jump to navigation

Repost : ដើម​ស្ពឺ​មួយ​ដើម ថ្ងៃសុក្រ 31 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញនៅក្បែររបងផ្ទះជីដូនខ្ញុំមានដើមស្ពឺមួយដើម។ ពេលផ្លែម្ដងៗជួនកាលជីដូនខ្ញុំតែងម៉ៅឲ្យគេបេះយកទៅលក់។ ពេលខ្លះខ្ញុំក៏ទៅបេះមកទទួលទានផងដែរ។ កាលពីគ្រានៅកុមារនោះ ចូលចិត្តបរិភោគផ្លែស្ពឺច្រើនសមគួរ។ កាលណុះមិនដូចជាមានចំណីអាហារបរិភោគច្រើនប៉ុន្មានដូចក្មេងៗសម័យបច្ចុប្បន្ននេះទេ។ ខ្ញុំខានហូបផ្លែស្ពឺនេះយូរមកហើយដែរ។ ខ្ញុំចាំបានថា ដើមស្ពឺមួយដើមនេះមានទាំងសត្វពង្រួតធ្វើសំបុកនៅនឹងដើមវាផង៕

ដើមស្ពឺ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. អំពី​អាគុយ

Advertisements

គណៈ​ដឹក​នាំ​សាសនា​ជាន់​ខ្ពស់​ចូល​ថ្វាយ​បង្គំ​គាល់​ថ្វាយ​ព្រះ​ពរ ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​សាសនា​ព្រះ​ពុទ្ធ និង​សាសនា​ឥស្លាម ត្រូវ​បាន​ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍​ស្ដេច​ប្រោស​ព្រះ​រាជ​ទាន​វរោកាស​ឲ្យ​ចូល​​ថ្វាយ​បង្គំ​គាល់ និង​ថ្វាយ​ព្រះ​ពរ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ឆ្នាំ​២០១៩ នេះ​ នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​។

កាល​ពី​ថ្ងៃ​​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ គណៈ​សង្ឃ​ជាន់​ខ្ពស់​គណៈ​មហានិកាយ​ចំនួន​៦៧​ព្រះ​អង្គ​ បាន​យាង​ និង​និមន្ត​ចម្រើន​ព្រះ​ពុទ្ធ​មន្ត ថ្វាយ​ព្រះ​ករុណា ជា​អម្ចាស់​។

ចំណែក​​ឯគណៈ​សង្ឃ​ជាន់​ខ្ពស់​គណៈ​មហានិកាយ​ចំនួន​៦៧​ព្រះ​អង្គ​ បាន​យាង​ និង​និមន្ត​ចម្រើន​ព្រះ​ពុទ្ធ​មន្ត ថ្វាយ​ព្រះ​ករុណា ជា​អម្ចាស់​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​។

ដោយ​ឡែក​នា​ថ្ងៃ​នេះ (​៣០ ឧសភា ២០១៩​) ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​សាសនា​ឥស្លាម ចំនួន​១០០​រូប ក៏​បាន​ចូល​ថ្វាយ​បង្គំ​គាល់​ថ្វាយ​ព្រះ​ពរ​​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ផង​ដែរ​៕

61552555_2325489210841918_212044266275340288_o61406378_2325583137499192_1924330191115517952_o61410317_2327189860671853_5115824658247057408_o

_____________________________________________________
អាន​ផង​ដែរ​ ៖
១. ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រិយ៍ នៅព្រះបរមរាជវាំង

អេនីមល ហ្វារ៍ម ថ្ងៃពុធ 29 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

220px-Animal_Farm_-_1st_editionគម្រប​សៀវភៅ​រឿង អេនីមល ហ្វារ៍ម

អេនីមល ហ្វារ៍ម (អ. Animal Farm) គឺ​ជា​​ប្រលោម​លោក​ខ្លី​មួយ ក្នុង​ន័យ​ប្រៀប​ធៀប ដែល​និពន្ធ​ដោយ​​ចរ៍ច អរវែលល៍ (​អ. George Orwell) និង​បាន​បោះ​ពុម្ព​ផ្សាយ​ដំបូង​នា​ខែ​សីហា ឆ្នាំ​​១៩៤៥​។

ប្រលោម​លោក​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ហេតុការណ៍​បដិវត្ត​នៅ​ប្រទេស​រុស្សី និង​ការ​ដឹក​នាំ​របស់​ស្ដាលីន ដោយ​ប្រើសត្វ​ជា​តំណាង​។ អរ៍វែលល៍ ដែល​ជា​អ្នក​គាំទ្រ​លទ្ធិ​សង្គម​និយម​ប្រជាធិបតេយ្យ​នោះ បាន​គិត​ថា​សហ​ភាព​សូវៀត​គ្រប់​គ្រង​ដោយ​របប​មួយ​ព្រៃ​ផ្សៃ ហើយ​គាត់​បាន​ប្រើ​ប្រាស់​រឿង​នេះ​ក្នុង​គោល​បំណង​​បញ្ឆិត​បញ្ឆៀង​ការ​គ្រប់​គ្រង​របស់​ស្ដាលីន​។

អេនីមល ហ្វារ៍ម បាន​ទទួល​ការ​ផ្ដល់​តម្លៃ​ពី​ទស្សនាវដ្ដី​ថាម ថា​ជា​រឿង​ប្រលោម​លោកភាសា​អង់គ្លេស​ដែល​ល្អ​បំផុត​១០០​រឿង ក្នុង​ចន្លោះ​ឆ្នាំ ១៩២៣-២០០៥​ និង​ស្ថិត​ក្នុង​លំដាប់​ទី​៣១ នៃ​បញ្ជី​ប្រលោម​លោក​ដែល​ល្អ​បំផុត​ក្នុង​ទសវត្សរ៍​ទី​២០ របស់​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​មូឌើរ៍ន លីប្រារី​ ផង​ដែរ​៕

ចិន​ឯ​វាំង ថ្ងៃអង្គារ 28 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
add a comment

thumbnail_20190514_092233ភ្ញៀវ​ទេសចរ​ជាតិ​ចិន​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ ក្រុង​ភ្នំពេញ

ចឺម ថ្ងៃចន្ទ 27 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
add a comment

ចឺម
កិរិយាសព្ទ
សព្ទនេះជាពាក្យខ្មែរមានកំណើតថា ចិញ្ចើម ដោយសៀមយកទៅប្រើ តាំងពីក្នុងសម័យបុរាណព្រេងនាយ, ដើមឡើយ, សៀមសរសេរ ចិញចិម គេអានថា ជិនចឺម, គេប្រែជាភាសាគេថា គីវ អ. ថ. ឃិវ់ “ចិញ្ចើម” ប្រើជា ន. មានន័យថា “ការយកម្សៅក្រអូបលាបក្បិតចិញ្ចើមទាំងពីរ” ក្នុងពិធីមង្គលទាំងពួង មានពិធីកោរជុកកុមារាកុមារីជាដើម តាមប្រពៃណីរបស់ខ្មែរក្នុងសម័យបុរាណព្រេងនាយ ។ លុះចំណេរកាលមកខាងមុខ, ពាក្យ ចិញ្ចើម (ជិនចឺម) នេះសៀមលុបពាក្យ ចិញ (ជិន) ចោល ទុកឲ្យនៅតែ ចើម (ចឺម) មានន័យថា “លាបក្បិតម្សៅក្រអូប ឬប្រឆេះទៀនមង្គលត្រង់ចិញ្ចើមទាំងពីរ” តាមប្រពៃណីដើមនោះដដែល ឥតកែប្រែទេ សៀមកែតែត្រង់ ចិញ្ចើម (ជិនចឺម) លុប ចិញ (ជិន) ចោល ទុកតែត្រឹម ចឺម មួយម៉ាត់ប៉ុណ្ណោះ, គេប្រើជា កិ. ; តមក, សៀមមិនមែនប្រើ ចឺម ត្រឹមតែលាបម្សៅក្រអូបក្បិតចិញ្ចើមទាំង ២ នៃជនអ្នកមានខ្លួនឲ្យគេរៀបធ្វើពិធីជាមង្គលប៉ុណ្ណោះឡើយ, ទោះវត្ថុអ្វីៗ ជាទ្រព្យរបស់ផ្សេងៗក៏ដោយ គេក៏ ចឺម ដែរ ថាសុំឲ្យមានស្រីសួស្ដីត្រជាក់ត្រជំតទៅ ។ ខ្មែរខ្លះក្នុងសម័យបុរាណព្រេងនាយ ដែលទៅនៅឯប្រទេសសៀមយូរឆ្នាំ លុះវិលត្រឡប់មកនៅឯប្រទេសកម្ពុជាវិញ ក៏នាំយកសំដីថា ចឺម និងពិធី ចឺម គឺក្បិត ចិញ្ចើម របស់ខ្មែរបុរាណនេះឯងមកប្រើផងដែរ, ក៏នាំគ្នាហៅថា ចឺមៗ តៗគ្នារៀងមក, ប្រើពាក្យ ចឺម នេះជា កិ. ។ ចឺម ក៏គឺ ចិញ្ចើម ជា ន. ហ្នឹងឯង ។ ក្នុងវចនានុក្រម ច្បាប់រាជបណ្ឌិត្យស្ថាន ប្រទេសសៀម (ថៃ) បោះពុម្ពគ្រា ទី ២ ព. ស. ២៤៩៨ ក៏ប្រាប់បញ្ជាក់ថា ចឺម ខ្មែរថា ចិញ្ចើម ដែរគឺប្រាប់បញ្ជាក់ថាជាសំដីខ្មែរ ដែលសៀមយកមកប្រើជា ចឺម (នេះជាប្រវត្តិរបស់ពាក្យ ចឺម គឺ ចិញ្ចើម ក្លាយឃ្លាតជា ចឺម ។ ហៅជាពាក្យខ្មែរសុទ្ធថា ក្បិតចិញ្ចើម កិ. ; មង្គលក្បិតចិញ្ចើម គឺក្បិតចិញ្ចើមដោយម្សៅក្រអូបឬដោយប្រឆេះទៀនមង្គល គឺទៀនដែលគេអុជបង្វិលពពិល រួចហើយ គេបេះយកមកក្បិតស្រាលៗ លើចិញ្ចើមទាំង ២ ក្បិតខាងស្ដាំ រួចក្បិតខាងឆ្វេង) ។

เจิม

เจิม ๑

ก. เอาแป้งหอมแต้มเป็นจุด ๆ ที่หน้าผากหรือสิ่งที่ต้องการให้มีสิริมงคล เสริม เพิ่ม เช่น เจิมปากกระทง.น. คิ้ว. (อนันตวิภาค). (ข. จิญฺเจิม ว่า คิ้ว).

0cdc21596ac69d947e89fb8d01026254ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​កំពុង​ប្រទាន​ «ចឺម​» ដល់​ព្រះ​រាជ​តំណាង ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល
w1913ព្រះ​សង្ឃ​ថៃ​កំពុង​ចឺម​រថយន្ត
0cdc21596ac69d947e89fb8d01026254ការ​ចឺម​ក្នុង​ពិធី​មង្គល​ការ​ថៃ

ភ្នំពេញ ថ្ងៃអាទិត្យ 26 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម, អតីតភាព.
add a comment

300909ima89

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

រូប​ប្រវត្តិ​សាស្ត្រ ៖ ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ស្ដេច​ទៅ​ដល់​ហ្លួង​ព្រះ​បាង ថ្ងៃសៅរ៍ 25 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អតីតភាព, ພາສາລາວ.
3 comments

Untitled-3

រូប​ភាព​ខាង​លើ​នេះ​ជា​ឯកសារ​នៃ​បណ្ណសារដ្ឋាន​ព្រះ​ពុទ្ធ​សាសនា នគរ​ហ្លួង​ព្រះ​បាង ប្រទេស​លាវ​។ រូប​នេះ​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្បួន​ដង្ហែ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ កាល​គ្រា​ព្រះ​ជន្សា​១៩​ឆ្នាំ ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច ចម្រើន​ព្រះ​មេត្រី​ភាព នៅ​នគរ​លាវ ជា​បង​ប្អូន ក្រោយ​ពេល​ព្រះ​អង្គ​ស្ដេច​ឡើង​គ្រង​សិរីរាជ​សម្បត្តិ​នៅ​នគរ​កម្ពុជា​៕​៚

_______________________________________________________
អាន​អត្ថបទ
១. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
២. រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ

%d bloggers like this: