jump to navigation

ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ ថ្ងៃអាទិត្យ 24 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ថ្ងៃ​នេះ (​២៤ មីនា ២០១៩​) ប្រជា​ជន​ថៃ​​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ជា​ពីរ​ដង​មក​។ ការ​បោះ​ឆ្នោត​គ្រា​នេះ គ្រប់​ស្ថានីយ​បោះ​ឆ្នោត​ត្រូវ​បាន​បើក​ចាប់​ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច​។

ប្រជាជន​ថៃ​ដែល​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​នេះ មាន​ប្រមាណ​៥១,៤​លាន​នាក់ និង​មាន​គណៈបក្ស​ចូល​រួម​ប្រកួត​ប្រជែង​រហូត​ដល់​ទី​៨១​គណៈ​បក្ស ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជឿ​ថា​មក​ចេញ​មក​ពី​ការ​បំបែក​ជា​គណៈបក្ស​តូច​ៗ​ពី​គណៈបក្ស​ធំ ដើម្បី​ទទួល​សំឡេង​ឆ្នោត​ឲ្យ​ស្រប​នឹង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​កើត​ឡើង​ក្រោយ​រដ្ឋ​ប្រហារ​។ ក្រៅ​ពី​នេះ​មាន​បេក្ខជន​ចំនួន​១០.៧៩២​នាក់​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​​ប្រព័ន្ធ​បែង​ចែក​តាម​តំបន់ ឬ constituency និង​ចំនួន​២.៨១០​នាក់ ក្នុង​ប្រព័ន្ធ​បញ្ជី​រាយ​ឈ្មោះ ឬ party list​។

សម្រាប់​គណៈបក្ស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​ស្រួច​ស្រាល​សម្រាប់​ការ​បោះ​ឆ្នោត​នា​គ្រា​នេះ​របស់​ប្រទេស​ថៃ គឺ​គ្មាន​គណៈបក្ស​ណា​ក្រៅ​ពី​គណៈបក្ស​ភឿថៃ ដែល​ជា​គណៈបក្ស​ស្និទ្ធ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​​​ និង​គណៈបក្ស​កម្លាំង​ប្រជា​ពល​រដ្ឋ ដែល​មាន​លោក​ប្រយុទ្ធ ចន្ទ្រអូជា ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ​។

សម្រាប់​លទ្ធផល​ជា​បណ្ដោះ​អាសន្ន គ្រោង​នឹង​ប្រកាស​នៅ​វេលា​ម៉ោង​១០​យប់​នេះ បន្ទាប់​ពី​រាប់​សន្លឹក​ឆ្នោត​រួច​រាល់​។ ឯ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រមាណ​ខែ​ឧសភា​ឆ្នាំ​២០១៩ ឯណុះ​៕

5c998a0c940e2_1553566200_largeប្រជាជន​ថៃ​ចេញ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​នេះ

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៣. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៤. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩

Advertisements
%d bloggers like this: