jump to navigation

ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
trackback

Malay-king3

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ​ នេះ (៣០ កក្កដា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង​អ៊ីស្ដានា នគរ រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ទី​១៦​​ តាម​បូរាណ​រាជ​បវេណី​ដ៏​ល្អ​ផូរ​ផង់ នៃ​ខត្តិយ​ម៉ាឡេ​។ ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ​ប្រារព្ធ​ចំ​គ្នា​នឹង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ផង​ដែរ​។

មាន​ព្រះ​រាជ​ឱង្ការ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​អង្គ​ទី​១៦ ស្ដេច​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​របស់​ទ្រង់​បន្ត​រួប​រួម​គ្នា និង​ថា​​ដាក់​ប្រយោជន៍​ប្រជាជន​ជា​ធំ ក៏​ដូច​ជា​គោរព​មនុស្ស​ចាស់ និង​ផ្ដល់​កិត្តិយស​ដល់​បុគ្គល​ជំនាន់​ក្រោយ​។

មាន​ភ្ញៀវ​យាង និង​អញ្ជើញចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ប្រមាណ​៧០០​រូប ដែល​ក្នុង​នោះ​បណ្ដា​ស៊ូតង់​ទាំង​អស់​របស់​ម៉ាឡេស៊ី បណ្ដា​មន្ត្រី​ជាន់​ខ្ពស់ និង​ ភ្ញៀវ​បរទេស​ចំនួន​ពីរ​អង្គ​ផ្សេង​ទៀត គឺ​រជ្ជទាយាទ​នៃ​រដ្ឋ​​អាប៊ូ ដ្ហាប៊ី នៃ​សហ​រដ្ឋ​អារ៉ាប់ អេមីរ៉េតស៍​, ព្រះ​អង្គ​ម្ចាស់​ស្ហេគ ម៉ូហាមេដ ហ្សាយេដ អាល់-ណាហ៍យ៉ាន និង​ព្រះ​មហា​ក្សត្រិយ៍​ប្រទេស​ប្រុយណេ ហាស្សាណាល ប៊ូលគៀ ផង​ដែរ​។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ និង​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ កន្លង​មក​នេះ​៕

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៤. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦

Advertisements

មតិ»

1. ព្រះ​មហា​ក្សត្រិយ៍​ទាំង​១៥​ព្រះ​អង្គ​នៃ​សហ​ព័ន្ធ​រដ្ឋ​ម៉ាឡេស៊ី | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែសីហា 2019

[…] _____________________________________________ អានផងដែរ៖ ១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី ២. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី ៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ ៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិ… […]

2. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែសីហា 2019

[…] _____________________________________________ អានផងដែរ៖ ១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី ២. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី ៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ ៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិ… […]

3. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែសីហា 2019

[…] _____________________________________________ អានផងដែរ៖ ១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី ២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ ៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ ៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិ… […]

4. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែសីហា 2019

[…] _____________________________________________ អានផងដែរ៖ ១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី ២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ ៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី ៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិ… […]

5. តា ម៉ាប់ - ថ្ងៃសុក្រ 9 ខែសីហា 2019

តើ emirate មានឋានៈស្មើនឹងរដ្ឋអធិបតេយ្យមួយទេ?

សុភ័ក្ត្រ - ថ្ងៃសុក្រ 9 ខែសីហា 2019

បើ​មើល​ទៅ​មិន​ស្មើ​ទេ ទំនង​ដូច​គ្នា​នឹង​រដ្ឋ​មួយ​ៗ​របស់​ម៉ាឡេស៊ី​ដែរ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: