jump to navigation

ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី (​ចាស់​) ថ្ងៃពុធ 5 ខែមិថុនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

Untitled-2

នានាប្រទេស៖ ក្រុងទេពមហានគរ, រាជអាណាចក្រថៃ – ទី​បំផុត​ទៅ​បន្ទាប់​ពី​ធ្វើ​ការ​ប្រជុំ​ពេញ​មួយ​ថ្ងៃ និង​បន្ត​រហូត​ដល់​ទៅ​ជិត​ម៉ោង​១២​យប់​មិញ​នេះ (​៥ មិថុនា ២០១៩​) សមាជិក​សភា​ថៃ (​ព្រឹទ្ធ​សភា + រដ្ឋ​សភា​) បាន​សម្រេច​បោះ​ឆ្នោត (​ដោយ​និយាយ​ផ្ទាល់ និង​បើក​ចំហ) ជ្រើស​រើស​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រយុទ្ធ ចន្ទ្រអូជា ឲ្យ​បន្ត​កាន់​តំណែង​ជា​បន្ត​ទៀត​ តំណែង​ដែល​ជា​​ការ​បាន​មក​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​។

​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ របស់​ប្រទេស​ថៃ​នា​ពេល​នេះ រាប់​ថា​ជា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​នៅ​ក្នុង​សង្គម​ថៃ ដែល​អ្វី​ៗ​គ្រប់​យ៉ាង​បាន​កើត​ចេញ​ពី​សមិទ្ធផល​នៃ​​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​បាន​ជួយ​ឲ្យ​គណៈបក្ស​គាំ​ទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី មាន​ដូច​ជា​រដ្ឋធម្មនុញ្ញ ដែល​តាក់​តែង​ឡើង​ដោយ​របប​យោធា ការ​បើក​ផ្លូវ​ឲ្យ​មាន​នាយក​រដ្ឋមន្ត្រី​ដែល​មិន​មែន​ជា​តំណាង​រាស្ត្រ​ និង​ក្រុម​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​រូប​មន្ត​នៃ​ការ​បែង​ចែក​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ជា​ដើម​។ល។ ហេតុ​ដូច​នេះ​ លទ្ធផល​ដែល​លោក ប្រយុទ្ធ ចន្ទ្រអូជា ហាក់​គ្មាន​អ្វី​ប្លែក​ឡើយ​សម្រាប់​នយោបាយ​នៅ​ប្រទេស​ថៃ​នា​ពេល​នេះ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​នេះ លោក ប្រយុទ្ធ ចន្ទ្រអូជា ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥០០​សំឡេង ដែល​ក្នុង​នោះ សំឡេង​ទទួល​បាន​ពី​ព្រឹទ្ធ​សមាជិក​សរុប​ដល់​ទៅ​២៤៩ ទល់​នឹង​បេក្ខភាព​ម្នាក់​ទៀត គឺ​លោកធនាធរ ចឹងរុងរឿងកិច (ថ. ธนาธร จึงรุ่งเรืองกิจ) ដែល​ទទួល​បាន​សំឡេង​សរុប​២៤៤ មក​ពី​សមាជិក​សភា​តំណាង​រាស្ត្រ ដែល​ជា​ក្រុម​សម្ព័ន្ធ​មិត្រ​របស់​គណៈ​បក្ស ដែល​បាន​ឲ្យ​ឈ្មោះ​ខ្លួន​ឯង​ថា ក្រុម​ប្រជាធិបតេយ្យ​។

តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ ដើម្បី​ឲ្យ​បេក្ខជន​នាយករដ្ឋមន្ត្រី​​​ឈ្នះ​បាន​ចាំ​បាច់​ត្រូវ​ទទួល​បាន​សំឡេង​ច្រើន​ជាង​​៣៧៦ នៃ​សមាជិក​សភា​ទាំង​អស់ ដែល​មាន​ចំនួន​៧៥០​រូប ដែល​ក្នុង​នោះ​មាន​៥០០​ជា​តំណាង​រាស្ត្រ ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត និង​២៥០​រូប គឺ​ជា​ព្រឹទ្ធ​សមាជិក ដែល​កើត​ឡើង​ពី​ការ​តែង​តាំង ដោយ​របប​យោធា​។

បើ​ទោះ​បី​ជា​លោក​ ប្រយុទ្ធ ចន្ទ្រអូជា បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ ក៏​គេ​មើល​ឃើញ​ថា​ការ​កាន់​តំណែង​របស់​លោក​អាច​នឹង​ជួប​ការ​លំបាក ដោយ​មូល​ហេតុ​សមាជិក​សភា​តំណាង​រាស្ត្រ ដែល​ជា​ក្រុម​សម្ព័ន្ធ​មិត្រ​របស់​លោក មិន​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋ​សភា​។ អ្នក​វិភាគ​ជា​ច្រើន​យល់​ថា រដ្ឋាភិបាល​របស់​លោក ​ប្រយុទ្ធ ចន្ទ្រអូជា នា​ពេល​នេះ អាច​នឹង​មិន​មាន​អាយុ​វែង រហូត​ដល់​ចប់​អាណត្តិ​រយៈ​ពេល​៤​ឆ្នាំ​នោះ​ឡើយ​៕

62008414_2462625377294331_3946432177398349824_nការ​ប្រជុំ​សភា​បោះ​ឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៩

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ
៣. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៤. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៥. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង
៦. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩
៧. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​លោក ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​​អណត្តិ​ទី​២

មតិ»

1. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែមិថុនា 2019

[…] […]

2. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែមិថុនា 2019

[…] […]

3. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 6 ខែមិថុនា 2019

[…] […]

4. ម៉ូដែល​នយោបាយ​ថៃ​ជា​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​តំបន់ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែមិថុនា 2019

[…] […]

5. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​លោក ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​​អណត្តិ​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែមិថុនា 2019

[…] ប្រយុទ្ធ ចន្ទ្រអូជា ត្រូវ​បាន​រដ្ឋសភា​ថៃ​បោះ​ឆ្នោត​សម្ដែង​ការ​ទុក​ចិត្ត​ក្នុង​សំឡេង […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: