jump to navigation

ថៃ​មាន​ព្រះ​រាជិនី​ថ្មី ថ្ងៃ​ព្រហស្បតិ៍ 2 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – រសៀល​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ (​១ ឧសភា ២០១៩​) នៅ​ឯ​ព្រះ​ទីន័ង​អម្ពរ​ស្ថាន ព្រះ​រាជ​វាំង​តុសិត នៃ​នគរ​ថៃ មាន​ការ​ស្ថាបនា​តែង​តាំង​ព្រះ​រាជិនី​ថ្មី របស់​ប្រទេស​នេះ​។ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ព្រះ​មហា​ក្សត្រិយ៍​ថៃ​​។ ទ្រង់​បាន​សព្វ​ព្រះ​ទ័យ​​តែង​តាំងឧត្ដមសេនីយ សុទិតា វជិរាលង្ករណ៍ ណ អយុធ្យា ជា​សម្ដេច​ព្រះ​រាជិនី សុទិតា និង​ទ្រង់​ទទួល​តំណែង​ក្លាយ​ជា​រាជ​វង្ស​​ត្រកូល​។

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​នេះ ព្រះ​រាជិនី​ថ្មី​របស់​ថៃ​ទទួល​បាន​ការ​ចឺម ពី​ព្រះ​មហា​ក្សត្រិយ៍ បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ប្រទាន​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស (​ថៃ ៖ เครื่องขัตติยราชอิสริยาภรณ์อันมีเกียรติคุณรุ่งเรืองยิ่งมหาจักรีบรมราชวงศ์)​ និង​មាន​ការ​ចុះ​សំបុត្រ​អភិសេក​ផង​​។

សម្ដេច​ព្រះ​រាជិនី​សុទិតា ប្រសូតនា​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​​១៩៧៨ មាន​ព្រះ​នាម​ដើម​ថា សុទិតា តិតចៃ​។ ទ្រង់​បញ្ចប់​ការ​សិក្សា​ផ្នែក​នីតិសាស្ត្រ​ ពី​មហា​វិទ្យាល័យ​នីតិសាស្ត្រ សាកល​វិទ្យាល័យ​អាសាំសិន ឆ្នាំ២០០០ បន្ទាប់​មក​ក៏​ចូល​បម្រើ​ការងារ​ជា​បាហុនិកា របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​។ ការងា​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​ទ្រង់​ជួប​ប្រសព្វ​ជាមួយ​ ព្រះ​មហាក្សត្រិយ៍​រាមា​ទី​១០​។

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: