jump to navigation

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣ ថ្ងៃចន្ទ 6 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ គឺ​ជា​ថ្ងៃ​ទី​៣ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ក្រុង​សៀម ព្រះ​អង្គ​ថ្មី​ ព្រះ​បាទ សម្ដេច​ព្រះ​បរមេន្ទ្រ​រាមាធិបតី​​​ឝ្រី​សិន្ទ្រ​​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​​។

ចំពោះ​កម្មវិធី​ថ្ងៃ​នេះ ចាប់​តាំង​ពី​វេលា​រសៀល​ម៉ោង​ប្រមាណ​១៦.៣០​នាទី ព្រះ​ចៅ​ផែន​ដី រួម​និង​សម្ដេច​ព្រះ​បរម​រាជិនី ស្ដេច​យាង​​ឯ​សីហ​បញ្ជរ ព្រះ​ទីន័ង​សុទ្ធៃ​សួគ៌​ប្រាសាទ ដើម្បី​បង្ហាញ​ព្រះ​ភ័ក្ត្រ​និង​ទទួល​ការ​ថ្វាយ​ព្រះ​ពរ​ជ័យ​ពី​អាណា​ប្រជា​នុរាស្ត្រ​នៃ​ទ្រង់​។

ប្រជាជន​ថៃ​រាប់​ម៉ឺន​នាក់​ក្នុង​សំលៀក​​ពណ៌​លឿង បាន​នាំ​គ្នា​ចេញ​មក​រង់​ចាំ​ដើម្បី​គាល់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​របស់​ពួក​គេ​។ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ថ្លែ​សន្ទរកថា​រួច​មក ព្រះ​ចៅ​ផែន​ដី ស្ដេច​មាន​ព្រះ​រាជ​ឱង្កា​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ ចំពោះ​រាជ​រដ្ឋាភិបាល និង​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៧.៣៤​នាទី នៅ​ឯ​ព្រះ​ទីន័ង​ចក្រី​មហា​ប្រាសាទ​ ព្រះ​ចៅ​ផែន​ដី រួម​នឹង​សម្ដេច​ព្រះ​បរម​រាជិនី ទ្រង់​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ព្រះ​បរម​រាជវរោកាស​ឲ្យ​បណ្ដា​អង្គ​ទូត និង​កុងស៊ុល រួម​តំណាង​អង្គការ​អន្តរជាតិ​នានា​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​២៣៥​រូប មក​ពី​១៣០​ប្រទេស ចូល​ថ្វាយ​បង្គំ​គាល់ និង​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​​។

បន្ទាប់​ពី​តំណាង​អង្គ​ទូត​អាន​សារ​ថ្វាយ​ព្រះ​ពរ​រួច​មក ព្រះ​ចៅ​ផែន​ដី ស្ដេច​មាន​​ព្រះ​រាជ​ឱង្កា​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ភ្ញៀវ​របស់​ព្រះ​អង្គ​វិញ​​។ ចំពោះ​ភ្ញៀវ​ទាំង​អស់​ត្រូវ​បាន​ព្រះ​ចៅ​ផែន​ដី ស្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ថ្វាយ​ការ​លៀង​អាហារ​ល្ងាច​នៅ​ឯ​ព្រះ​ទីន័ង​បរម​រាជ​ស្ថិត្យ​មហោឡារ​ផង​​៕៚

_______________________________________________
អានផងដែរ៖
១. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
២. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម
៣. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២
៤. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

2. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 7 ខែ​ឧសភា 2019

[…] នគរ​ថៃ​ចាប់​ផ្ដើម​ព្… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]

3. ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែ​ឧសភា 2019

[…] ព្រះ​រាជ​ពិធី​បរម​រា… លើ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: