jump to navigation

Repost : ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​តាម​ព្រះ​រាជ​បណ្ដាំ ថ្ងៃសៅរ៍ 13 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ដែល​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​សម​ព្រះ​កិត្តិយស ហើយ​នា​វេលា​ព្រឹក​ថ្ងៃ​ទី​៣ (ម្សិល​មិញ​នេះ​) ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ ដែល​បញ្ចុះ​ក្នុង​ព្រះ​កោដ្ឋ​មាស ត្រូវ​បាន​តម្កល់​ជា​ស្ថាពរ នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា ក្នុង​បរិវេណ​ព្រះ​ឧបោសថ​រតនា​រាម ព្រះ​កែវ​មរកត នា​ព្រះ​បរម​រាជ​វាំង​ ដោយ​មាន​កង​ទាហាន​បាញ់​កាំភ្លើង​ធំ​១០១​ណាត់ សម្រាប់​ព្រះ​កិត្តិយស​ផង​ដែរ​។

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ​រយៈ​ពេល​៣​ថ្ងៃ និង​ការ​តម្កល់​ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​ទៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា​នេះ គឺ​ជា​ការ​ធ្វើ​ឡើង​តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​អង្គ​ជា​រឿយ​ៗ​នៅ​ពេល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ជីព​នៅ​ឡើយ ចំពោះ​បំណង​ចុង​ក្រោយ​នៃ​ព្រះ​អង្គ​នេះ​។

សូម​ឧទ្ទិស​នូវ​មហា​ផល​បុណ្យ​ដែល​កូន​ចៅ​ ជា​ខ្ញុំ​ព្រះ​អង្គ​ទូទាំង​ព្រះ​នគរ ទៅ​ដល់​ព្រះ​បរម​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះ​អង្គ​ទទួល​បាន និង​សម្រេច​បាន​នូវ​ព្រះ​រាជ​បំណង​ប្រាថ្នា​របស់​ព្រះ​អង្គ​កុំ​បី​ខាន​ឡើយ​។ ដោយ​ស្វាមី​ភ័ក្ដិ​យ៉ាង​ជ្រាល​ជ្រៅ​នៃ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​៕៚

__________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ
២. សារ​លិខិត​ដែល​មាន​ន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​, បេអាត រិចន័រ
៣. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: