jump to navigation

ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃ​ព្រហស្បតិ៍ 25 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ ប្រទេស​ថៃ​បាន​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ឈុត​គំរូ​ថ្មី កាស​អនុស្សាវរីយ៍​ និង​កាស​ចម្រើន​ព្រះ​កិត្តិយស​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បរម​រាជ​ភិសេក​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រះ​មហា​ក្សត្រិយ៍​ថៃ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ការ​ចេញ​នូវ​ប្រភេទ​កាស​ប្លាទីន ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ទៅ​១​លាន​បាទ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។

4DQpjUtzLUwmJZZPGTBkoRu8srReIh2vQX8fteOZd1BJកាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០
Untitled-2
កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០ ប្រភេទ​ពាក់​អាវ បុរស និង​ស្ត្រី

សូម​បញ្ជាក់​ថា ក្រៅ​ពី​កាស​អនុស្សាវរីយ៍​នេះ ប្រទេស​ថៃ​ក៏​បាន​ចេញ​​តែមប្រិ៍​​អនុស្សាវរីយ៍​ថ្មី​មួយ សម្រាប់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​ដែរ​៕

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៣. ប្រៃសណីយ៍​ថៃ​ចេញ​តែមប្រិ៍​អនុស្សាវរីយ៍​រាជាភិសេក រាមា​ទី​១០

Advertisements
%d bloggers like this: