះ​សំណាក់​រដ្ឋ​ រោង​ចក្រ សាល​ពិពរណ៌ …. ព្រម​ទាំង​សំណង់​ជា​ច្រើន​រាប់​មិន​អស់​ទៀត ដែល​របប​សង្គម​បាន​ក​សាង​ឡើង​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Untitled-1

_______________________________________________________
អាន​ផង​ដែរ ៖
១. ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សមិទ្ធផល​នៅ​បូរី​ជូឡុង

Advertisements
%d bloggers like this: