jump to navigation

ព្រះ​គោ​ថៃ​បរិភោគ «ស្រូវ ទឹក ស្មៅ» ទឹក​ស្រែ​បរិបូរណ៍ ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

562000004590903

នានាប្រទេស៖ ក្រុងទេពមហានគរ, រាជអាណាចក្រថៃ – កាល​ពី​ព្រឹក​មិញ​នេះ (​៩ ឧសភា ២០១៩​) នៅ​​ឯ​ក្រុង​ទេព​មហា​នគរ ​រាជ​អាណាចក្រ​ថៃ ​មាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦២ (គ.ស.២០១៩) ដែលជាទំនៀមប្រចាំឆ្នាំនៃរាជអាណាចក្រ ដើម្បីប្រកាសពីរដូវនៃការធ្វើស្រែចម្ការបានចាប់ផ្ដើម។

ព្រះរាជពិធីនាថ្ងៃនេះបានចាប់ផ្ដើមនៅម៉ោង៨ និង៣៨នាទី នៅឯមណ្ឌលពិធីវាលព្រះស្រែស្នាមហ្លួង ដោយបានចូលរួមជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​នៃ​​ព្រះ​ចៅ​ផែន​ដី​ថៃ​​ព្រះ​បាទ សម្ដេច​ព្រះ​បរមេន្ទ្រ​រាមាធិបតី​​​ឝ្រី​សិន្ទ្រ​​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​​ និង​​​សម្ដេច​ព្រះ​នាង​ចៅ សុទិតា ព័ជរ​សុធាពិមល​លក្សណ ព្រះ​បរម​រាជិនី​ ព្រមមន្ត្រី ជំទាវឃុនណាង ខ្ញុំរាជការ គ្រប់មុខមន្ទីរ និងអាណាប្រជានុរាស្ត្រថៃជាច្រើនម៉ឺននាក់បានចូលរួម។

សម្រាប់ឆ្នាំនេះ ព្រះគោដែល​ត្រូវ​យក​មក​ភ្ជួរ​សម្រាប់​ព្រះ​រាជ​ពិធី គឺ​ជា​ព្រះ​គោ​ពូជ​ថៃ​ពណ៌​ស​ខេត្ត​លាំពូន​ ឈ្មោះព្រះគោ​ពើម និងព្រះគោពូល​​​។ ចំពោះការព្យាករណ៍ក្នុងព្រះរាជពិធីនាព្រឹកនេះទៅលើអាហារទាំង៧មុខនោះ ព្រះគោថៃបានបរិភោគ​​ស្មៅ ព្យាករណ៍​ថា​ធញ្ញហារ ផល្លហារ នឹង​បរិបូរណ៍​ល្អ​។ បរិភោគ​ទឹក និង​​ស្មៅ ព្យាករណ៍​ថា ទឹក​នឹង​សម្បូរណ៍​សម​គួរ ធញ្ញហារ ផល្លហារ ភក្សាហារ មង្សាហារ នឹង​ឧត្ដម​សម្បូរណ៍​ល្អ​៕៚

562000004590904562000004590911562000004590915562000004590917562000004590901

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦៣

Advertisements
%d bloggers like this: