jump to navigation

ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី ថ្ងៃពុធ 1 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in 日本語.
2 comments

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ព្រះ​ចៅ​អធិរាជ ក្រុង​តូក្យូ ប្រទេស​ជប៉ុន មាន​ចាត់​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​នៃ​ព្រះ​ចៅ​អធិរាជ​អង្គ​ថ្មី ណារុហ៊ិតុ​។

ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​ត្រូវ​បាន​ចាត់​ធ្វើ​យ៉ាង​សាមញ្ញ​នៅ​វេលា​ម៉ោង​ប្រមាណ​៨.៣០​នាទី (​ម៉ោង​នៅ​កម្ពុជា​) ព្រឹក ដោយ​មាន​ប្រកប​ព្រះ​រាជ​ពិធី​ថ្វាយ​​គ្រឿង​រាជ​កកុធ​ភណ្ឌ និង​ព្រះ​រាជ​លញ្ឆករ​។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​ប្រមាណ​៩.១០​នាទី (​ម៉ោង​នៅ​កម្ពុជា​) ព្រះ​​ចៅ​អធិរាជ​ព្រះ​អង្គ​ថ្មី ព្រម​ដោយ​ព្រះ​អធិរាជនី និង​ព្រះ​រាជ​វង្សានុវង្ស ស្ដេច ថ្លែង​ព្រះ​បឋម​បរម​រាជ​ឱង្កា ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាថ ទៅ​កាន់​ប្រជាជន​របស់​ទ្រង់ ដោយ​មាន​ន័យ​សង្ខេប​ថា ៖ ទ្រង់​នឹង​បដិបត្តិ​តាម​អតីត​ព្រះ​ចៅ​អធិរាជ និង​ឧទ្ទិស​ព្រះ​អង្គ​ដើម្បី​នាំ​ប្រទេស​ជាតិ​ឲ្យ​រុង​រឿង​បន្ត​ទៀត​​។

សម្ដេច​ព្រះ​ចៅ​អធិរាជ​ណារុហ៊ិតុ ស្ដេច​ឡើង​ស្នង​រាជ​ជា​ព្រះ​ចៅ​អធិរាជ​ព្រះ​អង្គ​ទី​១២៦​របស់​ជប៉ុន បន្ត​ពី​ព្រះ​រាជ​ជនក​នាថ ដែល​បាន​ដាក់​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ (​ម្សិល​មិញ​) នេះ​​។ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ផ្លូវ​ការ នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​នា​ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕​៚

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
៣. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន
៤. ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី
៥. អំពី​គ្រឿង​ត្រី​រាជ​កកុធ​ភណ្ឌ​ជប៉ុន

Advertisements
%d bloggers like this: