jump to navigation

ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០ ថ្ងៃសៅរ៍ 16 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (​១៤ មីនា ២០១៩​) កន្លង​មក​នេះ ប្រៃសណីយ៍​ថៃ​បាន​ឲ្យ​ដឹង​ស្ដី​អំពី​ការ​ចេញ​តែមប្រិ៍​​អនុស្សាវរីយ៍​ថ្មី​មួយ សម្រាប់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

Basic RGBតែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០

​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០ នេះ ជា​ប្រភេទ​១០​បាទ មាន​ប្រាកដ​ព្រះ​បរម​ឆាយាលក្ខណ៍​របស់​ព្រះ​អង្គ និង​ផ្ទៃ​រូប​ព្រះ​បរម​រាជ​វាំង​ក្រុង​បាងកក​។ តែមប្រិ៍​ថ្មី​នេះ​នឹង​ត្រូវ​ធ្វើ​ការ​បោះ​ពុម្ព​ចំនួន​៣​លាន​សន្លឹក ព្រម​ទាំង​កំណត់​ដាក់​ចេញ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​ត្រូវ​គ្នា​នឹង​ថ្ងៃ​បរម​រាជាភិសេក​ផង​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ផង​ដែរ រាជការ​ថៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ស្ដី​អំពី​ការ​ចេញ​ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ ថ្មី​មួយ​ផង​ដែរ​៕៚

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៣. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: