jump to navigation

នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ថ្ងៃសុក្រ 3 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នៅ​ឯ​នគរ​ថៃ​ឯណុះ ព្រះ​រាជ​ពិធី​​បរម​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ថ្មី បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ​។

តាំង​តែ​វេលា​ព្រឹក​មក ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេចព្រះ​ចៅ​យូ​ហួ​មហា​វជិរាលង្ករណ បតិន្ទ្រ​ទេព្យ​វរាង្កូរ ឬ​រាមា​ទី​១០ បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ក្បួន​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​សុវណ្ណ​ប័ដ ដួង​ព្រះ​បរម​រាជ​សម្ភព និង​ព្រះ​រាជ​លញ្ឆករ ពី​​ព្រះ​ឧបោសថ វត្ត​​ព្រះស្រីរតនសាស្ដារាម ដែល​បាន​ធ្វើ​ព្រះ​រាជ​ពិធីចារឹក និង​​ឆ្លាក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​មក​នេះ ទៅ​កាន់​ព្រះ​ទីន័ង​ពៃសាល​ទក្សិណ​ នៃ​ព្រះ​បរម​រាជ​វាំង​។

ព្រះ​រាជ​ពិធី​ដង្ហែ​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ស្រស់​ស្អាត នៅ​ក្នុង​ទី​បរិវេណ​នៃ​ព្រះ​បរម​រាជ​វាំង​ក្រុង​បាងកក តាម​រាជ​ទំនៀម​បូរាណ​នៃ​នគរ​នេះ​។

ដោយ​ឡែក​នៅ​វេលា​រសៀល ព្រះ​ករុណា ព្រះ​ចៅ​ផែន​ដី​ថៃ ព្រះ​អង្គ​ថ្មី ស្ដេច​យាង​ទៅ​នមស្ការ​ព្រះ​ពុទ្ធ​មហាមណី​រតន​បដិមាករ ព្រះ​កែវ​មរកត នមស្ការ​ព្រះ​រតនត្រ័យ ព្រម​ទាំង​ថ្វាយ​បង្គំ​ព្រះ​បរម​អដ្ឋិ ព្រះ​អដ្ឋិ អតីត​ព្រះ​មហា​ក្សត្រិយ៍​ និង​ព្រះ​បរម​រាជ​វង្សានុវង្ស​ថៃ ព្រម​ទាំង​អុជ​ទៀន​ជ័យ​ផង​។ បន្ទាប់​មក​ព្រះ​សង្ឃ​ទ្រង់​សមណ​ស័ក្ដិ ក៏​ផ្ដើម​ប្រកាស​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​ថ្មី​៕៚

ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​សុវណ្ណ​ប័ដ ដួង​ព្រះ​បរម​រាជ​សម្ភព និង​ព្រះ​រាជ​លញ្ឆករ

 

ព្រះរាជ​ពិធី​នមស្ការ​ព្រះ​ពុទ្ធ​មហាមណី​រតន​បដិមាករ
នមស្ការ​ព្រះ​រតនត្រ័យ និង​​អុជ​ទៀន​ជ័យ

 

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី
៤. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម
៥. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២
៦. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣
៧. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 3 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី… […]

2. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 3 ខែ​ឧសភា 2019

[…] ថៃ​ចេញ​កំណត់​ការ​ព្រ… លើ នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធ… […]

3. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 3 ខែ​ឧសភា 2019

[…] ទំនៀម​ប្រកប​ព្រះ​រាជ… លើ នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធ… […]

4. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​… […]

5. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

6. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

7. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: