jump to navigation

ផ្លិត​រង​អនុស្សាវរីយ៍​រាជា​ភិសេក​ក្សត្រិយ៍​ថៃ ថ្ងៃសៅរ៍ 11 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

59650032_10217094357583761_8416365905482612736_oផ្លិត​រង​អនុស្សាវរីយ៍​រាជា​ភិសេក​ក្សត្រិយ៍​ថៃ

ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​ថៃ​​ ព្រះ​បាទ សម្ដេច​ព្រះ​បរមេន្ទ្រ​រាមាធិបតី​​​ឝ្រី​សិន្ទ្រ​​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ កាល​ពី​ពេល​ថ្មី​ៗ​នេះ រាជការ​ថៃ​បាន​ចាត់​រៀប​ចំ​ឲ្យ​មាន​ផ្លិត​រង​ទី​រឭក​ពិសេស​មួយ​ដែល​មាន​ភាព​ប្រណិត ស្រស់​ស្អាត​ពន់​ប្រមាណ​។ ផ្លិត​រង​ទាំង​នេះ​ត្រូវ​បាន ព្រះ​ចៅ​ផែន​ដី ស្ដេច​ថ្វាយ​ចំពោះ​ព្រះ​សង្ឃ​ចំនួន​៩៥​អង្គ ដែល​និមន្ត​មក​ចូល​រួម​ចម្រើន​ព្រះ​ពុទ្ធ​មន្ត ក្នុង​ឱកាស​ព្រះ​រាជ​ពិធី នា​ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​។

ផ្លិត​រង​នេះ មាន​លក្ខណៈ​ជា​ផ្លិត​មុខ​នាង ប៉ាក់​ដោយ​សូត្រ​ពណ៌​ទឹក​ប៊ិច និង​មាន​ពីរ​ខាង​។ នៅ​ខាង​មុខ​មាន​ប៉ាក់​ត្រា​ព្រះ​រាជ​លញ្ចករ​ប្រចាំ​រជ្ជកាល​ទី​១០ និង​គ្រឿង​រាជ​កកុធ​ភណ្ឌ​ តំណាង​ក្សត្រិយ៍​ទ្រង់​រាជ្យ​ផង​។ ឯ​ខាង​ខ្នង​មាន​ប៉ាក់​នូវ​ត្រា​​ប្រចាំ​រជ្ជកាល វ៉ប៉រ៉ (วปร) បែង​រស្មី និង​មាន​រូប​លោហៈ​គ្រុឌ នៅ​ពី​ក្រោម​ផង​។

ផ្លិត​រង​ ដែល​ថៃ​ហៅ​ថា ផ័តរ៉ង (​ថ. พัดรอง) គឺ​ជា​ផ្លិត​ដែល​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ប្រទាន​ឲ្យ​សាង​ឡើង​ដើម្បី​ថ្វាយ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ជា​ទី​រឭក ឬ​ជា​វត្ថុ​អនុស្សាវរីយ៍​នៃ​ព្រះ​រាជ​ពិធី​សំខាន់​ៗ​នានា​ ដូច​ជា​ពិធី​​បុណ្យ​រាជាភិសេក ពិធី​រំឭក​ការ​គ្រង​រាជ្យ​របស់​ព្រះ​ចៅ​ផែន​ដី និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម…​​។ល។ (​អាន​ប្រកាសទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ)។ ក្រៅ​អំពី​ផ្លិត​រង​នេះ ក៏​មាន​ការ​រៀប​ចំ​ថង់​យាម​ និង​ប៉ាក់​ត្រា​ដូច​គ្នា​នេះ​ផង​ដែរ​៕

b8b6j99bbb6hkdj5bdhahព្រះ​មហា​ក្សត្រិយ៍​ថៃ​កំពុង​ប្រទាន​ផ្លិត​រង​ចំពោះ​ព្រះ​សង្ឃ59754028_10217094355623712_791266068369768448_nផ្លិត​រង​អនុស្សាវរីយ៍​រាជា​ភិសេក​ក្សត្រិយ៍​ថៃ
59700856_10217094356943745_104515782880264192_nថង់​យាម​​អនុស្សាវរីយ៍​រាជា​ភិសេក​ក្សត្រិយ៍​ថៃ

_____________________________________________
អានផងដែរ
១. ទំនៀមប្រើផ្លិតរងនៅនគរថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: