jump to navigation

មិន​ដែល​បាន​ទទួល​ប័ណ្ណ​ប្រៃសណីយ៍​សោះ ថ្ងៃចន្ទ 8 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីសុភ័ក្ត្រ.
3 comments

មក​ដល់​ថ្ងៃ​នេះ (​៨ មេសា ២០១៩​) មាន​រយៈ​ពេល​១​ខែ​ហើយ រាប់​ចាប់​ពី​ថ្ងៃ​ខ្ញុំ​បាន​ផ្ញើ​បណ្ណ​ប្រៃសណីយ៍​ពី​ប្រៃសណីយ៍​ដ្ឋាន​ធំ​របស់​​ទី​ក្រុង​ព្រៃ​នគរ ប្រទេស​វៀតណាម​ នា​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​។ មួយ​ខែ​មក​នេះ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ទេ និង​គ្មាន​សង្ឃឹម​ដាច់​ខាត​ថា​បាន​ទទួល​។

អស់​ជា​ច្រើន​លើក​ច្រើន​គ្រា​ហើយ ពេល​ខ្ញុំ​ទៅ​បរទេស​ម្ដង​ៗ តែង​តែ​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​មក​ផ្ទះ ហើយ​តែង​តែ​មិន​ដែល​បាន​ទទួល​។ អ្វី​ដែល​ខ្ញុំ​នៅ​មន្ទិល​នោះ គឺ​ថា​អ្នក​រត់​សំបុត្រ​នឹង​យក​ប្រៃសណីយ៍​បត្រ​មួយ​សន្លឹក​នេះ មក​ដល់​ផ្ទះ​យើង​ឬ​ក៏​អត់​?

បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​ពី​ប្រទេស​អូស្ត្រាលី​, ប្រុយណេ​, ម៉ាឡេស៊ី​, សិង្ហបុរី និង​ថៃ រួម​ទាំង​វៀត​ណាម​នា​គ្រា​នេះ គឺ​សុទ្ធ​តែ​មិន​មក​ដល់​ផ្ទះ​តាម​អាសយដ្ឋាន​ដែល​ដាក់​សោះ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​ជា​ប្រការ​គួរ​ងឿង​ឆ្ងល់​នោះ គឺ​​បណ្ណ​ដូច​គ្នា​នេះ តែ​បើ​ដាក់​អាសយដ្ឋាន​នៅ​ប្រទេស​ថៃ​វិញ ស្រាប់​តែ​ខ្ញុំ​ទទួល​បាន​។ នេះ​ទំនង​ជា​ភាព​អស្ចារ្យ​ ​នៃ​ប្រទេស​ថៃ​៕ Sic

thumbnail_20190308_175216បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​ស្រុក​ខ្មែរ (​ខាង​មុខ​)
42429533205_a378d7478b_oបណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​ស្រុក​ខ្មែរ (​ខាង​ខ្នង)

__________________________________________________
អាន​ផង​ដែរ
១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ
២. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់
៣. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ

Advertisements
%d bloggers like this: