jump to navigation

Repost : វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស ថ្ងៃ​ព្រហស្បតិ៍ 25 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ພາສາລາວ.
trackback

កាលពីក្នុងសម័យព្រះនគរលាវប្រកាន់របបរាជាធិបតេយ្យនៅឡើយនោះ នគរយើងទាំងពីរ គឺក្រុងកម្ពុជា និងក្រុងលាវ មានសម្ព័ន្ធមេត្រីនឹងគ្នាយ៉ាងល្អខ្លាំងណាស់។ រាប់ថាជានគរបងប្អូនដ៏ស្និទ្ធដិតគ្នាមួយ បន្ថែមដោយនគរយើងទាំងពីរមានអាណាព្យាបាលរួមគ្នា គឺបារាំងសែស។

ដោយមិនគិតពីប្រវត្តិសាស្ត្រតាំងពីគ្រាសម័យមុនៗដែលនគរខ្មែរធ្លាប់ទំនុកបម្រុងលាវនោះ នៅសម័យដែលបារាំងសែសគ្រប់គ្រងនគរទាំងពីរ នគរខ្មែរក៏បានបន្តការជួយជម្រុញ ផ្ដល់ការលើកកម្ពស់គ្រប់វិស័យដល់នគរលាវ ជាពិសេសខាងព្រះពុទ្ធសាសនា និងវិស័យសិក្សាធិការ ក៏ដូចជាការគ្រប់គ្រងប្រទេសតាមរបបរាជាធិបតេយ្យផងដែរ។

ព្រះចៅមហាជីវិតលាវ (លាវហៅព្រះមហាក្សត្រិយ៍ខ្លួនថា ព្រះចៅមហាជីវិត) ស្ទើរគ្រប់សម័យធ្លាប់បានមកបំពេញព្រះរាជទស្សនកិច្ចនគរខ្មែរជាច្រើនលើកច្រើនគ្រា ក្នុងបំណងចម្រើនមេត្រីភាព ព្រមទាំងសិក្សារៀនសូត្រពីខ្មែរ។ យ៉ាងណាមិញ ព្រះមហាក្សត្រិយ៍នៃនគរយើងតាំងពីដើមរៀងមកក៏បានយាងទៅនគរលាវជាច្រើនដងផងដែរ។ ព្រះសង្ឃ ព្រមទាំងអ្នកចេះដឹងខ្មែរមួយចំនួនក៏ត្រូវបានរាជការបញ្ជូនទៅជួយបណ្ដុះបណ្ដាល និងបង្កើតសិក្សាដ្ឋានជាច្រើន រួមទាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅនគរលាវផងដែរ។

ក្នុងចំណងមេត្រីនគរទាំងពីរដ៏រឹងមាំនោះ យើងក៏ឃើញនូវវត្តមានដ៏វិសេសវិសាល និងខ្ពង់ខ្ពស់បំផុតនៃព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស កាលពីខែកក្កដា ឆ្នាំ១៩២៨ គឺកាលពី៨៧ឆ្នាំមុននេះ នៅឯព្រះរាជធានីភ្នំពេញផងដែរ។ ការនេះបញ្ជាក់ឲ្យឃើញនូវភាតរភាពដ៏ផូរផង់មួយនៃនគរយើងទាំងពីរកាលពីអតីតកាល៕៚

រូបក្នុងរង្វង់ក្រហមគឺព្រះចៅមហាជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យ
ព្រះចៅមហាជីវិតលាវយាងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះសិទ្ធរស ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ចមចក្រពង្ស លើបុស្បុក៩ជាន់ នាខាងមុខបរិវេណព្រះទីន័ងទេវាវិនិច្ឆ័យ

————————————————
អានអត្ថបទទាក់ទង
១. ម្ចាស់ជីវិត ស្រីស្វាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស
៥. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទស្រីស្វាងវង្ស
៦. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៧. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស
៨. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: