jump to navigation

ថៃ​ចាត់​សម​ក្បួន​ព្យុហ​យាត្រា​ស្ថល​មាគ៌​នៅ​ទី​តាំង​ពិត​លើក​ទី​១ ថ្ងៃពុធ 17 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​រសៀល​ថ្ងៃ​នេះ (​១៧ មេសា ២០១៩​) នៅ​ឯ​នគរ​ថៃ​មាន​ការ​ហាត់​សម​ជា​លើក​ដំបូង​នៅ​ទៅ​តាំង​ពិត សម្រាប់​ក្បួន​ព្យុហ​យាត្រា​ស្ថល​មាគ៌​ នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​​។

សម្រាប់​ក្បួន​សម​ថ្ងៃ​នេះ​មាន​កម្លាំង​នាយ​ទាហាន​មក​ពី​សាលា​ត្រៀម​ទាហាន ក្រុម​ទាហាន​មហា​ត្លិក​រាជ​វ័ល្លភ​រក្សា​ព្រះ​អង្គ កង​ទ័ព​ជើង​គោក កង​ទ័ព​ជើង​ទឹក កង​នគរ​បាល​ជាតិ និង​សំណាក់​ព្រះ​រាជ​វាំង រួម​ទាំង​អស់​ចំនួន​១.២៨៦​នាក់ ដោយ​មាន​ប្រវែង​សរុប​៤០៣,៥​​ម៉ែត្រ ដែល​ជា​ក្បួន​ដែល​វែង និង​ធំ​បំផុត​។

តាម​ព្រះ​រាជ​កំណត់​នៃ​កម្មវិធី ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​ថៃ នឹង​យាង​​ក្នុង​ក្បួន​នេះ​នៅ​វេលា​ម៉ោង​១៦.៣០​នាទៅ នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ពី​ព្រះ​ទីន័ង​អាភរណ៍​ពិមោក្ខ​ប្រាសាទ នៃ​ព្រះ​បរម​រាជ​វាំង​ដើម្បី​ទៅ​ថ្វាយ​សក្ការៈ នា​វត្តបវរនិវេឝវិហារ ​វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម ​វត្ត​ព្រះ​ជេតុពន​វិមលមង្គលារាម តាម​លំដាប់ ដោយ​មាន​រយៈ​ចម្ងាយ​សរុប​៦,៧៧​គ.ម. ដែល​នឹង​ប្រើ​ថិរៈ​វេលា​ប្រមាណ​៤​ម៉ោង​និង​៣០​នាទី​៕

57106612_1969523936485983_5334421472658063360_n57277751_1969523819819328_6015521213273604096_n57313621_1969523913152652_5096366025444687872_n57551869_1969523816485995_2374173379092545536_n58003950_1969523859819324_8086443315420987392_n58019514_1969523843152659_7970365888601784320_n

_______________________________________________
អានផងដែរ៖
១. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
២. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: