jump to navigation

គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ថ្ងៃពុធ 27 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – បន្ទាប់​ពី​លទ្ធផល​ឆ្នោត​បឋម​ត្រូវ​បាន​ដឹង​មក នា​ថ្ងៃ​ពុធ​នេះ (​២៧ មីនា ២០១៩​) គណៈបក្ស​ចំនួន​៦​របស់​ថៃ ដែល​ហៅ​ថា​ក្រុម​ប្រជាធិបតេយ្យ​នោះ បាន​រួម​គ្នា​ចាប់​ដៃ​ចុះ​កិច្ច​សន្យា និង​រួម​អសនៈ​ភាគ​ច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​នា​ពេល​ខាង​មុខ​។ គណៈបក្ស​ទាំង​៦​នោះ​រួម​មាន ៖ គណៈបក្ស​ភឿ​ថៃ (พรรคเพื่อไทย), គណៈបក្ស​​អនាគត​ថ្មី (พรรคอนาคตใหม่), គណៈបក្សសេរី​រួម​ថៃ (พรรคเสรีรวมไทย), គណៈបក្ស​ប្រជាជាតិ (พรรคประชาชาติ)​, គណៈបក្ស​ភឿ​ឆាត (พรรคเพื่อชาติ) និង​គណៈបក្ស​​កម្លាំង​ពួង​ជន​ថៃ (พลังปวงชนไทย)​។

គណៈបក្ស​ទាំង​៦​នេះ​បាន​រួម​គ្នា​ចុះ​សន្យាប័ន​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​បន្ត​កាន់​អំណាច​របស់​ក្រុម​លោក​អតីត​នាយក​រដ្ឋ​មន្ត្រីប្រយុទ្ធ ចន្ទ្រអូជា ដែល​បាន​ធ្វើរដ្ឋប្រហារ​​ឡើង​កាន់​អំណាច កាល​ពី​ឆ្នាំ​២០១៤​មក​។ ក្រៅ​ពី​នេះ​គណៈ​បក្ស​ទាំង​៦​បាន​ប្រកាស​រួម​គ្នា​ពី​ការ​ប្រមូល​អសនៈ​បាន​ជាង​២៥៥​អសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ដែល​កើត​ឡើង​ចេញ​ពី​ការ​បោះ​ឆ្នោត និង​បើក​ផ្លូវ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​។

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ម្ខាង​ទៀត​របស់​គណៈបក្ស​​​​កម្លាំង​ប្រជាពលរដ្ឋ​ (พรรคพลังประชารัฐ) ដែល​មាន​លោក ប្រយុទ្ធ ចន្ទ្រអូជា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​​នោះ ក៏​នឹង​ប្រកាស​ពី​ការ​រួម​រួប​សំឡេង​សមាជិក​សភា​ថ្មី ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ផង​ដែរ​។

តាម​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​របស់​ថៃ គណៈបក្ស​​កម្លាំង​ប្រជាពលរដ្ឋ​ទទួល​បាន​សំឡេង​គាំទ្រ​ទូទាំង​ប្រទេស​ប្រមាណ​​៧​,៦​លាន​សំឡេង ឯ​គណៈបក្ស​ភឿ​ថៃ​ទទួល​បាន​សំឡេង​ប្រមាណ​៧,២​លាន​សំឡេង​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ការ​បែង​ចែក​​ចំនួន​សមាជិក​សភា​វិញ គណៈបក្ស​ភឿ​ថៃ​ទទួល​បាន​ច្រើន​ជាង​គណៈបក្ស​កម្លាំង​ប្រជាពល​រដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់ និង​ការ​ខ្វែង​គំនិត​គ្នា​ពី​ភាព​ស្រប​ច្បាប់​សម្រាប់​គណៈបក្ស​ទី​១​ដែល​ត្រូវ​ធ្វើ​ការ​ចាត់​តាំង​រដ្ឋាភិបាល​ថ្មី​៕

image-8គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ
៣. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៤. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩

Advertisements
%d bloggers like this: