jump to navigation

លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩ ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
6 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ថ្ងៃ​នេះ (​២៨ មីនា ២០១៩) គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បោះ​ឆ្នោត​ (ក្រៅ​​ផ្លូវ​ការ​) ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ នោះ​ហើយ​។

ការ​រាប់​សន្លឹក​ឆ្នោត​ដែល​ធ្វើ​ឡើង​បាន​១០០​ភាគ​រយ​ទៅ​ហើយ​នោះ បាន​បង្ហាញ​ថា គណៈបក្ស​ដែល​គាំទ្រ​លោក ប្រយុទ្ធ ចន្ទ្រអូជា ទទួល​បាន​សំឡេង​ច្រើន​លើស​លុប រហូត​ដល់​ទៅ​ជាង​៨​លាន​សំឡេង​។ ខាង​ក្រោម​នេះ​ជា​លទ្ធផល​​​គណៈបក្ស​ចំនួន​១០​​ដែល​ទទួល​បាន​សំឡេង​​គាំទ្រ​ច្រើន​ជាង​គេ ឬ ផប់ភូល័រ វ៉ូត​។

Untitled-2

ចំពោះ​តំណាង​រាស្ត្រ​ថ្មី​ចំនួន​៥០០​នាក់​នៅ​ក្នុង​រដ្ឋសភា​វិញ មាន​គណៈបក្ស​សរុប​ចំនួន​១៦ ទទួល​បាន តាំង​ពីរ​ប្រព័ន្ធ គឺ​តាម​តំបន់ និង​តាម​បញ្ជី​ឈ្មោះ ដែល​មាន ដូច​ខាង​ក្រោម ៖

Untitled-2

សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​នេះ មាន​ប្រជាជន​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​ ៥១.២៣៩.៦៣៨​លាន​នាក់ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​មាន​ប្រជាជន​ទៅ​បោះ​ឆ្នោត​តែ​ចំនួន​៣៨.២៦៨.៣៧៥​លាន​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​នឹង​៧៤,៦៩​ភាគ​រយ​។

ចំពោះ​សន្លឹក​ឆ្នោត​ដែល​បាន​ការ​មាន​​ចំនួន​៩២,៨៥​ភាគ​រយ ស្លឹក​ឆ្នោត​ខូច​ចំនួន​៥,៥៧​ភាគ​រយ និង​សន្លឹក​ឆ្នោត​ដែល​មិន​បោះ​ឲ្យ​គណៈបក្ស​ណា មាន​ចំនួន​១,៥៨​ភាគ​រយ​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ការ​រៀប​ចំ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ថៃ​នា​ឆ្នាំ​នេះ ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋ ពី​ភាព​មិន​ប្រក្រតី​នានា តាំង​ពី​ការ​បោះ​សន្លឹក​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត​ ជា​ដើម រហូត​មាន​ប្រជាជន​ជា​ច្រើន​កំពុង​ចុះ​ឈ្មោះ​បណ្ដេញ​សមាជិក​គណៈ​កម្មាធិការ​នេះ​ចេញ​ពី​ដំណែង​ផង​៕

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ
៣. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៤. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៥. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង

Advertisements
%d bloggers like this: