jump to navigation

យូណេស្កូ​ចុះ​បញ្ជី «​បុកាន» ជា​ក្រុង​បេតិក​ភណ្ឌ​ពិភព​លោក ថ្ងៃអាទិត្យ 7 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នា​ថ្ងៃ​នេះ (​៧ កក្កដា ២០១៩​) អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ឬ​យូណេស្កូ បាន​​សម្រេច​ចុះ​បញ្ជី​ក្រុង​បុកាន (ភ. ပုဂံ) របស់​ភូមាជា​ក្រុង​បេតិក​ភណ្ឌ​ពិភព​លោក​។

នា​កិច្ច​ប្រជុំ​លើក​ទី​៤៣​របស់​ខ្លួន ឯ​ទីក្រុង​​បាគូ ប្រទេស​អាស៊ែបៃហ្សង់ អង្គ​ការ​យូណេស្កូ បាន​ទទួល​ស្គាល់​ពី​សារ​សំខាន់​នៃ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​ភូមា​មួយ​នេះ ដែល​ពោរ​ពេញ​ទៅ​ដោយ​ចេតិយ៍ វត្ត​ សាសន​ស្ថាន និង​សំណង់​បូរាណ​ច្រើន​​ប្រមាណ​ជាង​៣.៥០០​កន្លែង ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ប្រមាណ​សតវត្សរ៍​ទី​១១ -​១៣​។ ការ​ចុះ​បញ្ជី​ថ្មី​នេះ​និង​ជួយ​ជំរុញ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ភូមា​បន្ថែម​ទៀត​។

គណៈ​កម្មការ​បេតិក​ភណ្ឌ​ពិភព​លោក​របស់​យូណេស្កូ​បាន​បញ្ជាក់​ថា បុកាន​មាន​ភាព​សំខាន់​ចំពោះ​ប្រវត្តិ​សាស្ត្រ និង​ជា​ទី​កន្លែង​សម្រាប់​សក្ការ​បូជា​របស់​អ្នក​កាន់​ពុទ្ធ​សាសនា និង​ព្រម​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ភូមា​បាន​ប្រកាស​ប្រើ​ច្បាប់​បេតិក​ភណ្ឌ​ពិភពលោក ព្រម​ទាំង​បាន​កំណត់​តំបន់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍន៍​សណ្ឋាគារ និង​ទេសចរណ៍​នៅ​តាម​តំបន់​ជុំ​វិញ​ផង​ដែរ​។

ក្រុង​បុកាន​ត្រូវ​បាន​ស្នើ​ចុះ​បញ្ជី​ជា​ក្រុង​បេតិក​ភណ្ឌ​ពិភព​លោក​នេះ​បាន​ពី​ឆ្នាំ​១៩៩៥ ម្ដង​រួច​មក​ហើយ តែ​រដ្ឋាភិបាល​ទាហាន​ផ្ដាច់​ការ​នា​សម័យ​នោះ​បាន​ព្រងើយ​កន្តើយ​នឹង​សេចក្ដី​ណែនាំ​របស់​អ្នក​ជំនាញ​អង្គ​ការ​យូណេស្កូ​ក្នុង​ការ​ស្ដារ និង​ជួស​ជុល​បុរាណ​ស្ថាន​ទាំង​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដក​ឈ្មោះ​ចេញ​ទៅ​។

រដ្ឋាភិបាល​ភូមា​បាន​ព្យាយាម​ស្នើ​ចុះ​បញ្ជី​ក្រុង​នេះ​ម្ដង​ទៀត​បន្ទាប់​ពី​ប្រទេស​នេះ​ផ្លាស់​ប្ដូរ​របប កាល​ពី​ឆ្នាំ​២០១១ និង​ទី​បំផុត​ទីក្រុង​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​នា​ថ្ងៃ​នេះ​៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: