jump to navigation

ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ ថ្ងៃអាទិត្យ 21 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, 日本語.
2 comments

ទំនាក់​ទំនង​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​នគរ​ទាំង​ពីរ កម្ពុជា​-​ជប៉ុន រវាង​ព្រះ​កុរណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហមុនី និង​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ិតុ មាន​រយៈ​ពេល​១៥​ឆ្នាំ​គត់ គឺ​ចាប់​តាំង​ពី​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​វរ​រាជ​ជនក​នាថ និង​រហូត​មក​ដល់​ចុង​ខែ​មេសា (​២០១៩​) ខាង​មុខ​នេះ ដែល​ព្រះ​ចៅ​អធិរាជ​ជប៉ុន ស្ដេច​នឹង​ដាក់​រាជ្យ​សម្បត្តិ​។

តាំង​ពី​ដើម​រៀង​មក ព្រះ​រាជ​វង្ស​នៃ​នគរ​ទាំង​ពីរ​តែង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​ពិសេស​តាំង​ពី​រាជ្យ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ គ្រា​ទី​១ និង​តាំង​ពី​សម័យ​អតីត​ព្រះ​ចៅ​អធិរាជ​​ហ៊ិរូហ៊ិតុ​មក​ម្ល៉េះ​។

ជំនួប​រវាង​ព្រះ​ចៅ​ផែន​ដី​ទាំង​ពីរ​ព្រះ​អង្គ​ជាលើក​ដំបូង ទំនង​មាន​ឡើង​នៅ​ខែ​មិថុនា ​ឆ្នាំ​២០០៦ កាល​ទ្រង់​បាន​យាង​ទៅ​ចូល​រួម​ព្រះ​រាជ​ពិធី​​​​ឆ្លង​សិរិរាជ​សម្បត្តិ​គ្រប់​៦០​ឆ្នាំ របស់​អតីត​ព្រះ​ចៅ​ផែន​ដី​សៀម ព្រះ​បាទ​​ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩​។

យ៉ាង​ណា​ម៉ិញ ព្រះ​ករុណា ព្រះ​បរម​នាថ ស្ដេច​ទ្រង់​បាន​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ទាំង​ផ្លូវ​ការ​ក្ដី​មិន​ផ្លូវ​ការ​ក្ដី​ជា​ច្រើន​លើក​ច្រើន​គ្រា​ទៅ​កាន់​ប្រទេស​ជប៉ុន និង​ជា​ពិសេស កាល​ពី​អំឡុង​​ខែ​ឧសភា ឆ្នាំ​២០១០ ក្នុង​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគីហ៊ិតុ និង​​អធិរាជិនី ស្ដេច​យាង​មក​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្ដៅ​ជា​ព្រះ​រាជ​ពិធី​នៅ​​ឯ​ព្រះ​បរមរាជ​វាំង​ព្រះ​ចៅ​អធិរាជ នា​ក្រុង​តូក្យូ​ផង​។

បើ​ទោះ​បី​ក្នុង​មួយ​រជ្ជកាល​នៃ​ព្រះ​ចៅ​អធិរាជ​អាគីហ៊ិតុ ស្ដេច​មិន​ធ្លាប់​បាន​យាង​មក​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្ដី ទំនាក់​ទំនង​នៃ​កម្ពុជា​-ជប៉ុន និង​ជា​ពិសេស​រវាង​ព្រះ​អង្គ​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​រាជ​សារ​ឆ្លង​ឆ្លើយ​ជា​លំដាប់ ប្រចាំ​ឆ្នាំ ក្នុង​វរោកាស​សំខាន់​ៗ ជា​ពិសេស​ព្រះ​រាជ​សារ​នៃ​ព្រះ​ករុណា ព្រះ​បរម​នាថ ផ្ញើ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ ឬ​គ្រោះ​មហន្តរាយ​នានា​ដែល​កើត​មាន​ឡើង​នៅ​ជប៉ុន​ ជា​ដើម​។ល។

gettyimages-99629408-2048x2048gettyimages-99629410-2048x2048gettyimages-99629498-2048x2048Untitled-22018-07-12_1

______________________________________________________________
អាន​ផង​ដែរ​៖
១. ហ្លួង​សីហមុនី និង​រាមា​៩
២. ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ

Advertisements
%d bloggers like this: