jump to navigation

ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ថ្ងៃអង្គារ 30 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in 日本語.
3 comments

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគីហ៊ិតុ​ទ្រង់​បាន​ប្រកាស​ដាក់​រាជ្យ​សម្បត្តិ​ជា​ផ្លូវ​ការ​ហើយ​នា​រសៀល​ថ្ងៃ​នេះ (​៣០ មេសា ២០១៩​) ដើម្បី​ផ្ទេរ​ព្រះ​រាជ​បល្ល័ង្ក​ទៅ​ឲ្យ​រជ្ជ​ទាយាទ​ទ្រង់​គឺ​ព្រះ​អង្គ​ម្ចាស់ ​ណារុហ៊ិតុ ដែល​នឹង​ត្រូវ​ឡើង​គ្រង​រាជ្យ​បន្ត​នៅ​វេលា​ថ្ងៃ​ស្អែក​នេះ​។

​ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​បច្ចប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម​៨៥​ព្រះ​វស្សា​​នោះ នឹង​នៅ​កាន់​តំណែង​ជា​ប្រមុខ​ប្រទេស​រហូត​ដល់​រាត្រី​នេះ មុន​នឹង​បញ្ចប់​រជ្ជ​សម័យ «​ហេសេ» ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៨៩​មក​នោះ​។ បន្ទាប់​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា នឹង​ត្រូវ​ចាប់​ផ្ដើម​សករាជ​ថ្មី​របស់​ជប៉ុន គឺ «​រេវ៉ៈ​»​។

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នេះ ទ្រង់​បាន​មាន​ព្រះ​រាជ​បន្ទូល​ចុង​ក្រោយ​ថា​ ទ្រង់​បាន​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​រជ្ជកាល​របស់​ទ្រង់​ចំនួន​៣០​ឆ្នាំ បដិបត្តិ​ព្រះ​រាជ​ករណី​កិច្ច ដោយ​ផ្ដល់​កិត្តិយស និង​ស្រឡាញ់​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ជា​អនេក រាប់​ថា​ជា​ការ​ផ្ដល់​ពរ​ដ៏​ប្រសើរ ហើយ​ព្រះ​អង្គ​សូម​អរគុណ​ដល់​ប្រជា​រាស្ត្រ​ជប៉ុន​ដែល​គោរព​ស្រឡាញ់​​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​និមិត្ត​រូប​នៃ​ប្រទេស​។

ព្រះ​រាជ​ពិធី​ដាក់​រាជ្យ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ​ដោយ​ប្រើ​ថិរវេលា​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ នៅ​វេលា​ម៉ោង​១៧.០០ នា​ថ្ងៃ​នេះ ម៉ោង​នៅ​ជប៉ុន ដែល​ត្រូវ​នឹង​ម៉ោង​១៥.០០ ម៉ោង​នៅ​កម្ពុជា នា​ព្រះ​រាជ​វាំង​ព្រះ​ចៅ​អធិរាជ​។ នៅ​ក្នុង​ព្រះ​រាជ​ពិធី​នោះ ព្រះ​ចៅ​អធិរាជ​ស្ដេច​ប្រគល់​ព្រះ​រាជ​លញ្ជករ និង​គ្រឿង​រាជ​កកុធភណ្ឌ មាន​ដូច​ជា ព្រះ​ឆាយ ព្រះ​ខឌ្គ និង​អញ្ញមណី​។

ព្រះ​រាជ​ពិធី​នេះ​មាន​ការ​យាង​ និង​អញ្ជើញ​ចូល​រួម ដោយ​សម្ដេច​ព្រះ​ចៅ​អធិរាជ​ជប៉ុន និង​អធិរាជនី ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស នាយករដ្ឋមន្ត្រី ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន​ជា​ច្រើន​រូប​ទៀត​៕៚

_106647181_akihito3captureUntitled-2yq-akihito5-30042019_0

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
៣. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី
៤. ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី
៥. អំពី​គ្រឿង​ត្រី​រាជ​កកុធ​ភណ្ឌ​ជប៉ុន

Advertisements

ควง อภัยวงศ์ เล่าเหตุการณ์ต้นตระกูลอพยพกลับสยาม หลังปกครองพระตะบองนาน 5 แผ่นดิน กว่า 112 ปี ថ្ងៃចន្ទ 29 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

ควง อภัยวงศ์

นายควง อภัยวงศ์ อดีตนายกรัฐมนตรี 4 สมัยของไทย บุตรชายของเจ้าพระยาอภัยภูเบศร์ (ชุ่ม อภัยวงศ์) ผู้เป็นเจ้าเมืองพระตะบองคนสุดท้าย เล่าเหตุการณ์ขณะที่ครอบครัวของท่านกำลังถอยออกมา และสยามยอมสละดินแดนประเทศราชที่สยามหวงแหนที่สุดให้คนอื่นไป

“เรา [หมายถึงบรรพชนของท่าน] ได้ช่วยกันรักษาพระราชอาณาจักรให้ตลอดรอดฝั่งมาจนกระทั่งตอนหลังเขมรก็กลายเป็นประเทศในอารักขาของฝรั่งเศส ฝรั่งเศสก็พยายามที่จะเอาแผ่นดินเหล่านี้กลับคืน จึงขอตั้งกงสุลขึ้นที่จังหวัดพระตะบอง แล้วก็หาเรื่องหาราวต่างๆ ตระกูลของผมก็ช่วยกันผ่อนหนักผ่อนเบาตลอดมา ภายหลังสัญญาปี 1904 ฝ่ายเราเจรจากันจนฝรั่งเศสยอมถอนทหารออกจากจันทบุรี แต่ดันไปยึดตราดไว้แทน และขอเจรจาเรื่องมณฑลบูรพา (เขมรส่วนใน) ต่อไป ทางไทยเราก็ไม่มีหนทางที่จะทำอย่างอื่น ต้องเอากุ้งฝอยแลกปลากะพง

ตามที่ผู้ใหญ่เล่าให้ผมฟังนั้น ได้มีพระบรมราชโองการเรียกเจ้าคุณพ่อของผมลงมากรุงเทพฯ และทรงรับสั่งถามความเห็น คุณพ่อของผมก็กราบบังคมทูลว่า เราควรจะเอาจังหวัดที่เป็นของไทยไว้ ส่วนที่เป็นจังหวัดเขมรถ้าจำเป็นจะต้องเสีย ก็ควรยอมเสียจังหวัดที่เป็นเขมร รักษาจังหวัดไทยไว้ดีกว่า ก็เป็นอันตกลงทำสัญญาคืนมณฑลบูรพาให้แก่เขมรไป ในการเจรจาขั้นต่อไปฝรั่งเศสได้บอกว่า สำหรับเจ้าคุณพ่อผมนั้นจะอยู่ที่พระตะบองต่อไปก็ได้ เขาขอร้องให้อยู่ ส่วนเกียรติยศเกียรติศักดิ์เคยมีมาอย่างไรก็จะขอให้อย่างนั้น

พระบาทสมเด็จพระเจ้าอยู่หัวรัชกาลที่ 5 ก็ทรงรับสั่งเรียกเข้ามาถามว่า ว่ายังไงจะอยู่ทางโน้นหรือจะคิดอย่างไร แต่เจ้าคุณพ่อของผมได้กราบบังคมทูลว่า ข้าพระพุทธเจ้ามีนายแต่เพียงคนเดียว ขอกลับบ้านเดิม และเราก็อพยพมาในเวลานั้น…แน่ละการที่เราไปอยู่เมืองเขมรมาตั้งแต่รัชกาลที่ 1 จนกระทั่งปลายรัชกาลที่ 5 นั้น การปะปนระหว่างเขมรกับพวกผมนี่มีมากมาย ไม่รู้ว่าใครเป็นใคร คราวนี้ท่านก็พิจารณาเอาเองเถิดว่าผมจะเป็นเขมรหรือเป็นไทย”


คัดบางส่วนจาก บทความเรื่อง วารสาร “นักล่าอาณานิคม” ตีแผ่สัญญารัชกาลที่ 5 ทำไมสยามสละ “นครวัด” ? อ่านบทความฉบับสมบูรณ์ได้ ที่นี่

ควง อภัยวงศ์ เล่าเหตุการณ์ต้นตระกูลอพยพกลับสยาม หลังปกครองพระตะบองนาน 5 แผ่นดิน กว่า 112 ปี

________________________________________________
អានផងដែរ៖
១. អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ

រូប​ភាព​ប្រវត្តិ​សាស្ត្រ​ ៖ ថ្នាក់​ដឹក​នាំ​វៀតណាម​គោរព​វិញ្ញាណ​ក្ខន្ធ​​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ថ្ងៃអាទិត្យ 28 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in Tiếng Việt.
add a comment

រូប​ភាព​ប្រវត្តិ​សាស្ត្រ​ ៖ ថ្នាក់​ដឹក​នាំ​វៀតណាម​គោរព​វិញ្ញាណ​ក្ខន្ធ​​សម្ដេច​ព្រះ​មហា​ក្សត្រិយានី

ច្បាប់​១ សីហា ៣០ កញ្ញា ២០១៨

ខួប​ឆ្នាំ​ទី​៤៤ រំឭក​ថ្ងៃ​សោយ​ព្រះ​ពិរាល័យ សម្ដេច​ព្រះ​មហា​ក្សត្រិយានី ថ្ងៃសៅរ៍ 27 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

58599007_2272297782827728_1167314708814888960_n

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ព្រះ​អង្គ​ព្រះ​រាជ​សម្ភព​នា​ថ្ងៃ​​ទី​០៩ ខែ​មេសា ឆ្នាំ​១៩០៤។ ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​​ព្រះ​អគ្គ​មហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្រប​ជាមួយ​នឹង​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត។ ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា»។

ក្រោយ​ពី​ព្រះ​សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នា​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៦០ មក ព្រះ​អង្គ​បាន​ឡើង​គង់​ជា​និមិត្តរូប​នៃ​ព្រះ​រាជ​បល្ល័ង្ក រហូត​ដល់​សម័យ​រដ្ឋ​ប្រហារ​នា​ឆ្នាំ​១៩៧០ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ ណុល បាន​ចាប់​ព្រះ​អង្គ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន រហូត​ដល់​ខែ​ឧសភា ឆ្នាំ​១៩៧៣។ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ទើប​របប​សាធារណរដ្ឋ​ខ្មែរ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​និរទេស​ព្រះកាយ​ទៅ​ប្រទេស​ចិន។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​សោយទិវង្គត​​នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥ នា​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ចិន​ប្រជាមានិត ក្នុង​ព្រះ​ជន្ម​៧១​វស្សា គឺ​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​របប​សាធារណរដ្ឋ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ចិន​មក។

ព្រះ​អដ្ឋិ​​ព្រះ​អង្គ ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​ត្រូវ​ជា​ព្រះរាជបុត្រ នាំ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ក្នុង​​ព្រះ​ចេតិយ​ជាមួយ​ព្រះអដ្ឋិ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចតុម្មុខ​មង្គល នា​ឆ្នាំ​១៩៧៥៕

មន្ទីរ​ពេទ្យ និង​មណ្ឌល​សុខាភិបាល នៃ​របប​សង្គម ថ្ងៃសុក្រ 26 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

123

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃ​ព្រហស្បតិ៍ 25 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ ប្រទេស​ថៃ​បាន​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ឈុត​គំរូ​ថ្មី កាស​អនុស្សាវរីយ៍​ និង​កាស​ចម្រើន​ព្រះ​កិត្តិយស​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បរម​រាជ​ភិសេក​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ការ​ចេញ​នូវ​ប្រភេទ​កាស​ប្លាទីន ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ​១​លាន​បាទ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។

4DQpjUtzLUwmJZZPGTBkoRu8srReIh2vQX8fteOZd1BJកាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០
Untitled-2
កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០ ប្រភេទ​ពាក់​អាវ បុរស និង​ស្ត្រី

សូម​បញ្ជាក់​ថា ក្រៅ​ពី​កាស​អនុស្សាវរីយ៍​នេះ ប្រទេស​ថៃ​ក៏​បាន​ចេញ​​តែមប្រិ៍​​អនុស្សាវរីយ៍​ថ្មី​មួយ សម្រាប់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​ដែរ​៕

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៣. ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០

ខួប​ឆ្នាំ​ទី​១១៥ សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម ព្រះ​សុវណ្ណ​កោដ្ឋ ថ្ងៃពុធ 24 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

58549588_2268798843177622_626239728206741504_n

ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម បរម​រាជាវតារ ក្នុង​ព្រះ​សុវណ្ណ​កោដ្ឋ​ ស្ដេចប្រសូតិ​ នាថ្ងៃ​សៅរ៍​ ១២​កើត ខែ​មាឃ ឆ្នាំ​មមែ សប្ត​ស័ក ព.ស.​២៣៧៩ ត្រូវ​នឹង​ថ្ងៃ​​ទី​១៥ ​​ខែ​កុម្ភៈ គ.ស.​១៨៣៥ និង​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​អាទិត្យ ១០​កើត ខែ​​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះជន្សា​​៧០​ឆ្នាំ​ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​​ព្រះករុណា​ព្រះសុវណ្ណ​​កោដ្ឋ ឬ​ហ្លួង​សុវណ្ណ​​កោដ្ឋ។ ព្រះ​អង្គ​ ទ្រង់​ជា​ព្រះរាជបុត្រ​នៃ ព្រះ​បាទ អង្គ ដួង ដែល​ជា​បឋម​ក្សត្រិយ៍​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​ស្យាម និង​អណ្ណាម​។

កាល​នៅ​ជា​ព្រះ​រាជ​កុមារ ព្រះ​អង្គ​មាន​ព្រះ​នាម​ថា អង្គ​ រាជាវតី ឬ​ព្រះ​អង្គ​ម្ចាស់​ច្រឡឹង​។ នៅ​សម័យ​នោះ ប្រទេស​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សៀម​នៅ​ឡើយ​ ខណៈ​ដែល​ព្រះ​បិតា​កំពុង​គ្រង​រាជ្យ​នោះ ព្រះ​អង្គ​ត្រូវ​បាន​យក​ទៅ​ពំនាក់​ឯ​ព្រះ​រាជ​សំណាក់​ក្សត្រិយ៍​ខ្មែរ​នា​ក្រុង​ទេព មហា​នគរ (​បាងកក​) ឯ​នគរ​សៀម និង​បាន​ក្លាយ​ជា​ព្រះ​រាជ​បុត្រ​ធម៌​របស់​ស្ដេច​សៀម​ផង​ទេ​។ ព្រះ​អង្គ​បាន​រីក​ធំ​ធាត់​នៅ​នគរ​សៀម ព្រម​ទាំង​បាន​ទ្រង់​ព្រះ​ផ្នួស​មួយ​វស្សា​ផង​ដែរ នៅ​ក្នុង​សំណាក់​ធម្មយុត្តិក​និកាយ នា​វត្ត​បវរ​និវេឝ​វិហារ រាជ​វរ​វិហារ នា​ក្រុង​ទេព​មហា​នគរ​។

ក្រោយ​មក​នៅ​ពេល​ដែល​ព្រះ​បិតា​ទ្រង់​មាន​ជន្មាយុ​ច្រើន​ផង​នោះ ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​ចុតហ្មាយ​ទៅ​ព្រះ​ចៅ​ផែន​ដី​សៀម និង​បាន​តាំង​ព្រះ​អង្គ រាជាវតី ជា​ព្រះ​មហា​ឧបរាជ ចំណែក​ឯ​ព្រះ​អង្គ​សិរីសុវត្ថិ ជា​ព្រះ​កែវ​ហ្វា និង​បាន​សុំ​យាង​ព្រះ​អង្គ​ទាំង​ពីរ​មក​ជួយ​ព្រះ​កិច្ច​ឯ​ក្រុង​កម្ពុជា​វិញ​​​។

ក្រោយ​មក​នៅ​ពេល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមាធិបតី ព្រះ​អង្គ ដួង ទ្រង់​ព្រះ​សុវណ្ណ​គត ​ព្រះ​អង្គ​រាជាវតី ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា នៅ​ថ្ងៃ​ចន្ទ ៨​កើត ខែ​កត្ដិក ឆ្នាំ​វក ទោ​ស័ក ព.ស.​២៤០៤ គ.ស.​១៨៥៩​ និង​ទ្រង់​បាន​​​​ប្រកាន់​យក​ព្រះ​នាម​ថា នរោត្ដម ជា​ព្រះ​បរមនាម​ដែល​ទ្រង់​បាន​ទទួល​ឡើង​ជា​ព្រះ​ឧបរាជ នៅ​ក្នុង​ឆ្នាំ​១៨៥៦។

អានព្រះ​រាជ​​ប្រវត្តិ​បន្ថែម ចុច​ទី​នេះ

__________________________________________________
អាន​ផង​ដែរ​៖
១. ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​”
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ
៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ
៥. តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ
៦. តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជាភិសេក
៧. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន
៨. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ
៩. អំពី​កាស​ក្នុង​រជ្ជកាល​ហ្លួង​សុវណ្ណ​កោដ្ឋ
១០. តែមប្រិ៍​អនុស្សាវរីយ៍ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម

%d bloggers like this: