jump to navigation

ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​» ថ្ងៃចន្ទ 1 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in 日本語.
4 comments

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – បន្ទាប់​ពី​មាន​ការ​ប្រជុំ​ពិភាក្សា​ជ្រើស​រើស​រជ្ជ​ស័ក ឬ​សករាជ​ថ្មី សម្រាប់​ព្រះ​ចៅ​អធិរាជ​អង្គ​ថ្មី​មក នា​ថ្ងៃ​នេះ (​១ មេសា ២០១៩​) ប្រទេស​ជប៉ុន​បាន​ប្រកាស​ជា​ផ្លូវ​ការ​​នូវ​ឈ្មោះ​សករាជ​ថ្មី ដែល​មាន​ឈ្មោះ​ថា «​រេវ៉ៈ​» (Reiwa – 令和) ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ត​ទៅ​។

1179458780-Recovered-Recovered«​រេវ៉ៈ​» ឈ្មោះ​រជ្ជ​កាល​ថ្មី នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី

សម្រាប់​ឈ្មោះ​សករាជ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​សករាជ​បច្ចុប្បន្ន​ដែល​មាន​ឈ្មោះ​ថា «​ហេសេ» និង​ត្រូវ​ជា​ឈ្មោះ​សករាជ​លំដាប់​ទី​២៤៨ រាប់​តាំង​ពី​មាន​ការ​ប្រើ​ក្នុង​ប្រព័ន្ធ​ប្រក្រតិទិន​បូរាណ​របស់​ជប៉ុន នា​គ.ស.​៦៤៥ រហូត​មក​ដល់​បច្ចុប្បន្ន​​។

គួរ​បញ្ជាក់​ដែរ​ថា ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​សករាជ​នេះ គឺ​ចំ​ថ្ងៃ​​​ដែល​ព្រះ​ចៅ​អធិរាជ​អង្គ​ថ្មី ណារុហ៊ិតុ នឹង​ត្រូវ​​​ឡើង​ស្នង​រាជ​សម្បត្តិ​​នោះ​ឯង​​។ ព្រះ​រជ្ជទាយាទ​ណារុហ៊ិតុ ស្ដេច​នឹង​ឡើង​ស្នង​រាជ្យ​សម្បត្តិ​ជា​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន​ នៅ​​​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩​​ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បរម​​រាជាភិសេក​ផ្លូវ​ការ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែ​តុលា ឆ្នាំ​២០១៩​៕៚

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន
៣. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី

Advertisements
%d bloggers like this: