jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦៣ ថ្ងៃពុធ 22 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

61145316_1111049459079156_4586280436468023296_n

ព្រះរាជពិធីទ្វាទសមាសមហាមង្គលច្រត់ព្រះនង្គ័លសម្រាប់ពុទ្ធសករាជ២៥៦៣ នេះបានប្រារព្ធឡើងហើយ កាលពីព្រឹកមិញនេះ គឺថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯក​ស័ក ច.ស​១៣៨១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​។ សម្រាប់ព្រះរាជពិធីនាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែបរិវេណ​កីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ​។

ដូចបណ្ដាឆ្នាំកន្លងទៅដែរ ព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦៣ នេះបានស្ថិតក្រោមព្រះរាជាធិបតីព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងមានការយាង-អញ្ជើញចូលរួមពីឥស្សរជន  នាហ្មឺន​សព្វ​មុខ​មន្ត្រី ​អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ ប្រជារាស្ត្រ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០១៩​នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តា​កែ​វ ជា​ស្តេច​មាឃ កាន់​នង្គ័​ល​ទី​២ តំណាង​របស់​ព្រះអង្គ និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។

  • ការផ្សងគោឧសភរាជលើអាហារ៧យ៉ាង

បន្ទាប់ពីការរៀបចំពិធីភ្ជួររាស់ សាបព្រោះ ជានិមិត្តរូប មក គោឧសភរាជបានជ្រើសរើសការបរិភោគពោត (៩០ភាគរយ) សណ្ដែក (៨៥ភាគរយ) និងស្រូវ (៨៥ភាគរយ) ក្នុងចំណោមអាហារ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា)។ លទ្ធផលនៃការផ្សងប្រផ្នូលនេះ ត្រូវបានក្រុមបាគូព្រះបរមរាជវាំង ទស្សន៍ទាយថាការបង្កបង្កើនផលនៅឆ្នាំ២០១៩ ទទួលបានផលល្អប្រសើរ ដូចគ្នាទៅនឹងឆ្នាំ២០១៨ ដែរ​៕

60653186_1111346885716080_8166735774809587712_n60571066_1111347169049385_3360496087289823232_n60840244_1111347185716050_131112320616103936_n61146096_1111347212382714_5244347547375370240_n4060528625_1111349135715855_6074154779653701632_n60678404_1111348512382584_429781700680089600_n60769945_1111347392382696_1308368663245488128_n

រូបថត ៖  (AKP)

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​គោ​ថៃ​បរិភោគ «ស្រូវ ទឹក ស្មៅ» ទឹក​ស្រែ​បរិបូរណ៍

Advertisements
%d bloggers like this: