jump to navigation

ខួប​ឆ្នាំ​ទី ១១៥ ប្រសូត​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ថ្ងៃអង្គារ 9 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

57052335_2244557775601729_5999778148089069568_n

សម្ដេច​ព្រះ​មហា​ក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជា​ព្រះ​រាជ​ធីតា​ទី​៥ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​​ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​ព្រះ​វរ​រាជ​ជននី​នាថ នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។ ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ចែត្រ ឆ្នាំ​រោង បញ្ច​ស័ក ព.ស.​២៤៤៨ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះ​រាជ​ធានី​ភ្នំ​ពេញ​។

លុះ​ទ្រង់​បាន​ព្រះ​ជន្ម​៧​ព្រះ​វស្សា ព្រះ​អង្គ​បាន​ចូល​ទៅ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ​-​បារាំង​​នៅ​សាលា​កុមារី​ព្រះ​នរោត្ដម ក្រុង​ភ្នំពេញ​។

ដល់​ឆ្នាំ​១៩២០ គឺ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​គ្រប់​១៦​ព្រះ​វស្សា​ពេញ​បរិបូណ៌​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​​ទ្រង់​បាន​ទទួល​ព្រះ​សម​រស​ជាគូ​នឹង​ព្រះ​បាទ​សម្ដេច​ នរោត្ដម សុរាម្រឹតហើយ​ទ្រង់​គង់​នៅ​ ប្រកប​ដោយ​ព្រះ​សុភមង្គល​វិបុល​សុខ​​ដរាប​រៀង​មក​​។

នៅ​ក្នុង​ឆ្នាំ​១៩២២ ព្រះ​អង្គ​ទ្រង់​ប្រសូត ព្រះ​រាជ​ឱរស​ដ៏​ស្រស់​ប្រិម​ប្រិយ​មួយ​ព្រះ​អង្គ​គឺ សម្ដេច​ព្រះ​ឧបយុវរាជ​ នរោត្ដម សីហនុ

លុះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​២៤​ព្រះ​វស្សា គឺ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ឆ្នាំ​១៩២៧ ព្រះ​បាទ ​សម្ដេច សិរីសុវត្ថិ មុនីវង្ស ជា​ព្រះ​បរម​រាជ​បិតា​ទ្រង់​ព្រះ​មេត្តា​តែង​តាំង​ជា​ សម្ដេច​ព្រះរាជ​ធីតា កុសុមៈនារីរ័ក្ស ទ្រង់​ល័ក្ខណ៍​អគ្គ​ធីតា​រាជ​វរ​វង្ស​ បរម ….

(អាន​ត​)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: