jump to navigation

អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

សម្រាប់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​របស់​ថៃ ដែល​ប្រព្រឹត្ត​ទៅ​នា​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ មាន​ព្រះ​អារាម​ហ្លួង​ចំនួន​បី ដែល​សុទ្ធ​សឹង​តែ​ជា​ព្រះ​អារាម​ហ្លួង ថ្នាក់​ឯក នឹង​ត្រូវ​មាន​កិត្តិយស​ជា​ពិសេស​នៅ​ក្នុង​ព្រះ​រាជ​ពិធី នោះ​គឺ​ការ​ចូល​ប្រកាស​ព្រះ​កាយ​នៃ​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​នគរ​នេះ ជា​ពុទ្ធមាមកៈ​។

វត្ត​ទាំង​បី​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក នោះ គឺ ១. វត្ត​បវរ​និវេសរាជ​វរវិហារ​ ២. វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម​រាជវរវិហារ និង​ ៣. វត្ត​ព្រះ​ជេតុពន​វិមលមង្គលារាម​រាជ​វរ​មហាវិហារ​​។ ក្នុង​ព្រះ​រាជ​ដំណើរ​យាង​ទៅ​កាន់​វត្ត​ទាំង​៣​នោះ គឺ​តាម​ក្បួន​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ ដែល​ជា​ផ្នែក​មួយ​នៃ​​​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​។

អំពី​វត្តបវរនិវេឝវិហារ

វត្តបវរនិវេឝវិហារ (បវរនិវេសវិហារ) ឬ វត្តបវរនិវេឝរាជវរវិហារ (បវរនិវេសរាជវរវិហារ) [ថៃ៖ วัดบวรนิเวศวิหาร, วัดบวรนิเวศราชวรวิหาร] មាន​ឈ្មោះ​ដើម​ថា​វត្ត​ថ្មី ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​ឯក ប្រភេទ​រាជ​វរ​វិហារ​ ស្ថិត​ឯក្រុងទេពមហានគរ ឬបាងកក នៃរាជអាណាចក្រថៃ។ វត្តនេះសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមាធិវរស្រេដ្ឋមហាជេស្ដាបតិន្ទ្រ ព្រះន័ងក្លៅចៅយូហួ (ថៃ៖ พระบาทสมเด็จพระปรมาธิวรเสรฐมหาเจษฎาบดินทร์ พระนั่งเกล้าเจ้าอยู่หัว) ឬរាមាទី៣អាន​ផង​ដែរ​ ៖ តាម​ស្នាម​ព្រះ​បាទា​ព្រះ​រាជានុកោដ្ឋ៖ វត្ត​បវរ​និវេឝ​វិហារ 

ภาพมุมสูง-วัดบวรนิเวศวิหาร4

អំពី​វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម

វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​ឯក ប្រភេទ​រាជ​វរ​វិហារ (ថៃ ៖ วัดราชบพิธสถิตมหาสีมาราม) សាង​ឡើង​ដោយ​ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ កាល​ពី​គ្រា​គ.ស.​១៨៦៩​។

ภาพมุมสูง-วัดบวรนิเวศวิหาร4

អំពី​វត្ត​ព្រះ​ជេតុពន​វិមលមង្គលារាម

វត្ត​ព្រះ​ជេតុពន​វិមល​មង្គលារាម​រាជ​វរ​មហា​វិហារ (ថៃ៖ วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร) ឬ​វត្ត​ពោធិ៍ (ថៃ​៖ วัดโพธิ์) ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​ឯក ប្រភេទ​រាជ​វរ​មហា​វិហារ ជា​វត្ត​ដ៏​សំខាន់​មួយ​របស់​រាជ​អាណាចក្រ​ថៃ និង​ជា​វត្ត​ប្រចាំ​រជ្ជកាល​ទី​១ (​ព្រះ​មហាក្សត្រិយ៍​ថៃ ក្រុង​រតន​កោសិន្ទ្រ​) និង​មិន​ត្រឹម​ប៉ុណ្ណោះ​សោត វត្ត​នេះ​ប្រៀប​ដូច​ជា​សាកល​វិទ្យាល័យ​ដំបូង​បង្អស់​របស់​ប្រទេស​ថៃ​ទៀត​ផង​។ វត្ត​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​ជា​បេតិកភណ្ឌ​ពិភព​លោក ប្រចាំ​ភូមិ​ភាគ​អាស៊ី​ប៉ាស៊ីហ្វិក កាល​ពី​ខែ​មីនា ព.ស.​២៥៥១ ទៀត​ផង​។ ក្រៅ​ពី​វត្ថុ​មាន​តម្លៃ​ច្រើន​រាប់​មិន​អស់​នៅ​ក្នុង​ទី​អារាម​នេះ វត្ត​នេះ​ក៏​ជា​ទី​ប្រតិស្ឋាន​ព្រះ​ចេតិយ៍​ព្រះ​មហា​ក្សត្រិយ៍​ជា​ច្រើន​ព្រះ​អង្គ​ផង​ទៀត​។ អាន​ផង​ដែរ​ ៖ តាម​ស្នាម​ព្រះ​បាទា​ព្រះ​សុវណ្ណ​កោដ្ឋ​៖ វត្ត​ព្រះ​ជេតុពនវិមល​មង្គលារាម ទី​បឋម​បរម​រាជាភិសេក

ภาพมุมสูง-วัดบวรนิเวศวิหาร4

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៤. ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ
៥. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
៦. ថៃ​ចាត់​សម​ក្បួន​ព្យុហ​យាត្រា​ស្ថល​មាគ៌​នៅ​ទី​តាំង​ពិត​លើក​ទី​១

Advertisements
%d bloggers like this: