jump to navigation

ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី ថ្ងៃពុធ 8 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in 日本語.
2 comments

59904105_1998723713566005_2957492214915137536_n

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – កាល​ពី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ សប្ដាហ៍​មុន​នេះ ព្រះ​ចៅអធិរាជ​ជប៉ុន ណារុហ៊ិតុ រួម​ទាំង​ព្រះ​ចៅ​អធិរាជិនី និង​ព្រះ​ញាតិ​វង្ស​ជាន់​ខ្ពស់​របស់​ជប៉ុន ស្ដេច​បាន​​សព្វ​ព្រះ​រាជ​ហឫទ័យ​ចេញ​មក​ទទួល​ស្វាគមន៍ ពល​រដ្ឋ​ជប៉ុន​រាប់​ពាន់​នាក់ និង​បង្ហាញ​ព្រះ​ភ័ក្ត្រ​លើក​ដំបូង បន្ទាប់​ពី​ព្រះ​រាជ​ពិធី​ឡើង​គ្រង​សិរីរាជ្យ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​មក​នេះ​។

ព្រះ​ចៅ​អធិរាជ អធិរាជិនី ព្រម​ទាំង​ព្រះ​ញាតិ​វង្ស ស្ដេច​បង្ហាញ​ព្រះ​ភ័ក្ត្រ​ឯ​សីហ​បញ្ជរ​នៃ​ព្រះ​បរម​រាជ​វាំង​ព្រះ​ចៅ​អធិរាជ ក្រុង​តូក្យូ និង​បាន​មាន​រាជ​ឱង្កា​រ​​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជា​ពល​រដ្ឋ​ជប៉ុន​រាប់​ពាន់​នាក់​ដែល​មក​ថ្វាយ​ព្រះ​ពរ​ទ្រង់​។

ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​សុខភាព​ល្អ និង​សុភមង្គល​ ហើយ​ក៏​ជូន​ពរ​ឲ្យ​ប្រទេស​របស់​យើង​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ទាំង​អស់​ ដើម្បី​​សុខ​សន្តិភាព​នៅ​លើ​ពិភព​លោក​យើង​នេះ​។
ព្រះ​រាជ​បបន្ទូល​សូរ​សីហ​នាថ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​មាន​ទៅ​កាន់​ប្រជារាស្ត្រ​

សម្ដេច​ព្រះ​ចៅ​អធិរាជ​ណារុហ៊ិតុ ស្ដេច​ឡើង​ស្នង​រាជ​ជា​ព្រះ​ចៅ​អធិរាជ​ព្រះ​អង្គ​ទី​១២៦​របស់​ជប៉ុន បន្ត​ពី​ព្រះ​រាជ​ជនក​នាថ ដែល​បាន​ដាក់​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ កន្លងមក​​។ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បរម​អធិ​​រាជាភិសេក​ផ្លូវ​ការ នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​នា​ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕​៚

59700651_1998723706899339_2601691922909102080_n59847957_1998723736899336_2014742113144537088_n60104229_1998723730232670_5247415300780982272_nd5cdb12e-6e0a-11e9-994e-1d1e521ccbf6_image_hires_145058

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
៣. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន
៤. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី

Advertisements
%d bloggers like this: