jump to navigation

ព្រាប​ «​លុក​លុយ​» ថ្ងៃចន្ទ 15 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ.
trackback

បញ្ហា​សត្វ​ព្រាប​នៅ​មុខ​វាំង និង​បរិវេណ​ជិត​ខាង​មើល​ទៅ​ទំនង​ជា​មិន​មានខាង​ណា​មួយ​មាន​ចំណាត់​ការ​ទេ​មើល​ទៅ​។ អស់​រយៈ​ពេល​៦​-៧​ឆ្នាំ​មក​ហើយ កំណើន​សត្វ​ព្រាប​នៅ​ទី​នោះ​កាន់​តែ​មាន​ការ​កើន​ឡើង មើល​ទៅ​គួរ​ឲ្យ​គគ្រិច រញ៉េ​រញ៉ៃ និង​ឥតសណ្ដាប់​ធ្នាប់​។ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ស្រែ​ខ្មុក​បាន​មាន​ពេល​​ទៅ​ទស្សនា​សារមន្ទីរជាតិ ក៏​ឃើញ​មាន​ហ្វូងសត្វ​នេះ (​ព្រាប​) ទាំង​ហ្វូង​ៗ​ហើរ​ចូល​ខាង​ក្នុង​អាគារ និង​ឯ​ទៀត នាំ​គ្នា​ធ្វើ​សំបុក ជុះ​អាចម៍ នៅ​តាម​ដំបូល​អាគារ មើល​ទៅ​គួរ​ឲ្យ​សង្រេក​។

ដំបូង​អាគារ​នៃ​សារមន្ទីរ​ស្ទើរ​តែ​ទាំង​អស់ ព្រមទាំង​តាម​ជញ្ជាំង​ផង មាន​ដិត​ដាម​ទៅ​ដោយ​ស្នាម​អាចម៍​នៃ​សត្វ​ព្រាប​ទាំង​នេះ ដែល​មើល​ទៅ​គួរ​ឲ្យ​រខេក​រខាក និង​ទើស​ភ្នែក​នៃ​អ្នក​មក​ទស្សនា​សារមន្ទីរជាតិ​ជា​អនេក។

ភាព​ក្រខ្វក់​មិន​មែន​ជា​វិបាក​តែ​ម្យ៉ាង​នៃ​សត្វ​ព្រាប​ទាំង​នោះ​ចំពោះ​បរិវេណ និង​អាគារ​នោះទេ តែ​វា​​នឹង​បង្ក​ឲ្យ​អន្តរាយ​ដល់​សំណង់​អាគារ​ទាំង​មូល​នា​ពេល​ខាង​មុខ​ផង។ យើង​នៅ​ចាំ​បាន​ថា កំណ​កំណើត​នៃ​សត្វ​ព្រាប​ទាំង​នោះ ដំបូង​ឡើយ​ចេញ​​មក​អំពី​សត្វ​ព្រាប​នៅ​ខាង​មុខ​នៃ​មហាប្រាសាទចន្ទច្ឆាយា ដែល​មាន​អ្នក​ទេសចរណ៍​ឲ្យ​ចំណី និង​អ្នកលក់​ចំណី​ព្រាប​មួយ​ចំនួន ដែល​មិន​បាន​គិតពី​ផល​វិបាក​នៃ​ទង្វើ​របស់​ពួកគាត់​។ បន្តិច​ម្ដង​ៗ សត្វ​ព្រាប​ទាំង​នោះ​បាន​បង្ក​កូន​ចៅ ដែល​ធ្វើ​ឲ្យ​មាន​បរិមាណ​ច្រើន​អនេក ដូច​ដែល​យើង​ឃើញ​នា​ពេល​បច្ចុប្បន្ន​។

បច្ចុប្បន្ន​នេះ​មហាប្រាសាទចន្ទច្ឆាយា កំពុង​ស្ថិត​ក្នុង​ការ​ស្ដារ​និង​ជួស​ជុល​ឡើងវិញ ដែល​ហេតុ​ផល​មួយ​ទំនង​កើត​ឡើង​ចេញ​ពី​បញ្ហា​សត្វ​ព្រាបនេះ​ផង​ដែរ​។ ដរាប​ណា​សត្វ​ព្រាបទាំង​នោះ​មិន​ត្រូវ​បាន​នាំ​ចេញ​ពីខាង​មុខព្រះ​បរម​រាជ​វាំង​ទេ នា​ពេល​ខាងមុន​ដ៏​ខ្លី​នេះ បញ្ហា​សត្វ​ព្រាប​នេះ នឹង​បង្ក​ផល​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ៗចំពោះ​អាគារ​បរិវេណ​ជុំ​វិញ តួ​យ៉ាង​ដូច​សារមន្ទីរ​ជាតិ​នា​ថ្ងៃ​នេះ​ជា​គំរូ​៕

thumbnail_20190707_103005thumbnail_20190707_103013thumbnail_20190707_103016

_____________________________________________
អានផងដែរ៖
១. បញ្ហាសត្វព្រាបនៅមុខវាំង
២. ចំណាត់ការសត្វព្រាបមុខវាំង

Advertisements

មតិ»

1. បញ្ហា​សត្វ​ព្រាប​នៅ​មុខ​វាំង | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែកក្កដា 2019

[…] _____________________________________________ អានផងដែរ៖ ១. ចំណាត់ការសត្វព្រាបមុខវាំង ២. ព្រាប​ «​លុក​លុយ​» […]

2. ចំណាត់​ការ​សត្វ​ព្រាប​មុខ​វាំង | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែកក្កដា 2019

[…] _____________________________________________ អានផងដែរ៖ ១. បញ្ហាសត្វព្រាបនៅមុខវាំង ២. ព្រាប​ «​លុក​លុយ​» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: