jump to navigation

ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ ថ្ងៃពុធ 31 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

យប់​នេះ (​៣១ កក្កដា ២០១៩​) ខ្ញុំ​បាន​ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ​ហើយ តាម​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​លេខ FD604 ដោយ​ចេញ​ពី​បាងកក​នៅ​វេលា​ម៉ោង​៨.៣០​យប់ និង​មក​ដល់​ផ្ទះ​វិញ នៅ​ជិត​ម៉ោង​១១​យប់​។

ដោយ​ឡែក​កាល​ពី​ព្រឹក​ក៏​បាន​ចេញ​ទៅ​កម្សាន្ត​កន្លែង​មួយ​ចំនួន​ក្នុង​ក្រុង​ដែរ ដូច​ជា​វត្ត​ភ្នំ​មាស លុង​១៩១៩ និង​ទៅ​ផ្សារ​ទំនើប​ទិញ​ឥវ៉ាន់​មួយ​ចំនួន​ដែរ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ចំណត​អាកាស​យាន​ដ្ឋាន ដើម្បី​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ​វិញ​៕

3334

________________________________________________________
អាន​ផង​ដែរ ៖
១. ថ្ងៃ​ទី​២ នៅ​បាងកក
២. ថ្ងៃ​ទី​៣ នៅ​ស្រុក​ថៃ
៣. ទៅ​លេង​ស្រុក​ថៃ

Advertisements

ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
6 comments

Malay-king3

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ​ នេះ (៣០ កក្កដា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង​អ៊ីស្ដានា នគរ រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ទី​១៦​​ តាម​បូរាណ​រាជ​បវេណី​ដ៏​ល្អ​ផូរ​ផង់ នៃ​ខត្តិយ​ម៉ាឡេ​។ ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ​ប្រារព្ធ​ចំ​គ្នា​នឹង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ផង​ដែរ​។

មាន​ព្រះ​រាជ​ឱង្ការ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​អង្គ​ទី​១៦ ស្ដេច​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​របស់​ទ្រង់​បន្ត​រួប​រួម​គ្នា និង​ថា​​ដាក់​ប្រយោជន៍​ប្រជាជន​ជា​ធំ ក៏​ដូច​ជា​គោរព​មនុស្ស​ចាស់ និង​ផ្ដល់​កិត្តិយស​ដល់​បុគ្គល​ជំនាន់​ក្រោយ​។

មាន​ភ្ញៀវ​យាង និង​អញ្ជើញចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ប្រមាណ​៧០០​រូប ដែល​ក្នុង​នោះ​បណ្ដា​ស៊ូតង់​ទាំង​អស់​របស់​ម៉ាឡេស៊ី បណ្ដា​មន្ត្រី​ជាន់​ខ្ពស់ និង​ ភ្ញៀវ​បរទេស​ចំនួន​ពីរ​អង្គ​ផ្សេង​ទៀត គឺ​រជ្ជទាយាទ​នៃ​រដ្ឋ​​អាប៊ូ ដ្ហាប៊ី នៃ​សហ​រដ្ឋ​អារ៉ាប់ អេមីរ៉េតស៍​, ព្រះ​អង្គ​ម្ចាស់​ស្ហេគ ម៉ូហាមេដ ហ្សាយេដ អាល់-ណាហ៍យ៉ាន និង​ព្រះ​មហា​ក្សត្រិយ៍​ប្រទេស​ប្រុយណេ ហាស្សាណាល ប៊ូលគៀ ផង​ដែរ​។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ និង​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ កន្លង​មក​នេះ​៕

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៤. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦

ថ្ងៃ​ទី​៣ នៅ​ស្រុក​ថៃ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ថ្ងៃ​នេះ (​៣០ កក្កដា ២០១៩​) ពេញ​មួយ​ថ្ងៃ​ ចេញ​ដើរ​កម្សាន្ត​ក្រៅ​ក្រុង​បាងកក គឺ​ខេត្ត​ជល​បុរី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​។ ដោយ​ចេញ​ពី​សណ្ឋាគារ​ស្នាក់​នៅ​ប្រមាណ​ម៉ោង​៨​ព្រឹក ចេញ​ទៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ស៊ីលវើរ ឡេក និង​​ភ្នំ​ជីច័ន ដែល​មាន​ព្រះ​ពុទ្ធ​រូប​ចម្លាក់​លើ​ភ្នំ​នៅ​មិន​ឆ្ងាយ​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​។

បន្ទាប់​មក​នៅ​ពេល​ថ្ងៃ​ត្រង់​ក៏​ទៅ​ទទួល​ទាន​អាហារ​សមុទ្ទ និង​ទៅ​ទស្សនា​លើ​កំពូល​ភ្នំ​​ព្រះ​ដំណាក់ រួច​ក៏​ត្រឡប់​មក​កាន់​បាងកក​វិញ​៕

33343536

________________________________________________________
អាន​ផង​ដែរ ៖
១. ទៅ​លេង​ស្រុក​ថៃ
២. ថ្ងៃ​ទី​២ នៅ​បាងកក
៣. ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ

ថ្ងៃ​ទី​២ នៅ​បាងកក ថ្ងៃចន្ទ 29 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ថ្ងៃ​នេះ (​១២ កក្កដា ២០១៩​) ស្ទើរ​ពេញ​មួយ​ថ្ងៃ​ចំណាយ​ពេល​វេលា ដើម្បី​ជូន​ក្រុម​គ្រួសារ​មក​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​នៅ​មន្ទីរ​ពេទ្យ​​។ តាម​ពិត​ទៅ​ត្រូវ​ពិនិត្យ​ខ្លួន​ឯង​ដែរ តែ​ដោយ​សារ​ច្រឡំ​ផឹក​ទឹក​ដោះ​គោ​កាល​ពី​យប់​ទើប​ខក​ខាន​មិន​បាន​ពិនិត្យ ចាំ​មើល​ត្រូវ​ធ្វើ​លើក​ក្រោយ​។

ដោយ​ឡែក​នៅ​ពេល​ល្ងាច ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ គឺ​ត្រឹម​ទៅ​ដើរ​ទិញ​ឥវ៉ាន់ និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ផ្សារ​ប៊ីក​ស៊ី​តែ​ប៉ុណ្ណោះ​៕

33

________________________________________________________
អាន​ផង​ដែរ ៖
១. ទៅ​លេង​ស្រុក​ថៃ
២. ថ្ងៃ​ទី​៣ នៅ​ស្រុក​ថៃ
៣. ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ

ទៅ​លេង​ស្រុក​ថៃ ថ្ងៃអាទិត្យ 28 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ថ្ងៃ​នេះ (​២៨ កក្កដា ២០១៩​) ខ្ញុំ និង​ក្រុម​គ្រួសារ​បាន​​មក​ដល់​ក្រុង​បាងកក ប្រទេស​ថៃ តាម​រយៈ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី លេខ FD609​។ ដោយ​ចេញ​ពី​ព្រឹក​មក មក​ដល់​បាងកក​ប្រមាណ​ម៉ោង​១០.៣០ បន្ទាប់​មក​ក៏​ចេញ​ទៅ​កម្សាន្ត​នៅ​ផ្សារ​ទឹកខ្វាន់រៀម​។ បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ថ្ងៃ​ត្រង់​រួច​មក ក៏​ចេញ​មក​សណ្ឋាគារ និង​ពេល​ល្ងាច​ទៅ​ផ្សារ អាខន​ស្យាម​។ ខ្ញុំ​និង​សម្រាក​ទី​នេះ​រយៈ​ពេល​៣​យប់​៕

3334353637

________________________________________________________
អាន​ផង​ដែរ ៖
១. ថ្ងៃ​ទី​២ នៅ​បាងកក
២. ថ្ងៃ​ទី​៣ នៅ​ស្រុក​ថៃ
៣. ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ

លេខ​កូដ​ប្រៃសណីយ៍​ ៖ បាត់ដំបង – ស្រុក​ថ្ម​គោល ថ្ងៃសៅរ៍ 27 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​បាត់ដំបង.
add a comment

ស្រុក​ថ្ម​គោល របស់ខេត្ត​បាត់ដំបង មាន​សរុប​ទាំង​អស់​១០​​ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. តាពូង – ០២២០១
  2. តាម៉ឺន – ០២២០២
  3. អូរតាគី – ០២២០៣
  4. ជ្រៃ – ០២២០៤
  5. អន្លង់រុន – ០២២០៥
  6. ជ្រោយស្តៅ – ០២២០៦
  7. បឹងព្រីង – ០២២០៧
  8. គោកឃ្មុំ – ០២២០៨
  9. បន្សាយត្រែង – ០២២០៩
  10. រូងជ្រៃ – ០២២១០

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​បាត់ដំបង ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ស្ដេច​យាង​កំពង់​ស្ពឺ ថ្ងៃសុក្រ 26 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

នៅវេលាព្រឹកថ្ងៃទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រិយ៍​នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឫទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រ ចំនួន ៤៤១ គ្រួសារ ស្ថិតនៅភូមិតានក ភូមិព្រៃខ្លា និងភូមិ ព្រៃរំដែល ឃុំ ភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ព្រះរាជអំណោយប្រោសព្រះរាជទាន ដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រិយ៍​នៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១ និង ថវិកាចំនួន ១០០.០០០រៀល​៕

អត្ថបទ​រូបភាព ៖ គេហ​ទំព័រ​ព្រះ​មហាក្សត្រិយ៍

%d bloggers like this: