jump to navigation

ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
6 comments

Malay-king3

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ​ នេះ (៣០ កក្កដា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង​អ៊ីស្ដានា នគរ រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ទី​១៦​​ តាម​បូរាណ​រាជ​បវេណី​ដ៏​ល្អ​ផូរ​ផង់ នៃ​ខត្តិយ​ម៉ាឡេ​។ ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ​ប្រារព្ធ​ចំ​គ្នា​នឹង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ផង​ដែរ​។

មាន​ព្រះ​រាជ​ឱង្ការ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​អង្គ​ទី​១៦ ស្ដេច​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​របស់​ទ្រង់​បន្ត​រួប​រួម​គ្នា និង​ថា​​ដាក់​ប្រយោជន៍​ប្រជាជន​ជា​ធំ ក៏​ដូច​ជា​គោរព​មនុស្ស​ចាស់ និង​ផ្ដល់​កិត្តិយស​ដល់​បុគ្គល​ជំនាន់​ក្រោយ​។

មាន​ភ្ញៀវ​យាង និង​អញ្ជើញចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ប្រមាណ​៧០០​រូប ដែល​ក្នុង​នោះ​បណ្ដា​ស៊ូតង់​ទាំង​អស់​របស់​ម៉ាឡេស៊ី បណ្ដា​មន្ត្រី​ជាន់​ខ្ពស់ និង​ ភ្ញៀវ​បរទេស​ចំនួន​ពីរ​អង្គ​ផ្សេង​ទៀត គឺ​រជ្ជទាយាទ​នៃ​រដ្ឋ​​អាប៊ូ ដ្ហាប៊ី នៃ​សហ​រដ្ឋ​អារ៉ាប់ អេមីរ៉េតស៍​, ព្រះ​អង្គ​ម្ចាស់​ស្ហេគ ម៉ូហាមេដ ហ្សាយេដ អាល់-ណាហ៍យ៉ាន និង​ព្រះ​មហា​ក្សត្រិយ៍​ប្រទេស​ប្រុយណេ ហាស្សាណាល ប៊ូលគៀ ផង​ដែរ​។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ និង​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ កន្លង​មក​នេះ​៕

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៤. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦

Advertisements

ថ្ងៃ​ទី​៣ នៅ​ស្រុក​ថៃ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ថ្ងៃ​នេះ (​៣០ កក្កដា ២០១៩​) ពេញ​មួយ​ថ្ងៃ​ ចេញ​ដើរ​កម្សាន្ត​ក្រៅ​ក្រុង​បាងកក គឺ​ខេត្ត​ជល​បុរី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​។ ដោយ​ចេញ​ពី​សណ្ឋាគារ​ស្នាក់​នៅ​ប្រមាណ​ម៉ោង​៨​ព្រឹក ចេញ​ទៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ស៊ីលវើរ ឡេក និង​​ភ្នំ​ជីច័ន ដែល​មាន​ព្រះ​ពុទ្ធ​រូប​ចម្លាក់​លើ​ភ្នំ​នៅ​មិន​ឆ្ងាយ​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​។

បន្ទាប់​មក​នៅ​ពេល​ថ្ងៃ​ត្រង់​ក៏​ទៅ​ទទួល​ទាន​អាហារ​សមុទ្ទ និង​ទៅ​ទស្សនា​លើ​កំពូល​ភ្នំ​​ព្រះ​ដំណាក់ រួច​ក៏​ត្រឡប់​មក​កាន់​បាងកក​វិញ​៕

33343536

________________________________________________________
អាន​ផង​ដែរ ៖
១. ទៅ​លេង​ស្រុក​ថៃ
២. ថ្ងៃ​ទី​២ នៅ​បាងកក
៣. ត្រឡប់​មក​ពី​ស្រុក​ថៃ​វិញ

%d bloggers like this: