jump to navigation

ខួប​ឆ្នាំ​ទី​៥០​ ពិធី​សម្ពោធ​មណ្ឌល​សុខភាព​គគីរ ថ្ងៃអង្គារ 19 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

សុខមាលភាព​ប្រជាជន​ត្រូវ​បាន​របប​សង្គម​គិត​គូរ​ទាំង​នៅ​ក្នុង​ក្រុង​និង​ទី​ជន​បទ​។ មន្ទីរ​ពេទ្យ មណ្ឌល​សុខភាព​ជា​ច្រើន​ត្រូវ​បាន​សាង​សង់​ឡើង​ពេញ​ផ្ទៃ​ប្រទេស និង​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​១៩៦០ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​យាង​ទៅ​សម្ពោធ​សមិទ្ធផល​ទាំង​នោះ​ស្ទើរ​មិន​លោះ​ថ្ងៃ​។ ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​១៩៦៩ សម្ដេចព្រះ​ប្រមុខ​រដ្ឋ​នៃ​ជាតិ​ខ្មែរ ស្ដេច​បាន​យាង​ទៅ​ចូល​រួម​សម្ពោធ

មណ្ឌ​សុខភាព​គគីរ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដាល​ ព្រម​ទាំង​ទ្រង់​បាន​សម្ពោធ​ដោយ​រូប​ភាព​នូវ​សមិទ្ធិ​ផ្សេង​ៗ​ទៀត​នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ដែល​ក្នុង​នោះ​រួម​មាន​គ្រឹះស្ថាន​សុខភាព​ចំនួន​៤ ព្រម​ទាំង​គិលានដ្ឋាន​ចំនួន​៤​ផ្សេង​ទៀត​។

មណ្ឌល​សុខភាព​គគីរ ជា​មណ្ឌល​ពិនិត្យ​ជំងឺ​ពល​រដ្ឋ​ថ្មី​មួយ មាន​សរុប​ចំនួន​៦​បន្ទប់ ដែល​សាងសង់​ឡើង​ដោយ​រដ្ឋ និង​រួម​ចំណែក​ពី​ប្រជា​ពល​រដ្ឋ​របស់​សង្គម​។ ទាយក​ដែល​មាន​ចិត្រ​សប្បុរស​មួយ​រូប ដែល​មាន​ភរិយា​នាម តាន់ សឺមី បាន​ធ្វើ​អំណោយ​ជា​ប្រាក់​១​លាន​៥​សែន​រៀល ដើម្បី​កសាង​មណ្ឌល​សុខភាព​នេះ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Untitled-1Untitled-1ស

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: