jump to navigation

ទុង្សា​ទេវី មក​ដល់​ក្រុង​កម្ពុជា ថ្ងៃអាទិត្យ 14 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in វីដេអូ.
3 comments

____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. ទុង្សា​ទេវី​ទៅ​ដល់​ហ្លួង​ព្រះ​បាង នគរ​លាវ
២. ទុង្សា​ទេវី​ទៅ​ដល់ស្យាម​ប្រទេស

Advertisements

រណ្ដាប់​ទទួល​ទេវតា​នៅ​ផ្ទះ​ខ្ញុំ សម្រាប់​ឆ្នាំ​កុរ ឯក​​​ស័ក ច.ស.​១៣៨១ ថ្ងៃអាទិត្យ 14 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ឆ្នាំ​នេះ​​គឺ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​ខ្ញុំ​បាន​ប្រារព្ធ​ពិធី​សែន​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​គេហ​ដ្ឋាន​ផ្ទាល់​។ ខាង​ក្រោម​នេះ​ជា​​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯក​ស័ក ច.ស.​១៣៨១ ដែល​ខ្ញុំ​បាន​រៀប​ចំ​សម្រាប់​ឆ្នាំ​នេះ​។

Untitled-1រណ្ដាប់​ទទួល​ទេវតា​នៅ​ផ្ទះ​ខ្ញុំ សម្រាប់​ឆ្នាំ​កុរ ឯក​​​ស័ក ច.ស.​១៣៨១

រណ្ដាប់​ដែល​ខ្ញុំ​បាន​រៀប​ចំ​នា​ឆ្នាំ​នេះ​មាន ដូច​ជា ​៖

  1. ព្រះ​ពុទ្ធ​រូប​ស្នង​អង្គ​មួយ​​ជា​ប្រធាន​ ព្រម​ទាំង​គ្រឿង​សក្ការ​បូជា​មាន​ដូច​ជា​៖ ដើម​ចេក​មួយ​ដើម​អម​ដោយ​ស្លា​ធម៌​៤​, ផ្កា​ឈូក​១​ថូ​, បាយ​ស្រី​១​គូ​, ទៀន​៥, ធូប​៥​, លាច និង​ផ្កា​៥​
  2. ពាន​ទឹក​ចំនួន​១
  3. ថាស​មួយ​មាន​ដាក់​ភេសជ្ជៈ ដូច​ជា​៖ ទឹក​បរិសុទ្ធ​​, ទឹក​ក្រូច​, ប៉ិបស៊ី និង​ទឹក​ផ្លែ​ត្រសក់​ស្រូវ​​
  4. ចាន​មួយ​មាន​ដាក់​ផ្លែ​ឈើ​មួយ​ចំនួន​មុខ មាន​ដូច​ជា​ ៖ ចេក​មួយ​គូ​. ប៉ោម​, ក្រូច​, មង្ឃុត​, មាន និង​សារី
  5. ចាន​មួយ​មាន​ដាក់​នំ​មួយ​ចំនួន​មុខ
  6. ជើង​ពាន​តូច​មួយ មាន​ដាក់​ម្លូ ស្លា
  7. ជើង​ពាន​តូច​មួយ​ មាន​ដាក់​ផ្លែ​ឧទុម្ពរ (​ល្វា​)
  8. ទៀន​មួយ​គូ និង​ធូប សម្រាប់​ដុត​ទទួល​ទេវតា

រណ្ដាប់​ទាំង​អស់​នេះ ត្រូវ​បាន​ដាក់​នៅ​ពី​លើ​តុ​មួយ ដោយ​មាន​ក្រាល​កម្រាល​ពណ៌​ស ព្រម​ទាំង​មាន​ដាក់​ភ្លើង​លម្អ​ផង​នា​ពេល​រាត្រី​​ផង៕

___________________________________________________
អាន​ផង​ដែរ ៖
១. រណ្ដាប់​ទទួល​ទេវតា​នៅ​ផ្ទះ​ខ្ញុំ សម្រាប់​ឆ្នាំ​ច សំរឹទ្ធិ​ស័ក ច.ស.​១៣៨០

%d bloggers like this: