jump to navigation

ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន ថ្ងៃសុក្រ 22 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in 日本語.
1 comment so far

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – កាល​ពី​ថ្ងៃ​ពុធ (​២០ មីនា ២០១៩​) កន្លង​មក​នេះ​​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ជប៉ុន​​បាន​ធ្វើ​សន្និសីទ​ស្ដី​អំពី​ការ​ចាត់​ត្រៀម​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

Crown+Prince+Naruhito+People+Celebrate+Emperor+bh7GEEBsROKlព្រះ​រជ្ជ​ទាយាទ​ណារុហ៊ិតុ (​ឆ្វេង​) និង​ព្រះ​ចៅ​អធិរាជ​បច្ចុប្បន្ន​អាគីហ៊ិតុ

សម្រាប់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​នេះ នឹង​មាន​ការ​ក្រាប​បង្គ​យាង និង​អញ្ជើញ​ ព្រះ​ប្រមុខ​រដ្ឋ រាជ​វង្ស និង​ភ្ញៀវ​រដ្ឋ​ដទៃ​ទៀត​ប្រមាណ​១៩៥​ប្រទេស ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ជប៉ុន​។ តាម​ការ​ប៉ាន់​ប្រមាណ នឹង​មាន​ភ្ញៀវ​យាង​ និង​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ប្រមាណ​៩០០​នាក់ នៅ​ព្រះ​រាជ​វាំង​ព្រះ​ចៅ​អធិរាជ នា​ក្រុង​តូក្យូ​។

គួរ​បញ្ជាក់​ដែរ​ថា ព្រះ​ចៅ​អធិរាជ​បច្ចុប្បន្ន​របស់​ជប៉ុន អាគីហ៊ីតុ ស្ដេច​នឹង​​កំណត់​ដាក់​រាជ​សម្បត្តិ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ វេលា​ម៉ោង​១៧.០០ (ម៉ោង​ជប៉ុន) ហើយ​បន្ទាប់​មក​ព្រះ​រជ្ជទាយាទ​ណារុហ៊ិតុ ស្ដេច​នឹង​ឡើង​ស្នង​រាជ្យ​សម្បត្តិ​ជា​ព្រះ​ចៅ​អធិរាជ​ថ្មី នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​។ ចំណែក​ឯ​ព្រះ​រាជ​ពិធី​រាជាភិសេក​ផ្លូវ​ការ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕៚

_______________________________________________________
អាន​ផង​ដែរ ៖
១. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
២. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន
៣. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី

Advertisements
%d bloggers like this: