jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ​​ព្រះ​បិតា​សន្តិភាព​ជាតិ ថ្ងៃអាទិត្យ 21 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០១៩ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​​​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប នោះគឺពិធី​​សម្ពោធ​អនុ​វិទ្យាល័យ «​​​ព្រះ​បិតា​សន្តិភាព​ជាតិ​»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ១៩៦៩ នៅ​ឯ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​យាង​ទៅ​សម្ពោធ​អនុវិទ្យាល័យ​ថ្មី​មួយ​របស់​ខេត្ត​ដែល​មាន​ឈ្មោះ​ថា អនុវិទ្យា​ល័យ​ព្រះ​បិតា​សន្តិភាព​ជាតិ ព្រម​ទាំង​សមិទ្ធផល​ជា​ច្រើន​ផ្សេង​ទៀត​របស់ស្រុក​ក្រឡាញ់​​​។

លោក​អភិបាល​ខេត្ត​សៀម​រាប​បាន​ឡើងធ្វើ​សន្ទរ​កថា​នៅ​ក្នុង​ទី​ធ្លា​អនុ​វិទ្យាល័យ​ថ្មី ដោយ​បាន​រៀប​រាប់​អំពី​សមិទ្ធិនានា​ដែល​បានសាង​សង់​ឡើង​នៅ​ក្នុង​តំបន់​។

អនុវិទ្យាល័យនេះ​មាន​អាគាត​ធំ​២ មាន​បន្ទប់​ចំនួន​១១ ព្រមទាំង​មានបន្ទប់​អាន​ដ៏​ល្អ​មួយ​ផង​។ នៅ​សួន​ធំ​មួយ​ព័ទ្ធ​ពី​ក្រៅ​អាគារ សិស្ស​ផ្នែក​ «​សេ​» (​កសិកម្ម​) បានដាំ​ក្រចៅ​ពិសោធ​លើ​ទំហំដី​៦​អា​។ អនុ​វិទ្យាល័យ​នេះ​បើក​ឲ្យ​សិស្ស​ចូល​រៀន​នៅ​ឆ្នាំ​១៩៦៤ មាន​សិស្ស​ចំនួន​៤៤០​នាក់ សាស្ត្រាចារ្យ និង​អ្នក​គ្រប់​គ្រង​ចំនួន​២៣​នាក់។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Untitled-2Untitled-3Untitled-4

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: