គណៈដឹកនាំសាសនាជាន់ខ្ពស់ចូលថ្វាយបង្គំគាល់ថ្វាយព្រះពរ ថ្ងៃព្រហស្បតិ៍ 30 ខែឧសភា 2019
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.2 comments
គណៈដឹកនាំជាន់ខ្ពស់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម ត្រូវបានព្រះករុណា ព្រះមហាក្សត្រិយ៍ស្ដេចប្រោសព្រះរាជទានវរោកាសឲ្យចូលថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មឆ្នាំ២០១៩ នេះ នាព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុម្មុខមង្គល។
កាលពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈសង្ឃជាន់ខ្ពស់គណៈមហានិកាយចំនួន៦៧ព្រះអង្គ បានយាង និងនិមន្តចម្រើនព្រះពុទ្ធមន្ត ថ្វាយព្រះករុណា ជាអម្ចាស់។
ចំណែកឯគណៈសង្ឃជាន់ខ្ពស់គណៈមហានិកាយចំនួន៦៧ព្រះអង្គ បានយាង និងនិមន្តចម្រើនព្រះពុទ្ធមន្ត ថ្វាយព្រះករុណា ជាអម្ចាស់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែកនាថ្ងៃនេះ (៣០ ឧសភា ២០១៩) ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាម ចំនួន១០០រូប ក៏បានចូលថ្វាយបង្គំគាល់ថ្វាយព្រះពរព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផងដែរ៕
_____________________________________________________
អានផងដែរ ៖
១. ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រិយ៍ នៅព្រះបរមរាជវាំង