jump to navigation

អំពី​នាង​ទុង្ស​​ទេវី ថ្ងៃសៅរ៍ 6 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ដូច​លោក​អ្នក​ដឹង​ស្រាប់ហើយ​ពី​តំណាល​រឿង និង​ប្រវត្តិ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ជា​ពិសេស​ប្រវត្តិ​នៃ​ធីតា​ទាំង​៧​របស់​កបិល​មហា​ព្រហ្ម​។ ដោយ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ ស្រែខ្មុក​សូម​លើក​យក​ត្រួស​ៗ​ពី​ទេវ​ធីតា​ឆ្នាំ​នេះ ព្រះ​នាង​ទុង្ស​​ទេវី[អាន​៖ មហា​សង្ក្រាន្ត ឆ្នាំ​កុរ ឯក​ស័ក ចុល្ល​សករាជ ១៣៨១ ] បុត្រី​ទី​១​នៃ​កបិល​មហា​ព្រហ្ម ទុក​ជា​គតិ​ដូច​ត​ទៅ​នេះ​។

សម្រាប់​សង្ក្រាន្ត​ទាំង​៧​ថ្ងៃ នៅ​ពេល​ដែល​សង្ក្រាន្ត​ប៉ះ​ចំ​ថ្ងៃ​អាទិត្យ​នោះ (​ដូច​តួ​យ៉ាង​ឆ្នាំ​កុរ​​នេះ​) ទេវ​ធីតា​ដែល​នឹង​ត្រូវ​យាង​ចុះ​មក​ស្ថាន​មនុស្ស​លោក​នេះ ត្រូវ​ធ្លាក់​មក​លើ​នាង​ទុង្ស​​ទេវី ដែល​ជា​បុត្រី​ទី​១​។ ព្រះ​នាង​ទុង្ស​​ទេវី​នេះ មាន​លក្ខណៈ​ពិសេស និង​សម្គាល់​ដូច​ត​ទៅ​នេះ​ ៖

  • ទ្រង់​អម្ពរ​ពណ៌​ក្រហម និង​ពាហុរត្ន​សៀត​ផ្កា​ទទឹម អាភរណ៍​កែវ​បទុម​រាគ
  • ភក្សាហារ​ទ្រង់​សោយ​ផ្លែ​ឧទុម្ពរ
  • ព្រះ​ហស្ត​ស្ដាំ​ទ្រង់​កង​ចក្រ ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ
  • ស្ដេច​យាង​គង់​​​លើ​សុបណ្ណ​រាជ (​ស្ដេច​គ្រុឌ​) ជា​ពាហនៈ​

Untitled-2រូប​ទេវ​ធីតា​ទុង្ស​​ទេវី (​រូប​៖ គឹម សុភណ្ឌ)

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ កាយ​វិការ​របស់​ទ្រង់​ដែល​យាង​ចុះ​មក​មាន​ភាព​ខុស​គ្នា​ទៅ​តាម​វេលា​នៃ​សង្ក្រាន្ត​សម្រាប់​ឆ្នាំ​នីមួយ​ៗ ឧទាហរណ៍​ ៖

  1. ប្រសិន​បើ​យាង​ចុះ​មក​​វេលា​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ឈរ​លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​​ខាង​ហោរាសាស្ត្រ​ទាយ​ថា ឆ្នាំនោះ​​ មនុស្ស​ម្នា​នឹង​កើត​ក្ដី​ក្ដៅ​ក្រហាយ ជំងឺ​ឈឺ​ថ្កាត់​​
  2. ប្រសិន​បើ​យាង​ចុះ​មក​វេលា​ថ្ងៃ​ត្រង់​រហូត​ដល់​វេលា​ល្ងាច​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​អង្គុយ​លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោ​រាសាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ មនុស្ស​ម្នា​ស្លាប់ និង​កើត​ហេតុ​ភេទ​ភ័យ​នានា​
  3. ប្រសិន​បើ​យាង​ចុះ​មក​វេលា​ល្ងាច​រហូត​ដល់​អាធ្រាត​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ផ្ទុំ​បើក​ព្រះ​នេត្រ លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោ​រា​សាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ ប្រជាជន​នឹង​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​។
  4. ប្រសិន​បើ​យាង​ចុះ​មក​វេលា​អាធ្រាត​ដល់​ព្រឹក​ព្រលឹម​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ផ្ទុំ​បិទ​ព្រះ​នេត្រ​ លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោរា​សាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ ព្រះ​មហា​ក្សត្រិយ៍ នឹង​ចម្រើន​រុង​រឿង​។

សម្រាប់​ទេវ​ធីតា​ទុង្ស​ទេវី ឆ្នាំ​នេះ ទ្រង់​យាង​មក​​ដោយ​​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង​គ្រុឌ ដោយ​ហេតុ​ថា សង្ក្រាន្ត​ចូល​មក​នៅ​ម៉ោង​១៥.​១២ នាទី ថ្ងៃ​អាទិត្យ​​នេះ​ឯង​។

* ព្រះ​នាម​ខុស​ៗ​គ្នា

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះ​នាម​របស់​បុត្រី​ទី​១​នៃ​កបិល​មហា​ព្រហ្ម​នេះ មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ សូម្បី​នៅ​កម្ពុជា​យើង​តែ​មួយ​ក៏​មាន​តម្រា​សរសេរ​ខុស​គ្នា​ពី​ព្រះ​នាម​នៃ​ទ្រង់​ផង​ដែរ​។

សៀវភៅ​មហា​សង្ក្រាន្ត​របស់​លោក​អ៊ឹម បុរិន្ទ បាន​សរសេរ​ថា​​ទ្រង់​មាន​ព្រះ​នាម ធុង្សៈ​​ទេវី (ទំព័រ​៨)​។ ឯ​​​មហា​សង្ក្រាន្ត​ដែល​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មាធិការ​ជាតិ រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ​វិញ​បាន​សរសេរ​ថា ទ្រង់​ព្រះ​នាម​​ទុង្សា​ទេវី (​ទំព័រ​៨​)​។

ដោយ​ឡែក​សម្រាប់​ប្រទេស​ថៃ និង​លាវ ដែល​មាន​ទំនៀម​សង្ក្រាន្ត​នេះ ដូច​កម្ពុជា​យើង​ដែរ​នោះ បាន​សរសេរ​ថា ទ្រង់​មាន​ព្រះ​នាម​ ทุงสะเทวี (​ទុង្សៈ​ទេវី​)​ [អាន​៖ មហាសង្ក្រាន្តថៃ ចុល្ល​សករាជ ១៣៨១] និង​​ ທຸງສະເທວີ (​ទុង្សៈ​ទេវី (កកន៖ ​នេះ​យោង​តាម​សំណេរ​បច្ចុប្បន្ន​របស់​លាវ​។ ដោយ​ហេតុ​លាវ​ឈប់​សរសេរ​សំណេរ​បែប​បុរាណ ទើប​ជា​ហេតុ​មិន​អាច​កំណត់​បាន​ថា​ ទ ឬ​ ធ ដ្បិត​នៅ​ក្នុង​ភាសា​លាវ ទ និង ធ បញ្ចេញ​សំឡេង​ដូច​គ្នា គឺ ថ​​ [អាន​៖ មហាសង្ក្រាន្តលាវ ចុល្ល​សករាជ ១៣៨១ ]។ ដោយ​ឡែក​នៅ​ឯ​អតីត​នគរ​លាន្នា (​កកន៖ ឡាន​ណា បច្ចុប្បន្ន​ស្ថិត​ចំណុះ​ជាមួយ​ប្រទេស​ថៃ​) ព្រះ​នាម​បុត្រី​ទី​១ នៃ​កបិល​មហា​ព្រហ្ម​នេះ មាន​ឈ្មោះ​ថា ធម្មសិរិ

ឆ្នាំ​ដែល​ទេវ​ធីតា​មហោ​ធរ​ទេវី ចុះ​មក​កន្លង​ទៅ

  • ឆ្នាំកុរ ឯក​ស័ក ចុល្លសករាជ ១៣៨១ គ្រឹស្តសករាជ ២០១៩
  • ឆ្នាំម្សាញ់ បញ្ចស័ក ចុល្លសករាជ ១៣៧៥ គ្រឹស្តសករាជ ២០១៣
  • ឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០ គ្រឹស្ទសករាជ២០០៨

___________________________________________________________________
អាន​ផង​ដែរ​៖
១. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត
២. អំពី​នាង​មហោធរ​ទេវី

Advertisements

មតិ»

1. អំពី​នាង​មហោធរ​ទេវី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] ___________________________________________________________________ អាន​ផង​ដែរ​៖ ១. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត ២. អំពី​នាង​ទុង្ស​​ទេវី […]

2. មហា​សង្ក្រាន្ត ឆ្នាំ​កុរ ឯក​ស័ក ចុល្ល​សករាជ ១៣៨១ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] ទុង្សា​ទេវី គង់នៅចាតុម្មហារាជិកា […]

3. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] អាន​ផង​ដែរ​៖ ១. អំពី​នាង​ទុង្ស​​ទេវី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: