jump to navigation

ថៃ​ចាត់​​ក្បួន​ព្យុហយាត្រា​តាម​ជល​មាគ៌ នា​ខែ​តុលា ខាង​មុខ ថ្ងៃអាទិត្យ 4 ខែសីហា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នគរ​ថៃ​នឹង​ចាត់​ព្រះ​រាជ​ពិធី​ដ៏​ធំ​មួយ​ទៀត នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ នោះ​គឺ​​​​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​​​ព្យុហយាត្រា​តាម​ជល​មាគ៌ ដែល​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​​​ ព្រះ​បាទ​សម្ដេច​ ​ព្រះ​បរមេន្ទ្ររាមាធិបតី​​​ឝ្រី​សិន្ទ្រ​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​។

ព្រះ​មហា​ក្សត្រិយ៍​ថ្មី​នៃ​នគរ​ថៃ ​អម​ព្រះ​រាជ​ដំណើរ​ដោយ​ព្រះ​បរម​រាជ​វង្សានុវង្ស​ ស្ដេច​នឹង​យាង​ចូល​រួម​នៅ​ក្នុង​ក្បួន នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ នៅ​ក្នុង​ព្រះ​រាជ​ពិធី​នេះ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ស្ដេច​នឹង​យាង​បំពេញ​ព្រះ​រាជ​កុសល​ថ្វាយ​អង្គ​កឋិន​ទាន​ព្រះ​រាជ​ទ្រព្យ​នៅ​ឯ​វត្ត​អរុណ​រាជ​វរារាម​រាជវរមហាវិហារ ដែល​ស្ថិត​នៅ​ឯ​ដង​ម្ខាង​នៃ​ទន្លេ​ចៅ​ពញា ទល់​នឹង​ព្រះ​បរម​រាជ​វាំង ក្រុង​បាងកក​។

ព្រះ​រាជ​ពិធី​ដែល​ចាត់​ឡើង​ដោយ​កង​ទ័ព​ជើង​ទឹក​នៃ​នគរ​នេះ នឹង​មាន​ការ​ចាត់​សម​ធំ ចំនួន​ពីរ​លើក​ គឺ​នៅ​ថ្ងៃ​ទី​១៧ និង​ទី​២១ ខែ​តុលា ខាង​មុខ​នេះ មុន​នឹង​ព្រះ​រាជ​ពិធី​ពិត​​៕

ក្បួន​ព្យុហយាត្រា​តាម​ជល​មាគ៌​នៅ​នគរ​ថៃ​កាល​គ្រា​កន្លង​ទៅ

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
៤. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២
៥. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣

Advertisements

មតិ»

1. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 17 ខែសីហា 2019

[…] ដោយ​ឡែក​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​ព្យុហយាត្រា​ជល​មាគ៌​វិញ នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​អង្គ​កឋិន​ទាន​ព្រះ​រាជ​ទ្រព្យ នា​ចុង​ឆ្នាំ​២០១៩ នេះ​៕៚ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: