jump to navigation

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃសៅរ៍ 4 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នៅ​ឯ​ក្រុង​ទេព​មហា​នគរ រាជ​អាណាចក្រ​ថៃ មាន​ចាត់​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​បរម​រាជាភិសេក​ជា​ផ្លូវ​ការ នូវ​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី លំដាប់​ទី​១០ នៃ​រាជ​វង្ស​ចក្រី គឺ​ព្រះ​បាទ​សម្ដេច​ ​ព្រះ​បរមេន្ទ្ររាមាធិបតី​​​ឝ្រី​សិន្ទ្រ​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​។

ព្រះ​រាជ​ពិធី​ចូល​តាំង​ពី​វេលា​ព្រឹក​ ប្រមាណ​ម៉ោង​១០ ដោយ​ព្រះ​រាជ​ពិធី​មុទ្ធា​ភិសេក និង​ថ្វាយ​ទឹក​អភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​។

ឆ្លង​ព្រះ​អង្គ​ស្វេត​ពស្ត្រ​ជាយ​លាយ​មាស​ ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី ស្ដេច​គង់​នៅ​លើ​មណ្ឌប​ និង​បន្ទាប់​មក​ព្រាហ្មណ៍​ប្រារព្ធ​ពិធី​ស្រោច​ទឹក​បេញ្ច​សុទ្ធ​គង្គា និង​ទឹក​ស័ក្ដិសិទ្ធិ ដែល​បាន​ធ្វើ​ពិធី​។ បន្ទាប់​មក​ សម្ដេចព្រះមហាមុនីវង្ស សម្ដេចព្រះសង្ឃរាជនៃ​នគរ​ថៃ ព្រះ​អង្គ​យាង​ស្រោច​សុគន្ធ​វារី​ចម្រើន​ព្រះ​ពុទ្ធ​មន្ត និង​បន្ត​ដោយ​រាជ​មន្ត្រី​ថៃ និង​បណ្ដា​ព្រាហ្មណ៍​ផង​។ នៅ​ខណៈ​ព្រះ​រាជ​ពិធី​ស្រង់​ព្រះ​សុគន្ធ​វារី​នេះ ទាហាន​កាំភ្លើង​ធំ​បាញ់​កាំភ្លើង​មា​ឫក្ស មហា​ជ័យ មហា​ចក្រ មហា​ប្រាបយុគ ចំនួន​១០​ណាត់ (​តាម​កម្លាំង​ថ្ងៃ​សៅរ៍​)​ ចំណែក​ឯ​ទាហាន​ជើង​គោក​ ជើង​ទឹក និង​ជើង​អាកាស​វិញ ក៏​បាន​បាញ់​កាំភ្លើង​ចម្រើន​ព្រះ​កិត្តិយស​ចំនួន​១០១ ក្នុង​មួយ​កង​ផង​។

ព្រះ​រាជ​ពិធី​មុទ្ធា​ភិសេក

 

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​មុទ្ធា​ភិសេក​ស្រេច​រួច​រាល់​ហើយ ស្ដេច​ទ្រង់​គ្រឿង​បរម​ខត្តិយ​រាជ​ភូសិតាភរណ៍ គង់​លើ​ព្រះ​ទីន័ង​អដ្ឋ​​ទិស​ឧទុម្ពររាជ​អាសន៍​ ដើម្បី​ទទួល​ទឹក​អភិសេក​ពី​បណ្ដា​ប្រមុខ​មន្ត្រី​តំណាង​ឲ្យ​ទិស​ទាំង​៨​នៃ​ព្រះ​រាជ​អាណា​ចក្រ​។

ព្រះ​រាជ​ពិធី​ថ្វាយ​ទឹក​អភិសេក

 

បន្ទាប់​​ស្ដេច​យាង​ប្រថាប់​ឯ​ព្រះ​ទីន័ង​ភទ្ទ​បិដ្ឋ ​ព្រាហ្មណ៍​មហា​រាជ​គ្រូ​សូត្រ​ថ្វាយ​មន្ត​ដល់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រួច​បន្ទាប់​​មក ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ថ្មី ស្ដេច​ទទួល​ការ​ថ្វាយ​គ្រឿង​រាជ​កកុធ​ភណ្ឌ ព្រម​ទាំង​គ្រឿង​រាជូបភោគ និង​គ្រឿង​រាជ​សត្រា​វុធ​នានា​តាម​លំដាប់​។

ស្ដេច​ទទួល​ការ​ថ្វាយ​គ្រឿង​រាជ​កកុធ​ភណ្ឌ

 

បន្ត​មក ស្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ឲ្យ​អាលក្សណ៍​អាន​ព្រះ​រាជ​ឱង្ការ​ស្ថាបនា​ព្រះ​យស​ ព្រះ​រាជ​អគ្គ​មហេសី​ទ្រង់ ជា​សម្ដេច​ព្រះ​នាង​ចៅ សុទិតា ព័ជរ​សុធាពិមល​លក្សណ ព្រះ​បរម​រាជិនី​។ ទ្រង់​ថ្វាយ​ទឹក​សង្ខ ព្រម​ប្រទាន​គ្រឿង​រាជ​ឥស្សរិយ​យស ថ្វាយ​ព្រះ​មហាក្សត្រីយ៍ តាម​លំដាប់​។

ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​នាង​ចៅ

 

បន្ទាប់​មក​ព្រះ​សង្ឃ​សមណ​ស័ក្ដិ​ទ្រង់​ពន្លត់​ទៀន​ជ័យ​ដែល​បាន​អុជ​កាល​ពី​ម្សិល​

នៅ​វេលា​រសៀល ម៉ោង​១៥.០០ ស្ដេច​​ទ្រង់​គ្រឿង​បរម​ខត្តិយរាជ​ភូមិតាភរណ៍ គ្រង​ព្រះ​មហា​ពិជ័យ​មកុដ ​ស្ដេច​ចេញ​មហា​សមាគម ទទួល​ការ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល នា​ព្រះ​ទីន័ង​អមរិន្ទ្រ​វិនិច្ឆ័យ និង​យាង​ប្រថាប់​លើ​ព្រះ​ទីន័ង​ពុត្តាន​កាញ្ចន​សិង្ហាសន៍ ខណៈ​នោះ​កង​ទាហាន​ទាំង​បី​បាញ់​កាំភ្លើង​ធំ មួយ​កង​២១​ណាត់​​។

ព្រះ​រាជ​វង្សានុវង្ស ព្រម​ទាំង​ស្ថាប័ន​សំខាន់​ទាំង​បី​របស់​នគរ​ថៃ យាង និង​អញ្ជើញ​ ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​តាម​លំដាប់​។ រួច​ស្រេច ព្រះ​ករុណា ព្រះ​ចៅ​ផែន​ដី​ស្ដេច​​មាន​ព្រះ​រាជ​តម្រាស់​អរ​ព្រះ​គុណ និង​អរ​គុណ ព្រះ​បរម​រាជ​វង្សា​នុវង្ស ប្រមុខ​ស្ថាប័ន​រដ្ឋ និង​ភ្ញៀវ​ដែល​បាន​ចូល​រួម​ទាំង​អស់​។

ខណៈ​ស្ដេច​ចេញ​មហា​សមាគម​នេះ មន្ត្រី​ព្រះ​បរម​រាជ​វាំង​​បាន​យក​មក​តាំង​ធៀប​នូវ​ព្រះ​ទី​ន័ង​រាជេន្ទ្រ​យាន នៅ​ឯ​កើយ​ព្រះ​ទីន័ង​តុសិតា​ភិរម្យ រថ​យន្ត​ព្រះ​ទីន័ង​ធៀប​ឯ​ព្រះ​ទីន័ង​ចក្រី​មហា​ប្រាសាទ និង​ធៀប​ទូក​ព្រះ​ទីន័ង​សុវណ្ណ​ហង្ស ឯ​ផែ​រាជ​វរ​តិដ្ឋ​ផង​។

 

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​​ស្ដេច​ចេញ​មហា​សមាគម​នេះ​មក នៅ​វេលា​ម៉ោង​ប្រមាណ​១៦.៣៧​នាទី ព្រះ​ចៅ​ផែន​ដី ស្ដេច​យាង​ចេញ​ពី​ព្រះ​ទីន័ង​ចក្រ​ពត្តិ​វិមាន ទ្រង់​គ្រឿង​បរម​ខត្តិយ​រាជ​ភូសិតាភរណ៍ ឆ្លង​ពូសា​ផាយ និង​ទ្រង់​ព្រះ​មាលា ស្ដេច​ប្រថាប់​ព្រះ​រាជ​យាន​ពុត្តាមាស តាម​ក្បួន​ព្រះ​បរម​រាជ​ឥស្សរិយ​យស​ទៅ​កាន់​ វត្ត​​ព្រះស្រីរតនសាស្ដារាម ដើម្បី​ទ្រង់​ប្រកាស​ព្រះ​អង្គ​ជា​ពុទ្ធ​សាសនូបត្ថម្ភក និង​ថ្វាយ​រាជ​សក្ការៈ​ព្រះ​បរម​រាជ​បុព្វការី​។

 

ត​មក​នៅ​វេលា​ម៉ោង​២០.០០ ព្រះ​ករុណា ព្រះ​ចៅ​ផែន​ដី រួម​និង​​សម្ដេច​ព្រះ​បរម​រាជិនី ស្ដេច​យាង​ចូល​រួម​ក្នុង​​ព្រះរាជ​ពិធី​ឆ្លើម​ព្រះ​រាជ​មន្ទីរ ដោយ​ប្រថាប់​នៅ ព្រះ​ទីន័ង​ចក្រ​ពត្តិ​វិមាន ចំនួន​១​យប់​ផង​។ ស្រេច​បរិបូរណ៍ ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក ថ្ងៃ​ទី​១​៕​៚

 

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
៤. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២
៥. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣
៦. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​… […]

2. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] ថៃ​ចេញ​កំណត់​ការ​ព្រ… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

3. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] ទំនៀម​ប្រកប​ព្រះ​រាជ… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

4. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

5. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

6. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: