jump to navigation

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២ ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ជា​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​បាទ សម្ដេច​ព្រះ​បរមេន្ទ្រ​រាមាធិបតី​​​ឝ្រី​សិន្ទ្រ​​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​។

ចាប់​តាំង​ពី​វេលា​ម៉ោង​៩.០០ ព្រឹក ព្រះ​ចៅ​ផែន​ដី ស្ដេច​យាង​ទៅ​កាន់​ព្រះ​ទីន័ង​​អម្រិន្ទ្រ​វិនិច្ឆ័យ សម្រាប់​ព្រះ​រាជ​ពិធី​​ឆ្លើម​ព្រះ​បរមាភិធេយ្យ ព្រះ​នាមាភិធេយ្យ និង​ស្ថាបនា​ព្រះ​ឋានន្តរ​ស័ក្ដិ ព្រះ​រាជ​វង្សា​នុវង្ស​។

សមាជិក​រាជ​វង្ស​ជាន់​ខ្ពស់ ចំនួន​១០​ព្រះ​អង្គ រួម​ទាំង​អតីត​ព្រះ​បាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាន​ទី​៩) ផង ត្រូវ​បាន​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី ស្ដេច​ប្រោស​ព្រះ​រាជ​ទាន​ដំឡើង​ព្រះ​បរមាភិធេយ្យ ព្រះ​យស ព្រះ​ទាំង​ថ្វាយ​គ្រឿង​រាជ​ឥស្សរិយ​យស​ផង​។

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​​​​ឆ្លើម​ព្រះ​បរមាភិធេយ្យ ព្រះ​នាមាភិធេយ្យ និង​ស្ថាបនា​ព្រះ​ឋានន្តរ​ស័ក្ដិ ព្រះ​រាជ​វង្សា​នុវង្ស ស្រេច​រួច​រាល់​ ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី រួម​ព្រះ​ញាតិ​វង្ស និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ ស្ដេច​​យាង និង​អញ្ជើញ​ថ្វាយ​​ភត្តាហារ​ចំពោះ​ព្រះ​សង្ឃ​ ដែល​រួម​ក្នុង​ព្រះ​រាជ​ពិធី​។ ព្រះ​សង្ឃ​និមន្ត​ឆាន់​​។

ព្រះ​រាជ​ពិធី​បន្ទាប់ ព្រះ​ចៅ​ផែន​ដី ស្ដេច​អុច​ទៀន​ធូប​ និង​គ្រឿង​ទ្រង់​ធម៌ សម្ដេច​ព្រះ​អរិយវង្សាគតញ្ញាណ សម្ដេច​ព្រះ​សង្ឃ​រាជ សកល​មហា​សង្ឃ​បរិណាយក សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ នៃ​​នគរ​ថៃ ថ្វាយ​សីល និង​ថ្វាយ​ព្រះ​ធម្ម​ទេសនា​អំពី​ទស​ពិធ​រាជ​ធម៌​ចរិយាទិកថា​។

 

ដោយឡែក​នៅ​វេលា​រសៀល ចាប់​ពី​ម៉ោង​១៦.៣០​មក ព្រះ​ចៅ​ផែន​ដី​ថ្មី ស្ដេច​យាង​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​តាម​​​​ក្បួន​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​​។ ព្រះ​ចៅ​ផែន​ដី​ស្ដេច​ទ្រង់​គ្រឿង​បរម​ខត្តិយ​រាជ​ភូសិតាភរណ៍ ឆ្លង​ព្រះ​អង្គ​ផាយ​ពេញ​យស​ចក្រី ប្រថាប់​លើ​​ព្រះ​រាជ​យាន​ពុត្តាន​មាស ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ពី​ព្រះ​ទីន័ង​អាភរណ៍​ពិមោក្ខ​ប្រាសាទ នៃ​ព្រះ​បរម​រាជ​វាំង​ដើម្បី​ទៅ​ថ្វាយ​សក្ការៈ នា​វត្តបវរនិវេឝវិហារ ​វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម ​វត្ត​ព្រះ​ជេតុពន​វិមលមង្គលារាម តាម​លំដាប់ ដោយ​មាន​រយៈ​ចម្ងាយ​សរុប​៦,៧៧​គ.ម. ដែល​នឹង​ប្រើ​ថិរៈ​វេលា​ប្រមាណ​៤​ម៉ោង​និង​៣០​នាទី​៕

 

_______________________________________________
អានផងដែរ៖
១. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
២. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម
៣. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣
៤. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

2. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 5 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

3. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

4. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: