jump to navigation

៣១ សីហា បុណ្យ​ជាតិ​ម៉ាឡេស៊ី ថ្ងៃសៅរ៍ 31 ខែសីហា 2019

Posted by សុភ័ក្ត្រ in បរទេស.
add a comment

បុណ្យ​ជាតិ​ម៉ាឡេស៊ី ឬ Hari Kebangsaan ត្រូវ​បាន​ប្រារព្ធ​ជា​ទូទៅ​រៀង​រាល់​ថ្ងៃ​ទី​៣១ សីហា ដែល​ចាត់​ទុក​ថា​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ Hari Merdeka ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​ប្រកាស​ឯករាជ្យ ឆ្នាំ​១៩៥៧​។ ថ្ងៃ​បុណ្យ​ជាតិ​នេះ​ក៏​ត្រូវ​បាន​ប្រាកដ​នៅ​ក្នុង​មាត្រា​ទី​១៦០ នៃ​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី​ផង​ដែរ​។

E_1

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មាន​មតិ​ជា​ច្រើន​ទៀត បាន​ស្នើ​ឲ្យ​កំណត់​យក​ថ្ងៃ​បុណ្យ​ម៉ាឡេស៊ី ឬ Hari Malaysia ដែល​ជា​ថ្ងៃ​បង្រួប​បង្រួម​សហ​ព័ន្ធ​ម៉ាឡេយ៉ា​, បូរណេអូ ខាង​ជើង​, សារ៉ាវ៉ាក់ និង​សិង្ហបុរី ធ្វើ​ជា​បុណ្យ​ជាតិ​របស់​ប្រទេស​មួយ​នេះ​វិញ​ ដោយ​ហេតុ​ថា ឆ្នាំ​១៩៥៧ នៅ​មិន​ទាន់​មាន​ប្រទេស​ម៉ាឡេស៊ី​នៅ​ឡើយ​៕

Advertisements

អត្ថបទ​ប្រែ ៖ “រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ – ការ​រើ​ប្រាសាទ​ខ្មែរ” សម័យ​រាមា​ទី​៤ ថ្ងៃសុក្រ 30 ខែសីហា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
1 comment so far

កកន ៖ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4 ឬ​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា “រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ – ការ​រើ​ប្រាសាទ​ខ្មែរ” សម័យ​រាមា​ទី​៤​។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​គតិ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

ប្រាសាទ​នគរ​វត្ត​ចម្លង តម្កល់​ឯ​វត្ត​ព្រះ​ស្រី​រតនសាស្ដារាម (​រូប ៖ นนทพร อยู่มั่งมี)

“ព្រះ​រាជ​ពង្សាវតារ​ក្រុង​រតន​កោសិន្ទ្រ រជ្ជ​កាល​រាមា​ទី​៤” ច្បាប់​របស់​ចៅ​ពញា​ទិពាករវង្ស (​ខាំ បុននាគ គ.ស.​១៨១៣-១៨៧០) មាន​រឿង​រ៉ាវ​ចំឡែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទាក់​ទង​នឹង​ការ​រើ​ប្រាសាទ​ខ្មែរ នៅ​កម្ពុជា ដើម្បី​យក​មក​ដាក់​នៅ​ក្នុង​ស្យាម​ប្រទេស​សម័យ​ព្រះ​បាទ សម្ដេច​ព្រះ​ចម​ក្លៅ​ចៅយូហួ រាមា​ទី​៤​។ រឿង​រ៉ាវ​ទាំង​នោះ គឺ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ មាន​ព្រះ​រាជ​តម្រិះ​ថា​ឲ្យ​ទៅ​រើ​​ប្រាសាទ «​នគរ​វត្ត​» របស់​កម្ពុជា​នៅ​ឯ​ខេត្ត​សៀមរាប (​កកន ៖ ថៃ​ហៅ​ខេត្ត​នេះ​ថា សៀម​រាដ្ឋ​) ​យក​មក​ដាក់​នៅ​ក្រុង​ទេព (​និង​ពេជ្រ​បុរី​) និង​បាន​ឲ្យ “ព្រះ​សុវណ្ណ​ពិសាល ខុនជាតិ​វិជា ចេញ​ទៅ​ទស្សនា​ក្រុង​នគរ​ធំ នគរ​តូច និង​ត្រឡប់​មក​វិញ​ទូល​ថា … មាន​តែ​ប្រាសាទ​ធំ​ៗ​ប៉ុណ្ណោះ នឹង​រើ​​យក​មក​មិន​បាន​ទេ​”​

ច្រក​ផ្លូវ​ចូល​ប្រាសាទ​នគរ​វត្ត រូប​គំនូរ​ដោយគិអូដ៍ ពី​រូប​ព្រាង​របស់​មូហូត៍

ហេតុ​ដូច​នោះ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ក៏​បញ្ជា​ឲ្យ​ទៅ​រើ «​ប្រាសាទ​តាព្រហ្ម​» ដែល​មាន​ខ្នាត​តូច​ជាង​។ ប្រាសាទ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ទេសចរណ៍​ជា​ច្រើន (​ដែល​មក​ថត​រូប​) ព្រោះ​ជា​ប្រាសាទ​ដែល​បារាំង​មិន​បាន​ជួស​ជុល​ដោយ​ទុក​ឲ្យ​គង់​នៅ​សភាព​ដូច​ដើម ដែល​មាន​ដើម​ឈើ និង​ឫស​ឈើ (​ដើម​ស្ពង់​) ចាក់​ឫស​ពេញ​ទាំង​អស់ និង​ជា​កន្លែង​ដែល​ថត​ភាព​យន្ត​រឿង Tomb Raider ដែល​សម្ដែង​​ដោយ​តួ​ល្បី​នាង​អេនចេលីណា ចូលី ផង​។

“ព្រះ​រាជ​ពង្សាវតារ​នេះ​បាន​និយាយ​ទៀត​ថា មាន​ការ​បញ្ជូន​មនុស្ស​ចេញ​ទៅ ចំនួន​៤​កង​ពល ដែល​ក្នុង​មួយ​កង​មាន​ចំនួន​៥០០​នាក់​ និង​ចែក​ចេញ​ជា​កង​រើ​ខ្លះ កង​ដឹក​ជញ្ជូន​ខ្លះ​… ដោយ​មាន​រៀប​ចំ​ពិធី​បួង​សួង​រើ​ប្រាសាទ នៅ​ថ្ងៃ​ទី​៩​កើត ខែ​ពិសាខ​”។

ហេតុការណ៍​រើ​ប្រាសាទ​ដែល​មាន​ចំនួន​ពល​ព្រៃ​រហូត​ដល់​ទៅ​២​ពាន់​នាក់​នេះ កើត​ឡើង​នៅ​ឆ្នាំ​១៨៦៧ ដែល​ត្រូវ​គ្នា​នឹង​រជ្ជ​សម័យ​ក្សត្រិយ៍​កម្ពុជា គឺ​ព្រះ​ចៅ​នរោត្ដម ដែល​គ្រង​រាជ្យ​ក្នុង​ចន្លោះ​ឆ្នាំ ១៨៥៩-១៩០៤​។ សម័យ​នោះ កម្ពុជា​បាន​ធ្លាក់​ដុន​ដាប​រហូត​ក្លាយ​ជា​ «​ប្រទេស​រាជ​» របស់​ទាំង​សៀម និង​វៀតណាម មុន​ពេល​ទៅ​ចុះ​ចូល​ក្លាយ​ជា​ប្រទេស​ក្រោម​​អាណា​ព្យាបាល​របស់​បារាំង​ នា​ឆ្នាំ​១៨៦៧​។ នៅ​សម័យ​នោះ​ខេត្ត​សៀមរាប និង​បាត់ដំបង នៅ​ចំណុះ​ផ្ទាល់​របស់​បាងកក នៅ​ឡើយ ដោយ​មាន​ខុនណាង​តំបន់​ត្រកូល «​អភ័យ​វង្ស​» គ្រប់​គ្រង និង​ព្រះ​សុវណ្ណ​ពិសាល ខុនណាង​ខេត្ត​នេះ​ហើយ ដែល​ទទួល​បញ្ជា​ឲ្យ​ធ្វើ​ជា​ប្រធាន​គ្រប់​គ្រង​ការ​រើ​ប្រាសាទ​តា​ព្រហ្ម​។

យើង​មិន​ដឹង​ពី​ហេតុ​ផល​ឲ្យ​ច្បាស់​លាស់​ពី​ការ​ដែល​ហេតុ​អ្វី​ រាមា​ទី​៤ ស្ដេច​ឲ្យ​រើ​ប្រាសាទ​ថ្ម​ដ៏​មហិមា​នោះ​ពី​កម្ពុជា​ក្នុង​ពេល​នោះ​ទេ​។ សម័យ​នោះ​ចំ​ពេល​ដែល​បារាំង​កំពុង​តែ​ចូល​មក​លុក​លុយ​ដែន​ដី​ឥណ្ឌូចិន ដោយ​បន្តិច​ម្ដង​ៗ​បាន​វៀតណាម កម្ពុជា និង​លាវ ជា​ប្រទេស​អាណា​និគមតាម​លំដាប់ (​សូម​សង្កេត​ពាក្យ «​អាណានិគម​» ជាមួយ​ពាក្យ​ថា «​ប្រទេស​រាជ​» ដែល​ជា​ប្រព័ន្ធ​ខុស​គ្នា​ពី «​លោក​ខាង​លិច​» និង «​លោក​ខាង​កើត​»​) ហើយ​ក៏​ប្រកួត​ជាមួយ​អង់គ្លេស​ដែល​បានចូល​មក​យក​មួយ​ផ្នែក​របស់​ភូមា និង​ម៉ាឡាយូ​ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​សៀម​ស្ថិត​ក្នុង​ឋានៈ​ជា​កន្លែង​ប្រជល់​គ្នា (buffer)​។

តែ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​ថា ការ​រើ​ប្រាសាទ​ថ្ម​គ្រា​នោះ​ជួប​បរាជ័យ និង​ព្រះ​រាជ​ពង្សាវតារ បាន​សរសេរ​គួរ​ឲ្យ​តក់​ស្លុត​ថា «​មាន​ខ្មែរ​ប្រមាណ​៣០០​នាក់​ចេញ​មក​ពី​ព្រៃ បាន​បាញ់​សម្លាប់​ពួក​រើ​ប្រាសាទ ដោយ​សម្លាប់​ព្រះ​សុវណ្ណ​ពិសាល​១​រូប ព្រះ​វាំង ស្លាប់​១​រូប បុត្រ​ព្រះ​សុវណ្ណ​ណពិសាល​ ស្លាប់​១​រូប និង​ដេញ​សម្លាប់​ព្រះ​មហាត​ថៃ ព្រះ​យោក្ប័ត្រ របួស​ជា​ច្រើន​នាក់ តែ​ពួក​ព្រៃ​នោះ មិន​ធ្វើ​អ្វី​ទៀត រួច​រត់​ចូល​ព្រៃ​អស់​ទៅ​។

«​រាប់​ថា​នៅ​សម័យ​នោះ មាន​ជន​ជាតិ​កម្ពុជា ឬ​ខ្មែរ តាំង​ខ្លួន​ប្រដូច​នឹង «​កង​ចរ​យុទ្ធ​» និង​ខឹង​សម្បារ​ចំពោះ​ការ​លប​ចូល​ទៅ​រ់ើ​ប្រាសាទ​របស់​ពួក​គេ រហូត​ដល់ «​បាញ់​សម្លាប់​» បណ្ដា​ខុន​ណាង ប្រធាន​គ្រប់​គ្រង រហូត​ដល់​ស្លាប់​អស់​ជា​ច្រើន និង​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ រាមា​ទី​៤ ត្រូវ​បញ្ឈប់​គម្រោង​រើ​ប្រាសាទ​ថ្ម​នេះ ដោយ​ឲ្យ​ធ្វើ​ជា​រូប​ចម្លង​ប្រាសាទ​នគរ​វត្ត​តូច​ៗ ដូច​ដែល​ព្រះ​រាជ​ពង្សាវតារ បាន​សរសេរ​ថា ឲ្យ​ជាង​ធ្វើចម្លង​តាម​រូប​ដែល​បាន​ថត​មក​នោះ ដាក់​នៅ​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​វត្ត​ព្រះ​កែវ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​នោះ​​ឯង​។

ប្រាសាទ​នគរ​វត្ត​ចម្លង

និង​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​ទស្សនកិច្ច លោក​នាយក​រដ្ឋ​មន្ត្រី​ជាតិ​ជាយ ជុនហៈវ័ណ កាល​ពី​ឆ្នាំ​១៩៨៩ ក្នុង​ពេល​ការ​ចរចា​នយោបាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​សមរភូមិ​ឲ្យ​ក្លាយ​ជា​ទី​ជំនួញ របស់​អាស៊ី​អាគ្នេយ៍ ក៏​នៅ​បាន​សុំ​មក​ទស្សនា​ប្រាសាទ​ចម្លង​នេះ​ផង​ដែរ​៕


កំណត់​ចំណាំ អាច​អាន​បន្ថែម​​នៅ ជាញវិទ្យ ក្សេត្រសិរិ វិថី​ថៃ ទេសចរណ៍​វប្បធម៌ ឆ្នាំ​១៩៩៧

“เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4

អាន​ផង​ដែរ ៖
១. “เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4
២. សាវតារ​ត្រកូល «អភ័យវង្ស»

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពង់​ចាម – ស្រុក​កំពង់​សៀម ថ្ងៃ​ព្រហស្បតិ៍ 29 ខែសីហា 2019

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពង់​ចាម.
add a comment

ស្រុក​កំពង់​សៀម របស់ខេត្ត​កំពង់ចាម មាន​សរុប​ទាំង​អស់​១៥​​ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំអំពិល – ០៣១៥១
  2. ឃុំហាន់ជ័យ – ០៣១៥២
  3. ឃុំកៀនជ្រៃ – ០៣១៥៣
  4. ឃុំគគរ – ០៣១៥៤
  5. ឃុំកោះមិត្ត – ០៣១៥៥
  6. ឃុំកោះរកា – ០៣១៥៦
  7. ឃុំកោះសំរោង – ០៣១៥៧
  8. ឃុំកោះទន្ទឹម – ០៣១៥៨
  9. ឃុំក្រឡា – ០៣១៥៩
  10. ឃុំអូរស្វាយ – ០៣១៦០
  11. ឃុំរអាង – ០៣១៦១
  12. ឃុំរំចេក – ០៣១៦២
  13. ឃុំស្រក – ០៣១៦៣
  14. ឃុំប្រទាន – ០៣១៦៤
  15. ឃុំវិហារធំ – ០៣១៦៥

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពង់​ចាម ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទំនប់​ទឹក​ថ្មី​នៅ​ខេត្ត​តាកែវ ថ្ងៃពុធ 28 ខែសីហា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

Untitled-1Untitled-2Untitled-3

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

________________________________________________
អាន​ផង​ដែរ ៖
១. នយោបាយ​ទឹក​នៅ​កម្ពុជា

Repost : អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង ថ្ងៃអង្គារ 27 ខែសីហា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ

បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅថ្ងៃទី៨ ត្រូវនឹងថ្ងៃទី ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។

ព្រះរាជពិធីបានចូលតាំងពីម៉ោង៧ និង៣០នាទីព្រឹក ដោយមានការជួបប្រជុំព្រះរាជវង្សានុវង្ស ក្សត្រា ក្សត្រី ខ្ញុំរាជការគ្រប់មុខមន្ទីរ ឯថែវព្រះមេរុ។ បន្ទាប់ពីសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) យាងមកដល់ និងព្រះបរមអដ្ឋិត្រូវបានស្ដេចយាងចុះពីព្រះមហាបញ្ចាមក សម្ដេចព្រះឧបយុវរាជ អញ្ជើញស្ដេចព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ ដោយមានថ្វាយព្រះខ្លស់តាតសផង ដើម្បីយាងដង្ហែចូលព្រះបរមរាជវាំង។

ក្បួនហែព្រះបរមអដ្ឋិត្រូវបានធ្វើឡើងដោយឆ្លងកាត់វិថីសុធារស វិថីមឃវ៉ាន់ តិរវិថីព្រះស៊ីសុវត្ថិ វិថីពញាយ៉ាត រួចបត់ចូលព្រះបរមរាជវាំងតាមទ្វារធំ។ ដោយឡែកសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ និងព្រះរាជបរិពារ ស្ដេចយាងទៅរង់ចាំថ្វាយបង្គំទទួលព្រះបរមអដ្ឋិ នៅព្រះសោបាណខាងក្រោមមុខព្រះទីនាំងទេវាវិនិច្ឆ័យ។

នៅពេលព្រះបរមអដ្ឋិស្ដេចយាងមកដល់ សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ ដើម្បីព្រះសង្ឃចំនួន៦៦អង្គថ្វាយព្រះសត្តប្បករណ៍។

បន្ទាប់មកសម្ដេចព្រះឧបយុវរាជស្ដេចអញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិទៅតម្កល់លើព្រះមហាបញ្ចាក្នុងហោព្រះអដ្ឋិ និងថ្វាយបង្គំលា តាមចង្វាក់គង ចប់សូរេចព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ៕៚

យាងព្រះបរមអដ្ឋិពីព្រះមហាបញ្ចាក្បួនដង្ហែព្រះបរមអដ្ឋិយាងទៅកាន់ព្រះបរមរាជវាំង
សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ

ហិរិឱត្តប្បៈ – ធម៌​សំខាន់​នៃ​មនុស្ស ថ្ងៃចន្ទ 26 ខែសីហា 2019

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, អំពី​ភាសា, អំពីភាសា.
add a comment

Untitled-1

នៅ​ក្នុង​វចនា​នុក្រម​ខ្មែរលោក​បាន​ផ្ដល់​និយម​ន័យ​នៃ​ពាក្យ ហិរិ ថា ៖ សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប​។ ឯ ឱត្តប្បៈ មាន​សេចក្ដី​ថា សេចក្ដី​ខ្លាច​បាប​។ នៅ​ពេល​ធ្វើ​បទ​សមាស​​ពាក្យ​ទាំង​ពីរ​នេះ​មក​ បាន​ក្លាយ​ទៅ​ជា ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ ដែល​មាន​ន័យ​សម្រាយ​ថា ជា​សេចក្ដី​ខ្មាស និង​ខ្លាច​បាប​។ ហិរិឱត្តប្បៈ គឺជា​ធម៌​ដ៏​សំខាន់​មួយ​របស់​មនុស្ស​រាល់​រូប​។ បុគ្គល​ទាំង​ហ្លាយ​ណា​ដែល​មិន​មាន​ធម៌​ទាំង​ពីរ​នេះ​នៅ​ក្នុង​ខ្លួន រមែង​ធ្វើ​ឲ្យ​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ជួបនូវ​ភាព​ច្របូក​ច្របល់ និង​គ្មាន​សេចក្ដីសុខ​។

កាល​ណា​ហិរិ​កើត​មាន​ឡើង វា​អាច​បញ្ឈប់​​មិនឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​ចិត្ត ដោយ​សារ​មាន​ភាព​ខ្មាស់ ដែល​អាច​នឹង​គិត នឹង​និយាយ ឬ​នឹង​ធ្វើ សេចក្ដី​អាក្រក់​ទាំង​នោះ​។ ហិរិ​កើត​មាន​ឡើង​ពី​ការ​អប់​រំ ប្រៀន​ប្រដៅ ហ្វឹក​ហាត់​ខ្លួន​ឯង ការ​គិតដល់​ជាតិ វង្ស​ត្រកូល…។ល។ មនុស្ស​សម័យ​បុរាណ អប់​រំ​ប្រៀន​ប្រដៅកូន​ចៅ​ឲ្យ​មាន​ការ​ខ្លាច​ចំពោះ​បាប ដោយ​ការ​និយាយ​អំពី​នរក យម​បាល និង​ការ​ដាក់​ទោស​ទណ្ឌ ជា​ដើម​…។ល។ ធ្វើ​ឲ្យ​មនុស្ស​មានការ​ក្រែង​ខ្លាច ដែល​ទាំង​នោះ​មិន​មែន​ជា​ការ​អាក្រក់​នោះ​ទេ តែ​​ការ​និទាន​ដល់​រឿង​ទាំង​នោះ បាន​ផ្ដល់​នូវ​ការ​គ្រប់​គ្រង​សង្គម ឲ្យ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ ខុស​គ្នា​ពី​សង្គម​ឧត្ដម​បញ្ញា ដែល​មិនមានសេចក្ដី​ខ្មាស​ចំពោះ​បាប​នោះ​ឯង​។

ប្រសិន​បើ​មនុស្ស​ខ្លាច​តែ​ច្បាប់​ជាតិ មិន​ខ្លាច​ច្បាប់​កម្ម​ផល សង្គមនោះ​នឹង​មាន​តែ​មនុស្ស​ដែល​រក​ផល​ប្រយោជន៍​ពី​ភាព​ចន្លោះ​ប្រហោង​របស់​ច្បាប់ (​ជាតិ) ដោយ​មិន​អើពើ់​នឹង​ភាព​​ត្រឹម​ត្រូវ សម​រម្យ​។ សង្គម​គួរ​មាន​ចំណែក​ទទួល​ខុស​ត្រូវចំពោះ​រឿង​នេះ គឺបុគ្គល​រាល់​រូប​ក្នុង​សង្គម​គួរ​ផ្ដល់​​តម្លៃ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្អ មាន​សីលធម៌ និង​រិះ​គន់​ចំពោះ​អ្នក​ប្រព្រឹត្ត​អាក្រក់ មិន​មែន​លើក​តម្កើង​បុគ្គល​ដែល​មាន​ទ្រព្យ​ធន មាន​អំណាច ដោយ​មិន​ចាប់​អារម្មណ៍​ពី​ប្រភព​នៃ​ទ្រព្យ​ និង​អំណាច​ទាំង​នោះ​។ សង្គមទាំង​ហ្លាយ​ណា​ដែល​ទទួល​ស្គាល់​អ្នក​មាន​សីលធម៌ ជា​សំខាន់ សង្គម​នោះ ក៏​នឹង​មាន​សេចក្ដី​សុខ​។

សេចក្ដី​ខ្មាស និង​សេចក្ដី​ខ្លាច​​ចំពោះ​បាប រាប់​ថា​ជា​ធម៌​សំខាន់ ចំពោះ​ការ​ប្រើ​ប្រាស់​ជិវិត​ប្រចាំ​ថ្ងៃ និង​ការ​រស់​នៅ​រួម​ជាមួយ​មនុស្ស​ផង​ឯ​ទៀត​ក្នុង​សង្គម​យ៉ាង​ខ្លាំង​ ព្រោះ​បុគ្គល​ដែល​មិន​មាន​សេចក្ដី​ខ្មាស់​ចំពោះ​ការ​ធ្វើ​ខុស មិន​ខ្លាច​ចំពោះ​ផល​ដែល​កើត​ឡើង​ពី​ការ​ធ្វើ​ខុស​នោះ បុគ្គល​នោះ​អាច​ធ្វើ​បាន​រាល់​អំពើ​អាក្រក់​គ្រប់​ប្រភេទ​។ អាច​បង្ក​ភាព​ក្ដៅ​ក្រហាយ ភាព​អន្តរាយ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ផង​ឯ​ទៀត​ក្នុង​សង្គម​​។ ហេតុ​ដូច​នេះ លោក​នេះ សង្គម​នេះ ត្រូវ​ការ​ធម៌​ទាំង​ពីរ​នេះ រក្សា​គ្រប់​គ្រង ដែល​អាច​ហៅ​ថា ជា​ធម្ម​លោក​បាល ឬ​ធម៌​ដែល​គ្រប់​គ្រង​លោក​ក៏​ថា​បាន​។

ប្រែ​ផ្នែក​ខ្លះ​ពីwww.polyboon.com

មណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ ថ្ងៃអាទិត្យ 25 ខែសីហា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ថ្ងៃ​នេះ (​២៥ សីហា ២០១៩​) បាន​ទៅ​លេង​នៅ​មណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​។ តាម​ពិត​ទៅគេ​បើក​យូរ​សម​គួរ​ហើយ​ដែរ តែ​មិន​បានដឹង​មាន​កន្លែង​កម្សាន្ត​បែប​នេះ​សោះ កុំ​តែ​បាន​សំបុត្រ​ហ្វ្រី កុំ​អី​មិន​ដឹង​ទៀត ហេហេ…​។

ឮ​តែ​ឈ្មោះ «​ព្រីនស៍​» លោក​អ្នក​ដឹង​ហើយ​ថា​ជា​របស់​នរណា​។ មណ្ឌល​កម្សាន្ត​​នេះ មើល​ទៅ​គេ​រៀប​ចំ​បាន​ស្អាត​របស់​គេ ក៏​ប៉ុន្តែ​អ្វី​ៗ​ហាក់​ដូច​ជា​មិន​ទាន់​រៀប​រយ​ប៉ុន្មាន​ទេ ដ្បិតទំនង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ​។ ចំពោះ​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​៨​ដុល្លារ​អាមេរិក តែ​លោក​អ្នក​អាច​ចូល​លេង​របស់​កម្សាន្ត​បាន​ចំនួន​៨​មុខ​ផង​។

នៅ​ខាង​ក្នុង​វិញ​មាន​ភោជនីយដ្ឋាន​មួយ​ដែល​ជា​ប្រភេទ​បុហ្វហ្វេ ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក តែ​មិន​មាន​អ្វី​ញ៉ាំ ធៀប​នឹង​តម្លៃ​ទេ ដូច​នេះ​សូម​លោក​អ្នក​ទទួល​ទានឲ្យ​ហើយ​មុន​នឹង​ចូល​មក​កម្សាន្ត ជា​ការ​ប្រសើរ​។ មណ្ឌល​កម្សាន្ត​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដោយ​លោក​អ្នក​អាច​ចំណាយ​ពេល​បាន​ពេញ​មួយ​ថ្ងៃ​។

រូប​ភាព​មួយ​ចំនួន​នៃ​មណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ

%d bloggers like this: